សេចក្ដីជូនដំណឹង
J&T Express Cambodia អបអរសាទរខួប ៦ឆ្នាំ ជាមួយកម្មវិធី CSR ដ៏មានន័យ នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ, កម្ពុជា — (១៥ វិច្ឆិកា ២០២៥)៖ ដើម្បីអបអរសាទរខួបគម្រប់ ៦ ឆ្នាំ នៃការបម្រើសេវាកម្មក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន J&T Express Cambodia បានអនុវត្តកម្មវិធីទំនួលខុសត្រូវចំពោះសង្គម (CSR) ក្នុងអត្ថន័យ “ចែករំលែកសេចក្តីស្រលាញ់ និងក្តីសង្ឃឹម” ដោយបរិច្ចាគសម្ភារៈសិក្សារ ស្បៀងអាហារ និងរបស់ប្រើប្រាស់ផ្សេងៗ ព្រមទាំងបានរៀបចំអាហារថ្ងៃត្រង់សាមគ្គីភាពសម្រាប់កុមារ និងមនុស្សចាស់ នៅសមាគម Hopeful Association of the Poor ក្នុងភូមិព្រៃជ្រុំ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនេះ ក្រុមហ៊ុនបានបរិច្ចាគ៖
- សម្ភារសិក្សា ចំនួន ១០០ កញ្ចប់ សម្រាប់កុមារ
- ស្បៀងអាហារ សម្រាប់គ្រួសារខ្វះខាតជុំវិញមណ្ឌល ចំនួន ៥០ គ្រួសារ
- ស្បៀងអាហារ មួយកញ្ចប់ធំ និងថវិកាចំនួន ២,០០០,០០០ រៀល ដល់មណ្ឌលកុមារកំព្រាព្រៃជ្រុំ
- សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាង ២០ ប្រភេទ
- អាហារថ្ងៃត្រង់សាមគ្គីភាព សម្រាប់មនុស្សជាង ២០០ នាក់

J&T Express Cambodia បានថ្លែងថា៖ “ការគាំទ្រសហគមន៍ គឺជាគុណតម្លៃស្នូលមួយរបស់ J&T។ ក្នុងរយៈប្រាំមួយឆ្នាំកន្លងមក យើងបានលូតលាស់រួមជាមួយប្រជាជនកម្ពុជា ហើយយើងជឿជាក់ថា ការផ្តល់តបស្នងដល់ការជួយសង្គមគឺមានសារៈសំខាន់ណាស់។ បេសកកម្មរបស់យើង មិនត្រឹមតែផ្ដល់សេវាកម្មដឹកជញ្ជូនទំនិញទេ ប៉ុន្តែគឺជាការផ្តល់ក្តីសង្ឃឹម និងឱកាសដល់អ្នកដែលកំពុងត្រូវការផងដែរ។”

កញ្ញា យ៉ែម ស្រីលាប (Jennie) តំណាងផ្នែក Branding បានបន្ថែមថា៖ “J&T Express បន្តធ្វើ CSR រៀងរាល់ឆ្នាំ ដូចជាការផ្ដល់សម្ភារសិក្សា ការជួយគ្រួសារក្រីក្រ និងកម្មវិធីគាំទ្រសហគមន៍ផ្សេងៗ។ ព្រឹត្តិការណ៍ឆ្នាំនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ CSR ដ៏ច្បាស់លាស់របស់យើង ដែលផ្តោតលើការលើកទឹកចិត្តកុមារ និងគ្រួសារក្រីក្រ ដើម្បីកសាងអនាគតឲ្យកាន់តែប្រសើរ។”
អ្នកតំណាង សហគមន៍ក៏បានថ្លែងអំណរគុណថា៖ “ការគាំទ្រពី J&T Express មិនត្រឹមតែជួយបំពេញតម្រូវការជាចាំបាច់ទេ តែវាក៏នាំមកនូវក្តីកក់ក្តៅ និងកម្លាំងចិត្តដល់កុមារ និងមនុស្សចាស់ផងដែរ។ ពេលវេលាដែលបុគ្គលិកចំណាយនៅទីនេះមានន័យខ្លាំងណាស់។”

ក្រៅពីការបរិច្ចាគសម្ភារៈ ក្រុមការងារ J&T Express Cambodia ក៏បានរៀបចំអាហារថ្ងៃត្រង់សាមគ្គីភាព ដើម្បីបង្កើតអារម្មណ៍ជិតស្និទ្ធ និងអនុញ្ញាតឲ្យកុមារបានស្វែងយល់ពីភាពថែរក្សារ និងការយកចិត្តទុកដាក់ពីសហគមន៍ខាងក្រៅ។
បន្តការប្តេជ្ញាចិត្តចំពោះសហគមន៍កម្ពុជា
កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រ CSR ដែល J&T Express Cambodia បានអនុវត្តជាប្រចាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបន្តសកម្មភាពជាច្រើន រួមមាន៖
- កម្មវិធីផ្តល់សម្ភារសិក្សាប្រចាំឆ្នាំ
- ការគាំទ្រនិងជួយស្ថានភាពគ្រួសារក្រីក្រ
- ការសហការជាមួយអង្គការមិនរកប្រាក់ចំណេញ
- កម្មវិធីសម្រាប់កុមារ និងសហគមន៍តាមខេត្តផ្សេងៗ

J&T Express Cambodia បន្តប្តេជ្ញាចិត្តពង្រីក និងបន្ថែមសកម្មភាព CSR តាមការរីកចម្រើនរបស់អាជីវកម្មទូទាំងប្រទេស។




អំពី J&T Express
J&T Express ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 ហើយមានវត្តមាននៅក្នុង ១៣ ប្រទេស រួមមាន ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប។
J&T Express Cambodia បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ 2019 និងទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយផ្តោតលើសេវាកម្មលឿន មានសុវត្ថិភាព និងផ្តោតលើភាពស្មោះត្រង់ ព្រមទាំងទំនប់ចិត្តរបស់អតិថិជនជាចម្បង។ ក្រុមហ៊ុនបន្តវិនិយោគលើបច្ចេកវិទ្យា បណ្តាញប្រតិបត្តិការ និងសកម្មភាពជួយសង្គមជាប្រចាំផងដែរ។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


