ព័ត៌មានអន្ដរជាតិ
លោក អានុទីន ទៅទស្សនកិច្ចខេត្តសុរិន្ទ ដោយនាំទាំងរដ្ឋមន្ត្រីការពារជាតិទៅផង
លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងទៅទស្សនកិច្ចនៅខេត្តសុរិន្ទរបស់ប្រទេសថៃ ជាប់នឹងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជានៅថ្ងៃទី៣ខែតុលា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃនៅតែអូសបន្លាយ។

សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ បានផ្សាយថា នាយករដ្ឋមន្ត្រី អានុទីន អមដំណើរដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Nataphol Nakphanich នឹងទៅបំពេញទស្សនកិច្ចនៅខេត្តសុរិន្ទ។
មិនមានព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអានុទីននោះទេ ប៉ុន្តែមានការលើកឡើងថា ក្រោយទទួលបានអំណាចពេញលេញ លោក អានុទីន ត្រូវទៅកាន់តំបន់ខេត្តដែលមានការគាំទ្រខ្លាំងចំពោះគណបក្សភូមិចៃថៃរបស់លោក ក្នុងការបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០២៣។
គណបក្សភូមិចៃថៃ បានឈ្នះឆ្នោតលំដាប់លេខរៀងទី៣ បន្ទាប់ពីគណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។ តាមសេចក្តីរាយការណ៍កន្លងមក គណបក្សភូមិចៃថៃមានភាពខ្លាំងនៅក្នុងខេត្តបុរីរាំ ខេត្តសុរិន្ទ ខេត្ត ណាខនរាជាសីមា (Nakhon Ratchasima (Korat)) និងខេត្តផ្សេងៗទៀតនៅតំបន់ភាគឦសាន្តថៃ ដូចជា ខេត្ត Sisaket ខេត្ត Ubon Ratchathani, និង ខេត្ត Amnat Charoen។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃដែលទើបប្រកាសអនុវត្តគោលនយោបាយរបស់ខ្លួននៅមុខសភាកាលថ្ងៃទី២៩និងថ្ងៃទី៣០ខែកញ្ញាកន្លងទៅនេះ ក៏កើតឡើងចំពោះដែលស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជានិងថៃមិនទាន់ធូរស្រាល និង មិនទាន់រកច្រកចេញឃើញនៅឡើយ។
នៅថ្ងៃទី២ខែតុលានេះ រដ្ឋាភិបាលថៃដឹកនាំដោយលោក អានុទីន ក៏បានប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីពិនិត្យមើលផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៃគណៈកម្មការព្រំដែនចម្រុះ (JBC) ភាគីថៃ ដើម្បីជំនួសតំណែង លោក Prasas Prasasvinitchai ដែលទើបបានដឹកនាំប្រតិភូចរចាព្រំដែនថៃមកប្រជុំនៅកម្ពុជាកាលថ្ងៃទី១៤ខែមិថុនា ២០២៥កន្លងទៅនេះនៅរាជធានីភ្នំពេញ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


