សេចក្ដីជូនដំណឹង
កម្មការិនីរោងចក្រម្នាក់នៅខេត្តស្វាយរៀង ឈ្នះរង្វាន់១០លានរៀលពីថ្នាំដុសធ្មេញ ផ្កាឈូក២
ស្ត្រីម្នាក់មានឈ្មោះ ទុំ រស្មី អាយុ៣៦ឆ្នាំ ជាកម្មការិនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិអង្គក្ដួច ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានសំណាងបានឈ្នះរង្វាន់ទឹកប្រាក់ ១០ លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ សញ្ញាផ្កាឈូក២ ។
ថ្លែងប្រាប់ក្រុមការងារចុះប្រគល់រង្វាន់ អ្នកស្រី ទុំ រស្មី បានឱ្យដឹងថា បច្ចុប្បន្ននេះសម្រាប់ជីវភាពគ្រួសារមិនធូរធានោះទេ ហើយថែមទាំងជាប់បំណុលធនាគារឯកជនទៀតផង ហើយប្រភពចំណូលធំសម្រាប់គ្រួសារ គឺធ្វើការជាកម្មការិនីរោងចក្រតែប៉ុណ្ណោះ ហើយប្ដីមានការងារជាជាងសំណង់ និងនៅមេីលថែកូននៅផ្ទះជំនួយប្រពន្ធ។

ដោយឡែកសម្រាប់ការត្រូវរង្វាន់១០លានរៀលពីថ្នាំដុសធ្មេញ ផ្កាឈូក២ នៅពេលនេះ ត្រូវបានអ្នកស្រីប្រាប់ឱ្យដឹងថា ចំពោះថ្នាំដុសធ្មេញផ្កាឈូក២ អ្នកស្រី និងក្រុមគ្រួសារតែងប្រើប្រាស់ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញស្រៀវធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ ប៉ុន្តែកាលពីសប្ដាហ៍មុននេះ នៅពេលប្រើអស់អ្នកស្រីបានប្រើកូនស្រីឱ្យទៅទិញថ្នាំដុសធ្មេញផ្កាឈូក២ថ្មីមួយប្រអប់ទៀតពីអ្នកលក់ដែលនៅជិតផ្ទះមកប្រើដូចសព្វដង លុះពេលហែកប្រអប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់១០លានរៀលតែម្ដង។ ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាប់ប្ដី និងអ្នកជិតខាងឱ្យជួយមើល រួចក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

អ្នកស្រីបានបញ្ជាក់ថា ក្រោយពេលទទួលបានប្រាក់រង្វាន់ ១០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២ នេះ អ្នកស្រីនឹងមួយចំនួនសង់បំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
គួរបញ្ជាក់ផងដែរថា ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ មានរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០លានរៀល រហូតដល់១០០រង្វាន់១០លានរៀល ១០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន១០០គ្រឿង , ទូរស័ព្ទ i-Phone ចំនួន១០០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២រាប់លានប្រអប់ទៀត៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


