ព័ត៌មានអន្ដរជាតិ
ទីបំផុត ឃាតករសម្លាប់ Charlie Kirk សារភាពមូលហេតុ
យោងតាមការចេញផ្សាយរបស់ Daily Mail នៅថ្ងៃទី១៦ខែកញ្ញា ទីបំផុតមូលហេតុដែលឃាតករវ័យក្មេង Tyler Robinson អាយុ ២២ ឆ្នាំសម្លាប់ Charlie Kirk ត្រូវបានលាតដាងបន្ទាប់ពី FBI ជំរុញឲ្យ Robinson សារភាព ក្រោយរកឃើញ DNA របស់គេនៅលើកាំភ្លើងដែលប្រើក្នុងការបាញ់ប្រហារ។

នាយក FBI លោក Kash Patel បាននិយាយថា Robinson ដែលកន្លងបានបដិសេដមិនសហការជាមួយអ្នកស៉ើបអង្គេត ទីបំផុតបានសារភាពប្រាប់ពីមូលហេតុដែលរូបគេធ្វើ ព្រោះតែការស្អប់ខ្ពើមទៅលើ Kirk។ នៅពេលអ្នកស៉ើបអង្កេតសួរហេតុអ្វីបានជាគាត់ធ្វើ? Robinson បានឆ្លើយថាព្រោះតែ «ការស្អប់ខ្ពើមមួយចំនួនមិនអាចចរចាជាមួយបានទេ»។ Robinson បានស្អប់ Kirkនិងឥទ្ធិពលនយោបាយរបស់គាត់យ៉ាងខ្លាំង ដោយរូបគេក៏ធ្លាប់ប្រាប់មិត្តភក្តិរបស់ខ្លួនថាបើមានឱកាសរូបគេនឹងសម្លាប់ Kirk។

នៅក្នុងឃាតកម្មនេះ FBI បានរងការរិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយ ព្រោះRobinson ត្រូវបានចាប់ខ្លួនជាង ៣០ ម៉ោងក្រោយមក ដោយសារតែឪពុករបស់គាត់ផ្ដល់ព័ត៌មានឲ្យ។ បើទោះបីអ្នកអភិរក្សមួយចំនួនបានរិះគន់ការដឹកនាំរបស់លោក Patel ជានាយក FBI តែអ្នកផ្សេងទៀតរួមទាំងប្រធានាធិបតី ដូណាល់ ត្រាំបានសរសើរ FBI ចំពោះការនាំជនសង្ស័យមកកាត់ទោស។
គួរបញ្ជាក់ថា Charlie Kirk អាយុ ៣១ ឆ្នាំគឺជាឥស្សរជនស្តាំនិយមដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក គាត់បានបង្កើតក្រុម Turning Point USA ដែលជាក្រុមដែលផ្សព្វផ្សាយគំនិតអភិរក្សនិយមនៅក្នុងបរិវេណមហាវិទ្យាល័យ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ការស្លាប់របស់លោកបានធ្វើឲ្យមានការព្រួយបារម្ភពីអំពើហិង្សាលើអ្នកនយោបាយអាមេរិក និងជំរុញឲ្យទាំង លោកត្រាំនិងថ្នាក់ដឹកនាំអាមេរិកផ្សេងទៀតបង្កើនការការពារផ្ទាល់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


