Connect with us

ជីវិតកម្សាន្ដ

ទីបំផុត វីដេអូចម្រៀងបទ«ភ្ជុំបិណ្ឌនឹកបង» របស់យាយតយ បញ្ចេញជាផ្លូវការបានហើយ

បានផុស

នៅ

អ្នកជំនួញដ៏មានប្រជាប្រិយភាព លោកជំទាវ ដួងច័ន្ទ ទើបតែបញ្ចេញវីដេអូចម្រៀងមួយបទ «ភ្ជុំបិណ្ឌនឹកបង» ធ្វើឱ្យសាធារណជនដែលស្រលាញ់គាំទ្រខ្លួន ពិសេសគ្រួសាររបស់វីរកងទ័ពដែលកំពុងជាប់បំពេញភារកិច្ចនៅជួរមុខនៅឡើយ បានសម្តែងអារម្មណ៍នឹកនាដល់ស្វាមី ឪពុក បងឬប្អូនរបស់ខ្លួនផងដែរ។

បើតាមគម្រោង ចម្រៀងមួយបទនេះ ត្រូវបញ្ចេញជាផ្លូវការតាំងពីម្សិលមិញមកម្ល៉េះ តែដោយសារតែទំព័រហ្វេសប៊ុករបស់អ្នកជំនួញរូបនេះ រងការវាយប្រហារពីសំណាក់ user ខាងថៃច្រើន ជាហេតុមិនអាចបញ្ចេញវីដេអូចម្រៀងមួយបទនេះបាន។ តែទោះជាបែបនេះ ក្រោយការជួយវាយតម្លៃទំព័រហ្វេសប៊ុកផ្លូវការ ” យាយ តយ Yeaytoy ” ពីសំណាក់សាធារណជនខ្មែរ ទីបំផុត បទចម្រៀងពេញដោយអត្ថន័យមួយបទនេះ ក៏ត្រូវបានបញ្ចេញឱ្យសាធារណជនបានសណ្តាប់នៅមុនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈពាក្យពេចន៍ពេញដោយអត្ថន័យចាក់ជ្រៅដល់បេះដូង សាធារណជនជាច្រើនបានសម្តែងអារម្មណ៍ពិតរបស់ខ្លួន និងបង្ហាញការកោតសរសើរទៅកាន់អ្នកជំនួញ និងជាអ្នកស្ថិតក្នុងចង្កោមអ្នកសិល្បៈមួយរូបនេះផងដែរ ដែលតែងតែងចូលរួមយ៉ាងសកម្មភាពក្នុងការងារលើកស្ទួយវិស័យសិល្បៈ ក៏ដូចជាពាំនាំនូវអ្វីដែលល្អសម្រាប់សង្គមជាតិ។

គួរឱ្យដឹងដែរថា កន្លងមក យាយតយ តែងតែបំផុសគំនិតលើកស្ទួយសិល្បៈវប្បធម៌ខ្មែរជាមួយនឹងភាពច្នៃប្រឌិត ដោយចាយថវិកាផ្ទាល់ខ្លួនទាំងឈុត ទាំងការថត ខណៈឈុតមួយៗដែលយាយតយយកមកបង្ហាញ សុទ្ធសឹងតែច្នៃដោយអ្នកតម្កើងឈុតមានជំនាញ ដែលធ្វើឱ្យរូបរាងឈុតដែលចេញមកប្រណិតក្រៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម