Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ ១៣៥០កន្លែង លើ៧មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ

បានផុស

នៅ

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១​៣៥០កន្លែង លើ ៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខជំនាញទាំង៧ នោះ មានជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងពុម្ព, ការដំឡើងសរសៃដែក, និងការងារការ៉ូ។ 

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៧៦៦ ៤៨៨/០៧៧ ៥១៩ ១៥១/០៨៧ ៥១៩ ១៥១/០៨៦ ៨៦៨ ៩៩៩/ ០៦៩ ៥២៨ ៥៣៦/០៧៨ ៦៥៦ ៥៧៤/០១៥ ២០៦ ០៥៦/ ០១៦ ៣៩៣ ០៧៩/០៨៨ ៤០២ ៤៦៤៦  ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ច្រកចូលខាងកើតក្រុមហ៊ុន Metfone និងវត្តទឹកថ្លា ចម្ងាយ ១៨០ម៉ែត្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម