ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប៖ “ខេត្តមួយនេះ ខ្ញុំបានត្រៀមចិត្តឱ្យគ្រប់យ៉ាង”
ឆ្លើយតបនឹងការលើកឡើងលើបណ្ដាសង្គមហ្វេសប៊ុក ឈ្មោះ Ret Phlong លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រឿងលិចទឹក លោកបានចុះដោយផ្ទាល់ មើលផ្ទាល់ អន្តរាគមន៍ឱ្យកាយដាក់លូភ្លាមៗ ដើម្បីរំដោះទឹក ដោយលោកចំណាយថវិកាផ្ទាល់ដោយមិនឱ្យនរណាចំណាយទេ ហើយប៉ះផ្ទះប្រជាពលរដ្ឋ លោកសូមគេដាក់លូ រួចរៀបបេតុងឱ្យវិញផងដែរ។

លោក ប្រាក់ សោភ័ណ បានលើកឡើងទៀតថា ផ្លូវតុលាការ លោក បានសុំអន្តរាគមន៍ធ្វើដោយចំណាយថវិកាខ្លួនឯង មានទាំងផ្លូវត្រាំនាគ បូកជាមួយខ្សែផ្លូវសំខាន់ៗជាច្រើន មិនទាន់រាប់ចូលផ្លូវដីតូចៗក្នុងក្រុង ដែលត្រូវរៀបជាផ្លូវបេតុង។
លោក បានបញ្ជាក់ទៀតថា “បើបងស្រឡាញ់ខេត្តនេះ គួរមើលតើខ្ញុំបានធ្វើអីខ្លះ ក្រពះបង គ្រួសារបងត្រូវការបង តែពុកម៉ែបងប្អូន ១លាន ២សែននាក់ ត្រូវការខ្ញុំ”។

លោកអភិបាលបានបន្តទៀតថា “ជនភៀសសឹក ៦ ៣០០គ្រួសារ ពេលយើងប៉ះជាមួយសៀម បងដែលបង្ហោះហៅគេជួយ ឬអត់? បងបានចុះមើលផ្ទាល់ ឬអត់? អ្នកទោសជាង ១ ១០០នាក់ មកស្នាក់នៅយើងបងមានដឹងអត់ អ្នករងរបួសស្រាល មធ្យម និងធ្ងន់យើងជាអ្នកមើលថែ សាកសពនាយទាហានពលីដើម្បីប្រទេសយើង ក្រុមការងារពេទ្យយើងឡើងទៅទទួល និងពិនិត្យទាំងអស់ កងទ័ពពលីយើងរៀបបុណ្យជូនទាំងអស់តាមបែបប្រពៃណីសាសនា រួមទាំងសពខេត្តគេក៏យើងទទួលរៀបចំជូនដោយមិនអោយខ្វះខាត។ ប្អូនៗប្រឡងបាក់ឌុបក៏យើងទទួលការស្នាក់នៅមណ្ឌលប្រឡងជូន”។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានបើមិនដើម្បីផលប្រយោជន៍ជាតិ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ តាមរាល់សារព័ត៌មានដែលអាចទុកបាន វិភាគឱ្យគ្រប់ជ្រុងជ្រោយ ប្រសិនបើខ្វះខាតព័ត៌មានណាមួយ លោកអនុញ្ញាតឱ្យទាក់ទងសុំព័ត៌មានផ្ទាល់តែម្តង៕
ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


