សេចក្ដីជូនដំណឹង
ដ្រាហ្គិន ព្រីមៀមដាកបៀរ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី បន្តទទួលពានរង្វាន់ ៤ បន្ថែម ពីស្ថាប័ន World Beer Awards សម្រាប់ឆ្នាំ ២០២៤
នេះគឺជាសមិទ្ធផលគួរជាទីមោទកភាពសម្រាប់អតិថិជន ក៏ដូចជាផលិតផលរបស់កូនខ្មែរ ផលិតដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ បន្តទទួលបានពានរង្វាន់ពិភពលោកដល់ទៅចំនួន ៤ បញ្ជាក់ពីគុណភាពល្អប្រណិតពីស្ថាប័នអន្តរជាតិ World Beer Awards សម្រាប់ឆ្នាំ ២០២៤ ។

- ពានរង្វាន់ទី ១ គឺ ជយលាភីមាសស្រាបៀរទឹកខ្មៅ (Cambodia Gold Dark Beer Mild)៖ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូបទៅលើរសជាតិ គុណភាព និងការរចនា។
- ពានរង្វាន់ទី ២ គឺ ជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Dark Beer Mild)៖ ផលិតផលស្រាបៀរប្រភេទទឹកខ្មៅរបស់ប្រទេសកម្ពុជាតែមួយគត់ ដែលទទួលស្គាល់ដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
- ពានរង្វាន់ទី ៣ គឺ ជយលាភីស្រាបៀរទឹកខ្មៅល្អបំផុតលំដាប់ពិភពលោក (World’s Best Dark Beer)៖ ដោយបានដាក់ប្រកួតប្រជែងជាមួយផលិតផលស្រាបៀរប្រភេទទឹកខ្មៅរាប់រយម៉ាកសញ្ញាមកពីជុំវិញពិភពលោក ហើយត្រូវបានសម្រិតសម្រាំងជ្រើសរើសដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
- ពានរង្វាន់ទី ៤ គឺ ជយលាភីស្រាបៀរប្រណិតទឹកខ្មៅរសជាតិស្រទន់ (World’s Best Dark Beer Mild)៖ ជាប់ជាជយលាភីនៃកំពូលរសជាតិនៅក្នុងប្រភេទស្រាបៀរទឹកខ្មៅ ដែលមានរសជាតិស្រាលស្រទន់ ស្រស់ស្រាយ ថែមទាំងមានក្លិនឈ្ងុយពិសេស ខុសប្លែកពីស្រាបៀរទឹកខ្មៅទូទៅ។

ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ក៏ធ្លាប់បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាម្តងរួចទៅហើយ នៅក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards កាលពីឆ្នាំ ២០២២ សម្រាប់ជយលាភីមាស (Cambodia Gold Lager Dark) និងជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេស ហើយបន្តឈ្នះមេដាយមាសពីស្ថាប័ន Monde Selection ប្រចាំឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ។
បច្ចុប្បន្ន ក្រោមស្លាកសញ្ញា ដ្រាហ្គិន មានផលិតផលក្រាហ្វបៀរប្រណិតទឹកខ្មៅចំនួនពីរ ដែលសម្រិតសម្រាំងផលិតឡើងដើម្បីភាពឥតខ្ចោះបំពេញចំណូលចិត្តអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ ដែលផលិតផលទាំងពីរនេះ សុទ្ធសឹងទទួលស្គាល់រសជាតិ និងគុណភាពដោយអ្នកជំនាញស្រាបៀរអន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងឈ្នះមេដាយជាបន្តបន្ទាប់ពីស្ថាប័ន World Beer Awards និង Monde Selection ។

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ដែលត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលរបស់ខ្លួនទាំង១៥ម៉ាកសញ្ញាដែលបានដាក់ឲ្យដំណើរការនៅទីផ្សារ។

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


