សេចក្ដីជូនដំណឹង
សាលារៀនវត្តបូព៌ ឱ្យសិស្សចេញពីរៀនមុនកន្លះម៉ោង និងចូលរៀនយឺតកន្លះម៉ោងព្រោះអាកាសធាតុក្តៅពេក
សាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅខេត្តសៀមរាប បានចេញសេក្តីជូនដំណឹងដល់ អាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្សទាំងអស់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យសិស្សវេនព្រឹកចេញពីរៀនមុន ៣០នាទី និងសិស្សរៀនវេនរសៀលចូលរៀនយឺត ៣០នាទី ដោយសារតែអាកាសធាតុក្តៅខ្លាំង។

នៅក្នុងសេចក្តីជូនដំណឹង “ស្តីអំពីការផ្លាស់ប្តូរពេលវេលាសិក្សាក្នុងអំឡុងពេលអាកាសធាតុក្តៅ” គណៈគ្រប់គ្រងសាលារៀនវត្តបូព៌បានបញ្ជាក់ថា ព្រោះតែមួយរយៈនេះអាកាសធាតុក្តៅ សាលារៀនអនុញ្ញាត និងកំណត់ពេលចេញ និងចូលរៀនរបស់សិស្សមួយរយៈ។ ជាមួយគ្នានេះ សិស្សរៀនពេលព្រឹកអនុញ្ញាតឱ្យចេញទៅផ្ទះនៅម៉ោង ១០៖៣០នាទី រីឯសិស្សរៀនពេលរសៀលអនុញ្ញាតឱ្យចូលរៀនម៉ោង១៖៣០នាទី។ កាលវិភាគមួយរយៈ ដែលសាលាបានរៀបចំនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤តទៅ។
សូមជម្រាបថា សាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាសាលារៀនមួយត្រូវបានទទួលស្គាល់ថា ជាសាលាគំរូ មានវិន័យល្អ ទាំងការរៀបចំសណ្តាប់ធ្នាប់ ឯកសណ្ឋានរបស់គ្រូ រួមទាំងសិស្សានុសិស្សផង។ រយៈពេលជាងមួយខែនេះ ពោលគឺឈានចូលដល់រដូវក្តៅ អាកាសធាតុនៅកម្ពុជាមានកម្តៅក្តៅខ្លាំង ហើយអាចប៉ះពាល់ដល់សុខភាពដូចគ្នាប្រសិនជាពលរដ្ឋមិនបានមើលថែសុខភាពបានល្អ ជាពិសេសចំពោះកុមារ និងចាស់ជរាងាយរងគ្រោះបំផុត។

ជុំវិញអាកាសធាតុក្តៅនេះ សាលាបឋមសិក្សាវត្តបូព៌ ក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សដែលកំពុងសិក្សានៅទីនោះ។ ក្រៅពីអនុញ្ញាតចំពោះម៉ោងចេញ និងចូលរៀន សាលាក៏បានបាញ់ទឹកនៅជុំវិញបរិវេណសាលា មិនថានៅមុខថ្នាក់រៀន ឬ លើដំបូលនោះនេះដើម្បីជួយកាត់បន្ថយកម្តៅមួយកម្រិតសម្រាប់សិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


