សេដ្ឋកិច្ច
កម្ពុជា-ឡាវ ដាក់ឱ្យដំណើការប្រព័ន្ធទូទាត់ឆ្លងដែនដំណាក់កាលទី២
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា និង ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា (ដំណាក់កាលទី២៖ ឡាវស្កេន ខេអេចឃ្យូអរកូត) ក្នុងគោលបំណងផ្សព្វផ្សាយជាសាធារណៈអំពីការពង្រីកវិសាលភាព និងការជំរុញការទូទាត់ជាឌីជីថលសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសសម្រេចបាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទូទាត់ឌីជីថលនៅក្នុងសហគមន៍។

កិច្ចសហប្រតិបត្តិការនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកស្រី Bounkham Vorachit ទេសាភិបាលធនាគារកណ្តាលឡាវ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប) ដោយត្រូវបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១៖ កម្ពុជាស្កេនឡាវ QR Code ប្រកបដោយភាពជោគជ័យ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា (KHQR) និងឡាវ (Lao QR) គឺសរបញ្ជាក់ពីការអភិវឌ្ឍរបស់ធនាគារ អេស៊ីលីដា ដែលទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការដាក់ឱ្យដំណើរការទូទាត់ឃ្យូអរឆ្លងដែនរវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាននាពេលកន្លងមកនេះ។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដំណាក់កាលទី២៖ ឡាវស្កេនខេអេចឃ្យូអរកូត នឹងពង្រីកលទ្ធភាពឱ្យប្រជាជនឡាវដែលធ្វើដំណើរមកប្រទេសកម្ពុជាអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និង/ឬសេវាកម្ម ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឡាវ ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។

ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជនដែលជាប្រជាជនឡាវ អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយគ្រាន់តែស្កេន ខេអេចឃ្យូអរកូត បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះ នឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧១លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៣៨លាននាក់៕
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


