Connect with us

សេដ្ឋកិច្ច

​រដ្ឋមន្ត្រី៖ ​ការ​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម កំពុង​ជំរុញ​ការ​អភិវឌ្ឍ​រយៈ​ពេល​វែង​

បានផុស

នៅ

លោក ឌិត ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ មានប្រសាសន៍ថា ការ​កសាង​ធន​ធានមនុស្ស​ក្នុងវិស័យកសិកម្ម កំពុងជំរុញការអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យកសិកម្ម​ និងក្នុងសង្គមជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឌិត ទីណា បានលើកឡើង​ក្នុងពេលចូលរួមពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ១ ៤៨៧នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថាន​ជាតិកសិកម្មកំពង់ចាម នៅព្រឹកថ្ងៃទី ​១៦ ​ខែកញ្ញា ​ឆ្នាំ ២០២៥។ ​

លោករដ្ឋមន្ត្រី ​បានបញ្ចាក់ថា ​ក្នុងរយៈពេល៤០ឆ្នាំកន្លងមក គ្រឹះស្ថានឧត្តមសិក្សា​ទាំងបីបាន​កសាងធនធានមនុស្សដ៏មានតម្លៃក្នុងវិស័យកសិកម្ម ដែលកំពុងជំរុញការអភិវឌ្ឍន៍​រយៈពេលវែង​ក្នុងវិស័យ និងក្នុងសង្គមជាតិ។

ជាក់ស្ដែង និស្សិតកសិកម្មបញ្ចប់ការសិក្សាប្រមាណ ៩៨,៨% បានទទួលការងារធ្វើ ដោយភាគច្រើនលើសលប់គឺបម្រើការក្នុងវិស័យឯកជន ឬបើកអាជីវកម្ម​ដោយខ្លួនឯង ខណៈពេលដែលនិស្សិតចំនួន ៩៨៣នាក់បានប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ ដើម្បីទៅគាំទ្រនិងបម្រើពុកម៉ែបងប្អូន​ប្រជាកសិករនៅតាមមូលដ្ឋាន។

​លោករដ្ឋមន្ត្រី ឌិត ទីណា​លើកទឹកចិត្តដល់និស្សិត​ដែលទើបបញ្ចប់​ការសិក្សា​ឱ្យមាន​ការចូលរួម​អភិវឌ្ឍ​ក្នុងវិស័យកសិកម្មក្នុងបរិបទថ្មី សំដៅប្រើប្រាស់ចំណេះជំនាញ ព្រមទាំងចំណេះដឹងសេដ្ឋកិច្ច និងសង្គម ដើម្បីជួយដល់ប្រជាកសិករឱ្យទទួលបាននូវផលចំណេញច្រើន និងមានប្រសិទ្ធភាព​សេដ្ឋកិច្ច៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម