ព័ត៌មានអន្ដរជាតិ
លោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត
ទីបំផុត ក្រសួងយុត្តិធម៌អាមេរិក បានដាក់ការចោទប្រកាន់ជាផ្លូវការ លើអតីតប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្ត្រូ និងចុងចោទ ៥នាក់ផ្សេងទៀត ពីបទសមគំនិតសម្លាប់ពលរដ្ឋអាមេរិក ការបំផ្លិចបំផ្លាញយន្តហោះ និងបទមនុស្សឃាតចំនួន ៤ករណី ហើយប្រសិនបើត្រូវបានរកឃើញថាមានទោសមែន អតីតមេដឹកនាំវ័យ ៩៤ឆ្នាំរូបនេះ នឹងត្រូវទទួលទោសអតិបរមា គឺជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត។

ការចោទប្រកាន់ជាប្រវត្តិសាស្ត្រនេះ គឺកើតចេញពីឧប្បត្តិហេតុកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅពេលយន្តហោះចម្បាំង MiG-29 របស់កងទ័ពគុយបា បានបាញ់ទម្លាក់យន្តហោះស៊ីវិលធុនតូច ប្រភេទ Cessna ចំនួនពីរគ្រឿង។ យន្តហោះទាំងនោះ ជារបស់ក្រុមសប្បុរសធម៌ជនភៀសខ្លួនគុយបា ដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី ឈ្មោះ «Brothers to the Rescue»។
យោងតាមក្រុមអ្នកស៊ើបអង្កេតអាមេរិក និងអន្តរជាតិ, នៅឆ្នាំនោះ យន្តហោះចម្បាំងគុយបា បានបាញ់មីស៊ីល សំដៅលើយន្តហោះស៊ីវិល នៅលើដែនទឹកអន្តរជាតិ បណ្តាលឲ្យមនុស្ស ៤នាក់ បាត់បង់ជីវិត ខណៈក្នុងនោះ មាន៣នាក់ ជាពលរដ្ឋអាមេរិក ហើយម្នាក់ទៀតជាជនជាតិគុយបា។

ថ្លែងនៅអគារសេរីភាព ក្នុងទីក្រុងម៉ៃអាមី កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋអាជ្ញាស្តីទីអាមេរិក Todd Blanche ប្រកាសថា ការចោទប្រកាន់នេះ សបញ្ជាក់យ៉ាងច្បាស់ថា អាមេរិក និងលោកប្រធានាធិបតី ត្រាំ មិនដែលបំភ្លេចពលរដ្ឋខ្លួន ចោលឡើយ។
សូមជម្រាបថា លោក រ៉ាអ៊ូល បានបំពេញមុខងារ ជារដ្ឋមន្ត្រីក្រសួងការពារជាតិគុយបា នៅពេលនោះ ហើយលោក ត្រូវចោទប្រកាន់ថា ជាអ្នកអនុញ្ញាត និងទទួលខុសត្រូវ លើការប្រើប្រាស់កម្លាំងយោធាដ៏សាហាវនេះ។ កាលពីមុន ចារកម្មអាមេរិកធ្លាប់ ទម្លាយខ្សែអាត់សំឡេងតាំងពីឆ្នាំ ២០០៦ ដែលក្នុងនោះ គេឮលោក រ៉ាអ៊ូល ចេញបញ្ជាឲ្យបាញ់ទម្លាក់ យន្តហោះទាំងនោះ។

យ៉ាងណា ជាប្រតិកម្មខ្លាំងៗ ប្រធានាធិបតីគុយបាបច្ចុប្បន្ន លោក Miguel Díaz-Canel បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះកាចោទប្រកាន់នេះ ដោយហៅវាថា ជា «ល្បិចកលនយោបាយ ដែលគ្មានមូលដ្ឋានច្បាប់ទាល់តែសោះ»។
លោក រ៉ាអ៊ូល បានឡើងកាន់តំណែងជាប្រធានាធិបតីគុយបា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៨ ស្នងពីបងប្រុស ឈ្មោះ ហ្វីដេល ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោករ៉ាអ៊ូល ក៏សម្រេចចុះចេញពីតំណែងដោយស្ម័គ្រចិត្ត ដើម្បីផ្ទេរអំណាចទៅឲ្យអ្នកជំនាន់ក្រោយ គឺលោក Miguel Díaz-Canel៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


