ព័ត៌មានអន្ដរជាតិ
អានុទីន បញ្ជាឲ្យគេ យករូបថតខ្លួន ទៅតាំងក្នុងអគារ Thai Khu Fah ដោយយកលេស ដើម្បីរំដោះគ្រោះ
ជារឿងដ៏ហួសចិត្ត ដែល អានុទីន ឆាន់វីរៈគុល បញ្ជាឲ្យគេយករូបថតរបស់ខ្លួន ទៅតាំងក្នុងសាលនៃវិមានរដ្ឋាភិបាលថៃ ដែលទង្វើនេះ គឺជាការធ្វើខុសទំនៀមទម្លាប់ យ៉ាងធ្ងន់ធ្ងរ។

តាមទំនៀម មានតែនាយករដ្ឋមន្ត្រីចប់អាណត្តិ ឬចុះចេញពីតំណែងប៉ុណ្ណោះ ដែលត្រូវគេយករូបថត ទៅតាំងនៅ «សាលវិចិត្រសាល រូបភាពនាយករដ្ឋមន្ត្រី» (Hall of Prime Ministers) ក្នុងអគារ Thai Khu Fah ហើយទម្លាប់នេះ ត្រូវបានប្រទេសថៃ អនុវត្តជាច្រើនទសវត្សរ៍មកហើយ។
យ៉ាងណា អានុទីន មិនខ្វល់ឡើយ ដោយកាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា នាយករដ្ឋមន្ត្រីថៃកំពុងកាន់តំណែងរូបនេះ បែរជាបញ្ជាឲ្យគេ យករូបថតខ្លួន ទៅតាំងនៅទីនោះដែរ ដោយយកលេសថា ការធ្វើបែបនេះ គឺដើម្បីរំដោះគ្រោះ។

ចាប់តាំងពីការចូលកាន់តំណែងរបស់អានុទីន, ប្រទេសថៃ តែងជួបរឿងចង្រៃៗមិនចេះចប់ ជាពិសេសគ្រោះធម្មជាតិតែម្តង ដូចជាព្យុះ ទឹកជំនន់ និងរញ្ជួយដីជាដើម។
មិនត្រឹមប៉ុណ្ណឹង ថៃ ក៏ត្រូវជួបហេតុការណ៍អាក្រក់ៗ ជាបន្តបន្ទាប់ផងដែរ ជាក់ស្តែងចុងក្រោយបំផុតនេះ មានសោកនាដកម្មរថភ្លើង បុករថយន្តក្រុង ដែលបណ្តាលឲ្យមនុស្ស៨នាក់ បាត់បង់ជីវិត និងជាង៣០នាក់ទៀត រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


