ព័ត៌មានអន្ដរជាតិ
ត្រាំ រិះគន់ ពូទីន ក្នុងអំឡុងពេលទស្សនកិច្ចនៅអង់គ្លេស
យោងតាមការចេញផ្សាយរបស់កាសែត The Guardian នៅថ្ងៃទី១៩ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដើម្បីរិះគន់លោក វ្ល៉ាឌីមៀរ ពូទីន ដោយនិយាយថា មេដឹកនាំរុស្ស៊ីធ្វើឲ្យលោកធ្លាក់ចុះដោយសារការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន។

លោក ត្រាំ ដែលសង្ឃឹមថាសង្គ្រាមរុស្ស៊ី- អ៊ុយក្រែននឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅដើមអាណត្តិប្រធានាធិបតីរបស់លោកបាននិយាយថាទាហានរុស្ស៊ីកំពុងខាតបង់ក្នុងអត្រាខ្ពស់ជាងអ៊ុយក្រែន ហើយបានបន្ទោសសកម្មភាពរបស់លោកពូទីនចំពោះការរារាំងបទឈប់បាញ់។
សុន្ទរកថារបស់លោក ត្រាំ រិះគន់ពូទីននេះធ្វើឡើងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ចក្រភពអង់គ្លេស។ ក្នុងដំណើរនោះ ត្រាំ បានលើកសរសើររាជវង្ស និងប្រទេសអង់គ្លេស។ ត្រាំក៏បានបានជៀសវាងការខ្វែងគំនិតគ្នាធំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ប៉ុន្តែបានប៉ះទង្គិចបន្តិចបន្តួចអំពីស្ថានភាពរដ្ឋប៉ាឡេស្ទីន ដែលអាមេរិកមិនគាំទ្រឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយបានស្នើឱ្យអង់គ្លេសប្រើយោធាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុកមិនទៀងទាត់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


