ព័ត៌មានអន្ដរជាតិ
នាវាផ្ទុកយន្តហោះអាមេរិក USS Nimitz នឹងទៅដល់តំបន់ការ៉ាប៊ីន ជិតគុយបា នៅសប្តាហ៍នេះ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តែងតែប្រកាសក្តែងៗថា អាមេរិកចង់គ្រប់គ្រងប្រទេសគុយបាដែលស្ថិតនៅជិតទឹកដីអាមេរិកបំផុត ដើម្បីបញ្ចប់របបកុម្មុយនីស្តរបស់កោះនេះ លុបបំបាត់ឥទ្ធិពលឆ្វេងនិយមដែលនៅសេសសល់ក្នុងតំបន់។
ជាក់ស្តែងនៅថ្ងៃទី២០ កាលពីម្សិលមិញ នាវាផ្ទុកយន្តហោះអាមេរិកម៉ាក USS Nimitz និងក្រុមវាយប្រហារទាំងអស់នឹងទៅដល់តំបន់ការ៉ាប៊ីនក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសគុយបាកាន់តែខ្លាំង និងមានការគំរាមកំហែងឈ្លានពានកោះនេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាបន្តបន្ទាប់។
យោងតាមសារព័ត៌មាន The Hill ផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាវាផ្ទុកយន្តហោះ Nimitz មានយន្តហោះចម្បាំងប្រភេទ F/A-18E Super Hornets, EA-18G Growlers, C-2A Greyhounds រួមទាំង នាវាពិឃាត USS Gridley និងនាវាចម្បាំង USNS Patuxent កំពុងចាក់ប្រេងឡើងវិញ ស្ថិតនៅក្នុងសមុទ្រការ៉ាប៊ីន។ នេះបើយោងតាមការប្រកាសរបស់បញ្ជាការអាមេរិកភាគខាងត្បូង (Southcom) ត្រួតពិនិត្យសកម្មភាពយោធាអាមេរិកក្នុងតំបន់ការ៉ាប៊ីន និងអាមេរិកឡាទីនកាលពីថ្ងៃពុធ។

មេបញ្ជាការភាគខាងត្បូងអាមេរិក ថា៖ « នាវាផ្ទុកយន្តហោះ USS Nimitz បានបង្ហាញពីសមត្ថភាពប្រយុទ្ធនៅទូទាំងពិភពលោក ដោយធានានូវស្ថិរភាពនិងការពារលទ្ធិប្រជាធិបតេយ្យ ចាប់ពីច្រកសមុទ្រតៃវ៉ាន់រហូតដល់ឈូងសមុទ្រអារ៉ាប់»។
នាវាផ្ទុកយន្តហោះ Nimitz ដាក់ឱ្យដំណើរការនៅឆ្នាំ១៩៧៥ និងបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយកងទ័ពជើងទឹកប្រេស៊ីលនៅឯឆ្នេរសមុទ្រ Rio de Janeiro កាលពីសប្តាហ៍មុន។ នេះបើយោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប្រេស៊ីល។
លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖ « រដ្ឋបាលរបស់យើងចាត់ទុកប្រទេសគុយបា ស្ថិតក្នុងគំនិតរបស់យើង»។ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់អតីតប្រធានាធិបតីគុយបាលោក Raúl Castro ពីបទឃាតកម្ម ។ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត កើតចេញពីការបាញ់ទម្លាក់យន្តហោះស៊ីវិលពីរគ្រឿង នៅឆ្នាំ១៩៩៦ នៅលើដែនទឹកអន្តរជាតិ សម្លាប់មនុស្ស ៤នាក់។
គួរបញ្ជាក់ថា តំបន់ការ៉ាប៊ីន គឺជាតំបន់មួយដែលមានទីតាំងនៅត្រូពិចនៃទ្វីបអាមេរិក ភាគអាគ្នេយ៍នៃឈូងសមុទ្រម៉ិកស៊ិក និងអាមេរិកខាងជើង ភាគខាងកើតនៃអាមេរិកកណ្តាល និងភាគខាងជើងនៃអាមេរិកខាងត្បូង ហើយគុយបានជាកោះមួយដ៏ធំស្ថិតនៅតំបន់ការ៉ាប៊ីន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


