ព័ត៌មានអន្ដរជាតិ
ចិនជាប្រទេសដំបូង ជួយអង្ករ៦ម៉ឺនតោនដល់គុយបា ក្រោយរងការធ្វើទុក្ខបុកម្នេញរបស់អាមេរិក
ចាប់តាំងពីដើមឆ្នាំនេះ រដ្ឋបាល លោក ដូណាល់ ត្រាំ បានរារាំងការនាំចេញប្រេងទៅកាន់ប្រទេសគុយបា ធ្វើឱ្យប្រទេសកោះដែលស្ថិតនៅកៀកអាមេរិកមួយនេះ ប្រឈមនឹងភាពងងឹត លំបាកធ្ងន់ធ្ងរ ព្រមទាំងដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើមន្រ្តីជួររដ្ឋាភិបាលនិងគំរាមវាយប្រហារដោយយោធាកាន់កាប់គុយបានទៀតផង។
ដោយមើលឃើញពីភាពលំបាក ប្រទេសរុស្ស៊ីធ្លាប់បានជួយប្រេងដល់ប្រទេសនេះចំនួន២លើកមកហើយ ចំណែកថ្ងៃនេះប្រទេសគុយបា បានប្រកាសពីការដឹកជញ្ជូនអង្ករលើកដំបូងក្នុងចំណោមជំនួយផ្សេងទៀតពីប្រទេសចិន ក្នុងនោះមានអង្ករជាង ៦០ ០០០តោន ខណៈប្រទេសកោះនេះកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ។

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បង្ហោះលើបណ្តាញ ផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា៖ « អង្ករដំបូងចំនួន១៥ ០០០តោន បានមកដល់មួយថ្ងៃមុននេះ នៅកំពង់ផែ Havana»។
ប្រធានាធិបតីគុយបាក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិន ក៏ដូចជាសមាជិកសភាអឺរ៉ុបដែលបានថ្កោលទោសយុទ្ធនាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា។
ចាប់តាំងពីខែមករា មក សហរដ្ឋអាមេរិកបានបង្កើនទណ្ឌកម្មប្រឆាំងនឹងប្រទេសគុយបាយ៉ាងតឹងរ៉ឹងក្រោមអាណត្តិទីពីររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
លោក Diaz-Canel សរសេរថា៖ « យើងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាមគ្គីភាពនិងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ ចំពោះការដាក់ទណ្ឌកម្មរួមដែលប្រជាជនរបស់យើងកំពុងទទួលរងទុក្ខ ប្រៀបដូចជាអំពើប្រល័យពូជសាសន៍»។ ខណៈ លោក ត្រាំ ព្យាយាមទប់ស្កាត់ឥទ្ធិពលកាន់តែខ្លាំងរបស់ចិនលើអាមេរិកឡាទីន ហើយប្រទេសគុយបាងាកមកពឹងផ្អែកលើមហាអំណាចអាស៊ីសម្រាប់ជំនួយវិញ។
ប្រទេសចិនបានបរិច្ចាគបន្ទះសូឡាដល់ប្រទេសគុយបារួចហើយ ដើម្បីជួយធ្វើបច្ចុប្បន្នភាពបណ្តាញថាមពលចាស់ៗ និងផ្លាស់ប្តូរកោះនេះចេញពីឥន្ធនៈហ្វូស៊ីល។
បច្ចុប្បន្នប្រទេសគុយបាពឹងផ្អែកលើការនាំចូលប្រេងអន្តរជាតិជិត ៦០ភាគរយ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ។ ការបិទផ្លូវប្រេងជាក់ស្តែងចាប់ផ្តើម បន្ទាប់ពីថ្ងៃទី០៣ ខែមករា ពេលសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធា ចាប់អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


