ព័ត៌មានអន្ដរជាតិ
រូប៊ីយ៉ូ ចោទថា គុយបា គំរាមកំហែងដល់អាមេរិក ដូច្នេះ ត្រាំ មានសិទ្ធ ការពារប្រទេសរបស់ខ្លួន
ជាសញ្ញានៃការបើកប្រតិបត្តិការយោធា! រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ និយាយថា គុយបា គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក ដូច្នេះលោកប្រធានាធិបតី ដូណាល់ ត្រាំ មានសិទ្ធនិងកាតព្វកិច្ច ក្នុងការការពារប្រទេសពីការគំរាមកំហែង ទាំងនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ និងផ្សាយដោយ BBC, លោករូប៊ីយ៉ូ ចោទថា គុយបា គឺជាអ្នកឧបត្ថម្ភឈានមុខគេមួយ ចំពោះអំពើភេរវកម្ម ក្នុងតំបន់ទាំងមូល។ លោកក៏បង្ហើបដែរថា លទ្ធភាពនៃការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពមួយគឺ មិនខ្ពស់នោះទេ។
យ៉ាងណា គុយបា បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយរដ្ឋមន្ត្រីការបរទេស ប្រ៊ូណូ រ៉ូឌ្រីហ្គេស ចាត់ទុកសម្តីរបស់លោករូប៊ីយ៉ូ ថាជាការ «កុហក» និងញុះញង់ ឲ្យមានការឈ្លានពានផ្នែកយោធា លើប្រទេសរបស់លោក។

បច្ចុប្បន្ន ប្រទេសគុយបា កំពុងស្ថិតក្នុងភាពដុនដាប និងប្រឈមវិបត្តិ ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានទាល់តែ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។
ក្រសួងថាមពលគុយបា ប្រកាសថា ប្រទេសនេះ បានអស់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈស្របច្បាប់ទាំងស្រុង សម្រាប់ដំណើរការរោងចក្រអគ្គិសនី។
បណ្តាញអគ្គិសនីជាតិ បានដួលរលំជាបន្តបន្ទាប់ ខណៈនៅតាមតំបន់ភាគច្រើន រួមទាំងរដ្ឋធានីឡាហាវ៉ាន ផងនោះ ត្រូវដាច់ភ្លើងចាប់ពី ១៥ រហូតដល់ ២២ ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវជាប់គាំងស្ទើរតែទាំងស្រុង។
មិនត្រឹមប៉ុណ្ណឹង អង្គការសហប្រជាជាតិ ព្រមានថា មន្ទីរពេទ្យនានា មិនមានអគ្គិសនី និងប្រេងគ្រប់គ្រាន់សម្រាប់ដំណើរការឡើយ។ ការវះកាត់មិនបន្ទាន់រាប់សែនករណី ត្រូវបានពន្យារពេល គ្រូពេទ្យត្រូវស្ពាយទឹកតាមជណ្តើរជើង សម្រាប់ស្ត្រីសម្រាលកូន ហើយថ្នាំសង្កូវ ក៏មានការខ្វះខាតយ៉ាងខ្លាំងផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


