ជីវិតកម្សាន្ដ
យាយតយ ទម្លាយអារម្មណ៍តូចចិត្ត ក្រោយមានពាក្យរិះគន់ខ្លួន ក្នុងការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ជាតិ
អគ្គនាយិកាក្រុមហ៊ុនផលិតផលសម្រស់ និងជាម្ចាស់ហាងគ្រឿងអលង្ការ អ្នកស្រី ដួងច័ន្ទ ហៅ យាយតយ បានរៀបរាប់ពីគោលបំណងរបស់ខ្លួន ក្នុងការរួមចំណែកចូលរួមផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ខណៈក៏រងការជាន់ពន្លិចពីបុគ្គលមួយផងដែរ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លួន។
តែយ៉ាងណា យាយតយ ថា មិនស្តាយក្រោយនូវអ្វីដែលខ្លួនបានធ្វើកន្លងមកឡើយ ប៉ុន្តែពេលនេះ អ្នកស្រីបាក់ទឹកចិត្ត ហើយអស់កំលាំងចិត្តនឹងបន្តដែរ តែក៏សន្យាថានឹងវិលបន្តធ្វើបែបនេះទៀត នៅថ្ងៃណាមួយដែលប្រសើរឡើងវិញ។ នេះជាការឆ្លើយតបរបស់ យាយតយ ទៅកាន់បំណងអ្នកគាំទ្រម្នាក់ ដែលស្នើសុំឱ្យខ្លួនជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ខេត្តព្រះវិហារ។
គួរជម្រាបថា អ្នកស្រី ដួងច័ន្ទ ជាមនុស្សម្នាក់ដែលតែងបង្ហាញសកម្មភាពចូលរួមផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជា តាមរយៈវីដេអូបង្ហាញទិដ្ឋភាពតំបន់ទេសចរណ៍នានា ក្នុងឈុតបុរាណខ្មែរ ដែលសុទ្ធសឹងប្រើថវិកាផ្ទាល់ខ្លួន ខណៈក្នុងការដំឡើងឈុតនីមួយៗ ខ្ទង់ជិត ១មុឺនដុល្លារ។
ពាក់ព័ន្ធនឹងការដំឡើងឈុតនេះទៀតសោត អ្នកស្រីបញ្ជាក់ទៀតថា រាល់ឈុតនីមួយៗដែលបានដំឡើងហើយ គឺអ្នកស្រីបានប្រគល់ជូនដល់អ្នកដែលរៀបចំដំឡើងឈុតនោះ ដើម្បីជាការចែករំលែកដល់អ្នកដែលចង់គ្រងឈុតដូចខ្លួន។
ចេតនាដ៏ល្អប្រពៃរបស់អគ្គនាយិការូបនេះ ក្នុងការរួមចំណែកផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជា បើទោះបីជាត្រូវបានមហាជនបង្ហាញការកោតសរសើរខ្លាំង និងគាំទ្រច្រើន ប៉ុន្តែក៏នៅមានការលើកឡើងជាន់ពន្លិច និងបំបាក់ទឹកចិត្តអ្នកស្រីផងដែរ ជាហេតុធ្វើឱ្យអ្នកស្រីមានអារម្មណ៍ថា អស់កំលាំងចិត្តមួយគ្រា។
អ្នកស្រីបានទម្លាយអារម្មណ៍ពិតរបស់ខ្លួនថា ចំពោះខ្លួនផ្ទាល់ គឺពិតជាចង់ធ្វើ និងចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ជុំវិញប្រទេសកម្ពុជាណាស់ បើទោះបីជាដឹងថាត្រូវចំណាយថវិការច្រើន ក៏ដូចជាពេលវេលាប្រកបរបស់របស់ខ្លួន ព្រោះខ្លួនធ្វើចេញពីបេះដូង ដើម្បីតែលើកតម្កើងទេសចរណ៍និងវប្បធម៌របស់កម្ពុជា។
លោកបន្ថែមទៀតថា តែការលះបង់របស់ខ្លួនកន្លងមក បែរជាទទួលបានមកវិញនូវការរិះគន់ ជាន់ពន្លិច ច្រណែន ចាំតែចាប់កំហុស បំបាក់ទឹកចិត្ត ជាពិសេសមិនសូវមានការគាំទ្រ និងលើកទឹកចិត្តឡើយ។ អ្នកស្រីសង្កេតឃើញថា ដូចជាមិនសូវមានការផ្តល់តម្លៃ ចំពោះអ្នកដែលខំចូលរួមផ្សព្វផ្សាយលើកតម្កើងទេសចរណ៍និងវប្បធម៌ជាតិឡើយ ខណៈសូម្បីខ្លួនផ្ទាល់ ក៏មានតែអ្នកគាំទ្រខ្លួនតិចតួចប៉ុណ្ណោះ ដែលតែងលើកទឹកចិត្ត និងចែករំលែក។
អ្នកស្រីបន្តថា ក៏មានសម្តីចុកចាប់មួយចំនួន ឡកលើយមកកាន់អ្នកស្រីថា “ធ្វើចង់ល្បី ចង់បាន View ខំម្ល៉េះ អាណាប្រើ” ។ នេះជាអ្វីដែលអ្នកស្រីពុំអាចទទួលយកបាន ខណៈដែលខ្លួនខំរកសុីបណ្តើរ ឆ្លៀតពេលចូលរួមផ្សព្វផ្សាយទេសចរណ៍និងវប្បធម៌ជាតិបណ្តើរ គឺពុំមែនចង់ល្បីថែមឡើយ គ្រាន់តែដើម្បីជាផ្នែកមួយនៃការចូលរួមជួយសង្គមជាតិ ទោះតិចក្តីច្រើនក្តីតាមដែលខ្ញុំអាចធ្វើទៅបាន។
ជាចុងក្រោយ អ្នកស្រីបានបញ្ចប់សេចក្តីនៃអារម្មណ៍របស់ខ្លួនដែរថា “ខ្ញុំបានធ្វើរួចហើយ ក៏បន្តធ្វើបន្តទៀតតាមដែលអាចធ្វើទៅបាន ទោះពេលនេះ ខ្ញុំមានអារម្មណ៍ថាបាក់ទឹកចិត្ត អស់កំលាំងចិត្តនឹងបន្ត តែថ្ងៃណាមួយវាល្អប្រសើរឡើងវិញ ខ្ញុំនឹងបន្តដើម្បីប្រទេសជាតិខ្ញុំ គោរពអរគុណបងប្អូនទាំងអស់គ្នា”។
គួរជម្រាបថា ពេញមួយឆ្នាំ២០២៤ ម្ចាស់ហាងគ្រឿងអលង្ការរូបនេះ តែងបង្ហាញសកម្មភាពរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ជាតិយ៉ាងផុសផុលបំផុត ដែលចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីដំឡើងឈុតថ្មីៗ បង្ហាញដល់មហាជនជាតិ និងអន្តរជាតិ តាមរយៈការផលិតវីដេអូ និងថតរូបនៅទីតាំងទេសចរណ៍នានាលើទឹកដីកម្ពុជា។ តួយ៉ាង អ្នកស្រីក៏ធ្លាប់មានវីដេអូ Trending មួយល្បីដល់ពលរដ្ឋថៃផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ