ព័ត៌មានអន្ដរជាតិ
ព្យុះត្រូពិច Imelda សម្លាប់មនុស្ស២នាក់ក្នុងប្រទេសគុយបា ខណៈរាប់ម៉ឺននាក់ត្រូវជម្លៀសចេញ
ព្យុះត្រូពិច Imelda បានវាយលុកភាគខាងកើតប្រទេសគុយបា បណ្តាលឱ្យមានបំណាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរ សម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែកញ្ញា។

ក្រៅពីមានអ្នកស្លាប់ ភ្លៀងធ្លាក់យ៉ាងគំហុកដោយសារព្យុះនេះបានកាត់ផ្តាច់សហគមន៍ចំនួន១៧ នៅក្នុងខេត្ត Santiago de Cuba ដោយមនុស្សជាង ២ ម៉ឺន៤ពាន់ នាក់ត្រូវជាប់គាំង។ ផ្លូវត្រូវបានបិទដោយសារបំណាក់ដី និងទឹកទន្លេហូរហៀ ដែលធ្វើអោយមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ ចំណែកនៅក្នុងខេត្ត Guantanamo អ្នកស្រុកជាង ១ម៉ឺន៨ពាន់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយសារទឹកជំនន់បានគំរាមកំហែងដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធខ្លាំងពេក។ អាជ្ញាធរគុយបាក៏បានព្រមានថា ចំនួនគ្រួសារដែលរងផលប៉ះពាល់អាចនឹងកើនឡើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋគុយបាបានរាយការណ៍ពីការខូចខាតយ៉ាងធំធេងទៅលើដំណាំ អគ្គិសនី និងបណ្តាញដឹកជញ្ជូន ដោយវាបានបន្ថែមលើការលំបាករបស់ប្រជាជនគុយបាជាច្រើនដែលប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ និងការផ្គត់ផ្គង់ជាចាំបាច់រួចស្រាប់ទៅហើយថែមទៀត។ នៅពេលនេះក្រុមជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្ដក្នុងតំបន់ត្រូវបានចល័តដើម្បីផ្តល់ជំនួយ និងស្ដារលទ្ធភាពចូលទៅកាន់តំបន់កាត់ផ្តាច់ ប៉ុន្តែអាជ្ញាធរបានព្រមានថា ភ្លៀងនៅតែបន្តធ្លាក់អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


