សេចក្ដីជូនដំណឹង
លោក បណ្ឌិត អុិន ចាន់នី លើកទឹកចិត្តអតិថិជនប្រើ«អេស៊ី ស៊ូភើអេប» ដើម្បីទទួលបានសេវាកម្មថ្មីៗទំនើបទាន់សម័យ
ភ្នំពេញ៖ លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដាបានលើកទឹកចិត្តដល់អតិថិជនប្រើប្រាស់«អេស៊ី ស៊ូភើអេប» របស់ធនាគារអេស៊ីដាដើម្បីទទួលបាននូវសេវាកម្មថ្មីៗទំនើបទាន់សម័យដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃនិងការធ្វើអាជីវកម្មបានកាន់តែប្រសើរមួយកម្រិតទៀត។

ការលើកទឹកចិត្តនេះបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិតបានដឹក នាំថ្នាក់ដឹកនាំនិងនាយកសាខាចុះទស្សកិច្ចសិក្សានៅធនាគារអេស៊ីលីដាសាខាថ្មីទី២៦៥ស្ថិតនៅឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់ បន្ទាប់ពីបានដាក់ឱ្យដំណើរការនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៤និងពិនិត្យមើលសេវាកម្មនិង «អេស៊ី ស៊ូភើអេប» នៅស្រុកសំឡូតខេត្តបាត់ដំបងនិងនៅខេត្តប៉ៃលិន។

លោកបណ្ឌិត បានបន្តថា ធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើរការម៉ូបាលអេបតាំងពីឆ្នាំ២០១៧ហើយបានអភិវឌ្ឍជាបន្តបន្ទាប់កាន់តែល្អប្រសើរមកជា «អេស៊ី ស៊ូភើអេប» ដែលបានដាក់ដំណើរការនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ដែលអេបនេះមានសមត្ថភាពបម្រើសេវាដូចទៅនឹងធនាគារពិតនៅក្នុងដៃព្រោះថាអេបនេះមិនត្រឹមតែផ្សារភ្ជាប់ជាមួយក្រុមហ៊ុនឯកជនប៉ុណ្ណោះទេថែមទាំងផ្សារភ្ជាប់ជាមួយវិស័យសាធារណៈរួមមាន ក្រសួងមន្ទីរនិងស្ថានប័ននានាផងដែរ។

ជាងនេះទៀតអេបនេះបានជួយសម្រួលផ្តល់សេវាជូនអតិថិជនប្រើប្រាស់បានយ៉ាងទូលំទូលាយប្រកបដោយជឿជាក់និងទំនុកចិត្តដោយសារមានប្រព័ន្ធការពារសុវត្តិភាពខ្ពស់។

លោកបណ្ឌិតបានអំពាវនាវដល់អតិថិជនប្រើសេវាកម្មធនាគារដោយជំនឿទុកចិត្តព្រោះយើងតែងតែស្តាប់យោបល់និងជួយគាំទ្រនិងដោះស្រាយជាមួយអតិថិជនជាប់ជាប្រចាំពិសេសយើងមានមនុស្សជាង១ម៉ឺននាក់ធ្វើការ២៤ម៉ោងអាចផ្តល់ដំណោះស្រាយបានគ្រប់ពេលវេលានិងមានប្រព័ន្ធសុខសុវត្តិភាពខ្ពស់អាចការពារប្រាក់បញ្ញើនិងជួយចាត់ចែងហិរញ្ញវត្ថុអតិថិជនប្រកបដោយប្រសិទ្ធភាពព្រោះថារយៈពេលជាង៣០ឆ្នាំមកនេះធនាគារបានលូតលាស់ជាមួយអតិជន។ លើសពីនេះយើងបានបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់ដើម្បីជួយពន្យល់ដល់អតិថិជនឱ្យចេះប្រើបច្ចេកវិទ្យាថ្មីៗដើម្បីការពារបន្ថែមពីលើប្រព័ន្ធសុវត្តិភាពរបស់ធនាគារផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


