សេចក្ដីជូនដំណឹង
ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញលិខិតសេចក្តីប្រកាសព័ត៌មាន អញ្ជើញលោក-លោកស្រី ដែលជាអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចូលរួមកម្មវិធីចំនួន៤ ដើម្បីទទួលបានការផ្ទេរកម្មសិទ្ធិ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កម្មវិធីទាំង៤ រួមមាន ដូចខាងក្រោម៖
១. អនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី២ ចំនួន ៨៤៥បណ្ណ។
២. ផ្តិតមេដៃលើលិខិតលក់ផ្តាច់ ចំនួន ៩៩ក្បាលដី។
៣. ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមិនទាន់បានមកទទួលក្នុងដំណាក់កាលទី១ (ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥) ចំនួន ៥៨បណ្ណ។
៤. ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនក្រសួង ចំនួន ២៣បណ្ណ ដើម្បីក្រសួងអាចបន្តនីតិវិធីផ្ទេរកម្មសិទ្ធិ។
ក្នុងន័យនេះ សូមលោក-លោកស្រីដែលជាអតិថិជន ដែលមានឈ្មោះក្នុងបញ្ជីជូនភ្ជាប់មកជាមួយ អញ្ជើញចូលរួមកម្មវិធីខាងលើ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល នៅសាលប្រជុំ២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី។
សូមជម្រាបថា ជាការទទួលខុសត្រូវចំពោះអតិថិជន បុរី ឡេង ណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៥ នេះបានបញ្ចប់ការសាងសង់ ១០០% មានចំនួន ៣២៤១ ផ្ទះហើយ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ មិនដែលទៅណាឆ្ងាយពីការដ្ឋានឡើយ ជារឿយៗ តែងតែចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង 6A ដោយផ្ទាល់ ព្រមទាំងបង្ហាញនូវវឌ្ឍនភាពការសាងសង់ បុរី ឡេង ណាវ៉ាត្រា ដោយក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនអតិថិជន។ ទន្ទឹមគ្នានោះផ្ទះដែលបានសាងសង់រួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃផងដែរ។
សម្រាប់ក្រសួងរៀបចំដែនដី ក៏បានជួយសម្រួល ចេញប័ណ្ណកម្មសិទ្ធិជូន អតិថិជនជាបន្តបន្ទាប់ ហើយថ្មីៗនេះក្រសួងទើបប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន រហូតជាង ១២០០ប័ណ្ណ៕






































-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


