Chheang, Author at Kampuchea Thmey Daily

អ៊ីរ៉ង់ចោទអាមេរិក​ថា «គ្មានការតាំងចិត្តពិតប្រាកដ ក្នុងកិច្ច​ចរចា»
ស្ថានការណ៍ បានឈានដល់ដំណាក់កាលកាន់តែតានតឹងខ្លាំង បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា កងទ័ពជើងទឹករបស់ខ្លួន បានបើកការវាយប្រហារបកវិញទៅលើទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការដែលអាមេរិក បានទម្លាក់គ្រាប់បែកលើភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦។ នេះ​បើយោងតាមការ​ចុះផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន Anadolu។

លោក Ibrahim Azizi

នៅថ្ងៃសៅរ៍នេះ មន្ត្រីជាន់ខ្ពស់ និងជាប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក Ibrahim Azizi បានចេញមុខរិះគន់សហរដ្ឋអាមេរិកចំៗថា ទង្វើរបស់វ៉ាស៊ីនតោនបានបង្ហាញឱ្យពិភពលោកឃើញច្បាស់ពីការខ្វះការតាំងចិត្តលើផ្លូវការទូត និងកិច្ចព្រមព្រៀងឈប់បាញ់។ លោកបានសង្កត់ធ្ងន់ថា អាមេរិកបានលួចវាយប្រហារលើអ៊ីរ៉ង់ ទាំងដែលភាគីទាំងពីរកំពុងតែស្ថិតក្នុងជំនួបចរចានៅឡើយ។

លោក Azizi បានថ្លែងវាយប្រហារខ្លាំងៗទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា «ប្រធានាធិបតីអាមេរិក ដែលបរាជ័យរូបនេះ បានបង្ហាញឱ្យឃើញថា គាត់មិនមានការគោរព ឬតាំងចិត្តចំពោះគោលការណ៍ចរចា ឬកិច្ចព្រមព្រៀងឈប់បាញ់ណាមួយឡើយ»។ លោកបានបន្ថែមថា ការរំលោភកិច្ចព្រមព្រៀងទាំងបំពានរបស់អាមេរិកលើកនេះ នឹងធ្វើឱ្យពួកគេត្រូវតែ «ដកថយ និងស្តាយក្រោយ» ដូចរាល់ដងជាមិនខាន ហើយការទម្លាក់កំហុសដាក់គ្នាក៏លែងមានប្រសិទ្ធភាពទៀតដែរ។

ការឆ្លើយតបខាងផ្លូវការទូត និងការវាយបកខាងយោធារបស់អ៊ីរ៉ង់នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពអាមេរិក (CENTCOM) បានប្រកាសពីការវាយប្រហារលើឃ្លាំង​គ្រាប់មីស៊ីល ដ្រូន និងប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់ ដោយចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការបាញ់ប្រហារលើកប៉ាល់ដឹកទំនិញ​មួយ​គ្រឿង​អន្តរជាតិនៅច្រកសមុទ្រ Hormuz៕

ប្រែសម្រួល៖ ឈាង

អាមេរិក បើកការវាយ​​ប្រហារ​លើអ៊ីរ៉ង់ ក្រោយកប៉ាល់​មួយគ្រឿង ត្រូវដ្រូនបុកចំនៅច្រកសមុទ្រ Hormuz

The post អ៊ីរ៉ង់ចោទអាមេរិក​ថា «គ្មានការតាំងចិត្តពិតប្រាកដ ក្នុងកិច្ច​ចរចា» appeared first on Kampuchea Thmey Daily.

រញ្ជួយដី​នៅ​វ៉េណេស៊ុយអេឡា៖ ចំនួនអ្នកស្លាប់ឡើងដល់ ៩២០នាក់ និង​របួសជាង ៣ ៣៦០​នាក់
គិត​ត្រឹម​ព្រឹក​​ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ នេះ ចំនួនអ្នកស្លាប់ផ្លូវការ បានកើនឡើងដល់ ៩២០នាក់ និងអ្នករងរបួសឡើងដល់ ៣ ៣៦០នាក់ហើយ ក្រោយកើត​មាន​គ្រោះរញ្ជួយដីធំៗពីរលើកបន្តបន្ទាប់គ្នា នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា កាល​ពី​ថ្ងៃពុធ។

(រូបថត៖ REUTERS)

យោងតាមការ​ផ្សាយរបស់ Anadolu ទិន្នន័យចុងក្រោយ បាន​បង្ហាញ​ថា អគារធំៗចំនួន ៣៨៣ខ្នងបានរងការខូចខាតកម្រិតធ្ងន់ ដែលធ្វើឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ត្រូវជាប់​គាំងទាំងស្រុង។ គ្រោះមហន្តរាយនេះ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ៣ ០០៧​នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយបច្ចុប្បន្នពួកគេ កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និងវាល​មន្ទីរពេទ្យ​ថ្មី ដែលទើបបង្កើតឡើង។ ក្រុមសង្គ្រោះបន្ទាន់ក្នុងស្រុក ដោយមានការគាំទ្រពីក្រុមស្វែងរក និងសង្គ្រោះអន្តរជាតិ កំពុងតែបន្តប្រណាំងប្រជែងនឹងពេលវេលា ដើម្បីកាយស្វែងរកអ្នករស់រានមានជីវិត ដែលនៅជាប់គាំងនៅឡើយ។

ស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីទាំងពីរលើកនេះ មានកម្លាំងខ្លាំងរហូតដល់ ៧.២រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ ដោយបានវាយប្រហារបន្តបន្ទាប់គ្នា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ។ ចំណុចកណ្តាលនៃការរញ្ជួយដីកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈដែលការរញ្ជួយដីកម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ៕

ប្រែសម្រួល៖ ឈាង

UNICEF ស្រែកសុំជំនួយ ជួយកុមាររាប់ម៉ឺននាក់ ដែលរងគ្រោះដោយរញ្ជួយដី នៅវ៉េណេស៊ុយអេឡា

The post រញ្ជួយដី​នៅ​វ៉េណេស៊ុយអេឡា៖ ចំនួនអ្នកស្លាប់ឡើងដល់ ៩២០នាក់ និង​របួសជាង ៣ ៣៦០​នាក់ appeared first on Kampuchea Thmey Daily.

អាមេរិក បើកការវាយ​​ប្រហារ​លើអ៊ីរ៉ង់ ក្រោយកប៉ាល់​មួយគ្រឿង ត្រូវដ្រូនបុកចំនៅច្រកសមុទ្រ Hormuz
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីកងទ័ពអាកាសអាមេរិក បានបើកការវាយប្រហារទៅលើទីតាំងស្តុកទុកគ្រាប់មីស៊ីល ដ្រូន និងប្រព័ន្ធរ៉ាដា​របស់អ៊ីរ៉ង់កាលពីថ្ងៃសុក្រ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦។

កប៉ាល់មួយគ្រឿងនៅ​ច្រក​សមុទ្រ Hormuz, រូប​តំណាង (រូបថត៖ AP)

យោងតាមការ​ចុះផ្សាយ​របស់ NBC ការសម្រេចចិត្តបាញ់ប្រហារសងសឹកនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការវាយប្រហារដោយដ្រូន ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់ពាណិជ្ជកម្មពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកទង្វើរបស់អ៊ីរ៉ង់ថា ជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងធ្ងន់ធ្ងរ។

អ៊ីរ៉ង់ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះដ្រូនយ៉ាងហោចណាស់បួនគ្រឿង សំដៅទៅរកកប៉ាល់ដឹកទំនិញនានា។ លោក ត្រាំ បានសរសេររៀបរាប់នៅលើបណ្តាញសង្គម Truth Social ថា ដ្រូនមួយគ្រឿងបានហោះទៅបុកចំផ្នែក​ខាងលើនៃកប៉ាល់ដឹកទំនិញ ចំណែកឯដ្រូនបីគ្រឿងទៀតត្រូវបានកងទ័ពអាមេរិកបាញ់ទម្លាក់ទាន់ពេលវេលា។ កប៉ាល់ដែលរងគ្រោះនោះ មានឈ្មោះថា M/V Ever Lovely ជាកប៉ាល់ដឹកទំនិញដោត​ទង់ជាតិសិង្ហបុរី ដែលកំពុងតែធ្វើដំណើរចាកចេញពីច្រកសមុទ្រ Hormuz ក្បែរឆ្នេរសមុទ្រនៃប្រទេសអូម៉ង់។

ការបាញ់ប្រហារនេះ បានធ្វើឱ្យខាងភាគីអាមេរិកខឹងសម្បារយ៉ាងខ្លាំង ព្រោះកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរទើបតែនឹងត្រូវបានចុះហត្ថលេខា កាលពីសប្តាហ៍មុននេះសោះ។ នៅក្នុងកិច្ចព្រមព្រៀងនោះ មានចែងច្បាស់ថា ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់ទៅ ២០ភាគរយរបស់ពិភពលោក ត្រូវតែបើកឱ្យដំណើរការឡើងវិញ ហើយអ៊ីរ៉ង់ត្រូវតែអនុញ្ញាតឱ្យកប៉ាល់ពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ ដោយសុវត្ថិភាព និងមិនមានការទារប្រាក់កម្រៃឡើយ ក្នុងរយៈពេល ៦០ថ្ងៃ។ លោក ត្រាំ បានហៅការធ្វើបែបនេះរបស់អ៊ីរ៉ង់ថា ជាទង្វើដ៏ល្ងង់ខ្លៅ ចំណែកឯមេបញ្ជាការកងទ័ពអាមេរិក បានសង្កត់ធ្ងន់ថា ទង្វើដ៏គ្រោះថ្នាក់របស់អ៊ីរ៉ង់ កំពុងបំផ្លាញសេរីភាពនៃការធ្វើនាវាចរណ៍តាមផ្លូវទឹកអន្តរជាតិ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក (រូបថត៖ REUTERS)

យ៉ាងណាមិញ កប៉ាល់ដែលរងការវាយប្រហារនោះ មិនបានរងការខូចខាតធ្ងន់ធ្ងររហូតដល់លិចនោះទេ។ ក្រុមហ៊ុន Evergreen Marine ដែលជាម្ចាស់កប៉ាល់ បានបញ្ជាក់ថា កប៉ាល់គ្រាន់តែបែកកញ្ចក់នៅបន្ទប់បញ្ជាប៉ុណ្ណោះ រីឯនាវិកទាំងអស់មិនមាននរណាម្នាក់រងរបួសឡើយ ហើយទំនិញទាំងអស់ក៏មានសុវត្ថិភាពដែរ។ ម៉ាស៊ីន និងប្រព័ន្ធនាំផ្លូវរបស់កប៉ាល់ នៅតែដំណើរការជាធម្មតា ហើយវាអាចបន្តដំណើរទៅមុខទៀតបាន។ នៅពេលដែលអ្នកកាសែតសួរលោក ត្រាំ នៅសេតវិមានថា តើអ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងផលវិបាកអ្វីខ្លះ បន្ទាប់ពីល្មើសកិច្ចព្រមព្រៀង លោកបានឆ្លើយតបយ៉ាងខ្លី និងម៉ឺងម៉ាត់ថា «ចាំមើលទៅ គង់តែដឹងទេ»។

សូម​ជម្រាប​ថា កន្លងមក ច្រកសមុទ្រមួយនេះ តែងតែជាចំណុចជម្លោះដ៏ក្តៅគគុក ដោយសារអ៊ីរ៉ង់ចង់គ្រប់គ្រងផ្លូវទឹកនេះ ដើម្បីទុកជាប្រៀបក្នុងការចរចា ខណៈដែលអាមេរិក និងមន្ត្រីអន្តរជាតិជុំវិញពិភពលោកទទូចថា ផ្លូវទឹកនេះត្រូវតែបើកចំហដោយសេរី។ ដើម្បីជៀសវាងការប៉ះទង្គិច ទីភ្នាក់ងារសារពើពន្ធផ្លូវទឹករបស់អង្គការសហប្រជាជាតិ (ហៅកាត់ថា IMO) បានរៀបចំផ្លូវថ្មីមួយដែលវាងឆ្ងាយពីទឹកដីអ៊ីរ៉ង់ ដោយត្រូវធ្វើដំណើរកាត់​តាមឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម និងអូម៉ង់វិញ។ ប៉ុន្តែខាងភាគីអ៊ីរ៉ង់ធ្លាប់បានព្រមានរួចហើយថា ខ្លួនមិនធានាសុវត្ថិភាពឡើយ ចំពោះកប៉ាល់ណាដែលមិនព្រមធ្វើដំណើរតាមផ្លូវដែលខ្លួនបានកំណត់៕

ប្រែសម្រួល៖ ឈាង

The post អាមេរិក បើកការវាយ​​ប្រហារ​លើអ៊ីរ៉ង់ ក្រោយកប៉ាល់​មួយគ្រឿង ត្រូវដ្រូនបុកចំនៅច្រកសមុទ្រ Hormuz appeared first on Kampuchea Thmey Daily.

វិបត្តិប្រេងនៅរុស្ស៊ី៖ ពីប្រទេសនាំចេញធំជាងគេ មកជាអ្នកឈឺក្បាល ព្រោះខ្វះសាំងប្រើក្នុងស្រុក
ប្រទេសរុស្ស៊ី ដែលត្រូវបានគេស្គាល់ថាជាមហាអំណាចថាមពល និងជាអ្នកនាំចេញប្រេងដ៏ធំមួយនៅលើពិភពលោក ពេលនេះកំពុងតែជួបវិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ដោយសារតែការកង្វះខាតប្រេងឥន្ធនៈ និងសាំងសម្រាប់ប្រើប្រាស់ក្នុងស្រុក។ ស្ថានភាពនេះ បានរុញច្រានឱ្យរដ្ឋាភិបាលក្រុងមូស្គូ ធ្លាក់ចូលក្នុងស្ថានភាពស្មុគស្មាញ និងបង្ខំចិត្តស្វែងរកដំណោះស្រាយបន្ទាន់ ក្នុងនោះរួមទាំងការត្រៀមនាំចូលប្រេងពីបរទេសថែមទៀតផង។

ការ​វាយប្រហារ​របស់​អ៊ុយក្រែន​នៅ​រោងចក្រ​ថាមពល​រុស្ស៊ី (រូបថត៖ REUTERS)

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ វិបត្តិនេះ បានរីករាលដាលដល់ទៅជាង ២ ភាគ ៣ នៃតំបន់ទាំងអស់ក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការឡើងថ្លៃប្រេង ការកម្រិតបរិមាណទិញ និងការបិទស្ថានីយចាក់ប្រេងមួយចំនួន។

ដើមចមនៃវិបត្តិ៖ ដ្រូនអ៊ុយក្រែនវាយប្រហារចំចំណុចខ្សោយ

មូលហេតុចម្បង ដែលធ្វើឱ្យរុស្ស៊ីធ្លាក់ចូលក្នុងវិបត្តិអត់ប្រេងប្រើប្រាស់នេះ គឺបណ្តាលមកពីយុទ្ធនាការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់​ដ្រូន​របស់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់រុស្ស៊ី។

យោងតាមរបាយការណ៍ពីសារព័ត៌មាន The Japan Times ចាប់តាំងពីដើមឆ្នាំ២០២៦ មក ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីយ៉ាងហោចណាស់ ៤៧ដង។ ការវាយប្រហារនេះ បានឈានដល់កម្រិតកំពូលនៅក្នុងខែឧសភា ដោយមានរោងចក្រចំនួន ១៦ ត្រូវបានវាយប្រហារ ដែលធ្វើឱ្យបរិមាណចម្រាញ់ប្រេងរបស់រុស្ស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយផលិតកម្មសាំងក្នុងស្រុក បានធ្លាក់ចុះរហូតដល់ ២៥%។

អ្នកវិភាគថាមពល បានលើកឡើងថា បច្ចុប្បន្នរោងចក្រចម្រាញ់ប្រេងដែលនៅដំណើរការ អាចផលិតសាំងបានត្រឹមតែប្រហែល ៨៥ ០០០តោនក្នុងមួយថ្ងៃ ប៉ុន្តែតម្រូវការប្រើប្រាស់ក្នុងស្រុកនាដូវក្តៅនេះ មានរហូតដល់ ១១០ ០០០តោនក្នុងមួយថ្ងៃ ពោលគឺខ្វះខាតប្រហែល ២៥ ០០០តោនក្នុងមួយថ្ងៃ។

វិធានការណ៍តឹងរ៉ឹង៖ កម្រិតការលក់ និងការរឹតបន្តឹងផ្ទៃក្នុង

ដើម្បីទប់ទល់នឹងការមិនសមាមាត្រគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ អាជ្ញាធរតាមតំបន់នីមួយៗរបស់រុស្ស៊ី បានចាប់ផ្តើមអនុវត្តវិធានការសង្គ្រោះបន្ទាន់។ យោងតាមសារព័ត៌មាន The Moscow Times តំបន់ជាង ៥០ របស់រុស្ស៊ី បានដាក់ចេញនូវការរឹតបន្តឹងលើការលក់ប្រេង។

ការកំណត់បរិមាណ៖ នៅក្នុងតំបន់ Saratov ឡាននីមួយៗត្រូវបានអនុញ្ញាតឱ្យចាក់សាំងបានត្រឹមតែ ៣០លីត្រប៉ុណ្ណោះក្នុងមួយដង ចំណែកនៅតំបន់មួយចំនួនទៀតដូចជា គ្រីមៀ (Crimea) ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន ការលក់ប្រេងត្រូវបានផ្អាកទាំងស្រុងសម្រាប់ពលរដ្ឋទូទៅ ដោយរក្សាទុកផ្គត់ផ្គង់តែរថយន្តសង្គ្រោះបន្ទាន់ និងសេវារដ្ឋបាលសាធារណៈប៉ុណ្ណោះ។

ការហាមឃាត់ច្រកដប៖ រដ្ឋាភិបាលមូលដ្ឋាន បានហាមឃាត់ប្រជាជនមិនឱ្យយកកាដុង ឬដបមកច្រកប្រេងទុកឡើយ ដើម្បីការពារកុំឱ្យមានការទិញស្តុកទុកដោយការភ័យស្លន់ស្លោ និងការលក់នៅលើទីផ្សារងងឹត។

ផលប៉ះពាល់លើសេដ្ឋកិច្ច៖ វិបត្តិនេះ បានធ្វើឱ្យតម្លៃសាំងហក់ឡើងខ្ពស់ខ្លាំង ដែលជាកត្តាជំរុញ​ឱ្យអត្រាអតិផរណានៅក្នុងប្រទេស កើនឡើងពី ៥,៣% ទៅ ៥,៨% ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យពី Institute for the Study of War (ISW)។

របត់ដ៏គួរឱ្យភ្ញាក់ផ្អើល៖ រុស្ស៊ីត្រូវបង្ខំចិត្តនាំចូលប្រេងពីឥណ្ឌា

ដំណោះស្រាយបណ្តោះអាសន្នមួយ ដែលកំពុងធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំង គឺការបង្វែរទិសដៅរបស់រុស្ស៊ី ក្នុងការស្វែងរកការជួយជ្រោមជ្រែងពីបរទេស។ ទោះបីជាកន្លងមក រុស្ស៊ីបានបង្កើនការទិញប្រេងពីប្រទេសបេឡារុស​ក៏ដោយ ក៏បរិមាណនោះនៅតែមិនទាន់គ្រប់គ្រាន់ ដើម្បីបំពេញចន្លោះប្រហោងដែលបាត់បង់នោះទេ។

ជាលទ្ធផល យោងតាមការចុះផ្សាយរបស់ Caspian News សភាជាតិរុស្ស៊ី បានអនុម័តការកែប្រែច្បាប់ពន្ធដារ ដើម្បីបើកផ្លូវក្នុងការ នាំចូលប្រេងសាំងខ្នាតធំពីប្រទេសឥណ្ឌា។ រដ្ឋាភិបាលរុស្ស៊ី ថែមទាំងត្រៀមផ្តល់ប្រាក់ឧបត្ថម្ភធន ដល់ក្រុមហ៊ុនប្រេងទាំងឡាយណា ដែលនាំចូលប្រេងពីក្រៅប្រទេស ដើម្បីរក្សាស្ថិរភាពតម្លៃលក់រាយក្នុងស្រុក។

រឿងនេះ ត្រូវបានគេមើលឃើញថាជា «របត់ដ៏គួរឱ្យអស់សំណើច និងហួសចិត្ត» ព្រោះថាកន្លងមក ឥណ្ឌាគឺជាអ្នកទិញប្រេងឆៅបញ្ចុះតម្លៃដ៏ធំជាងគេពីរុស្ស៊ី ដើម្បីយកទៅចម្រាញ់ក្នុងប្រទេសខ្លួន ហើយពេលនេះ រុស្ស៊ីដែលជាម្ចាស់ប្រេងឆៅ បែរជាត្រូវចំណាយលុយទិញប្រេងសាំង ដែលចម្រាញ់រួចពីឥណ្ឌាត្រឡប់មកវិញ ដើម្បីដោះស្រាយវិបត្តិអត់ប្រេងប្រើប្រាស់របស់ខ្លួនទៅវិញ។

ទោះបីជាឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា ស្ថានភាពនេះ ស្ថិតនៅក្រោមការគ្រប់គ្រង​ក៏ដោយ ក៏អ្នកវិភាគសេដ្ឋកិច្ច យល់ឃើញថា ដរាបណាការវាយប្រហារពីដ្រូនអ៊ុយក្រែននៅតែបន្ត ទីក្រុងមូស្គូនឹងនៅតែបន្តឈឺក្បាលខ្លាំង ក្នុងការធានាឱ្យមានប្រេងគ្រប់គ្រាន់សម្រាប់យោធាផង និងសម្រាប់ពលរដ្ឋខ្លួនឯងប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕

អត្ថបទ៖ ឈាង

The post វិបត្តិប្រេងនៅរុស្ស៊ី៖ ពីប្រទេសនាំចេញធំជាងគេ មកជាអ្នកឈឺក្បាល ព្រោះខ្វះសាំងប្រើក្នុងស្រុក appeared first on Kampuchea Thmey Daily.

រុស្ស៊ីព្រមានកូរ៉េខាងត្បូង៖ «បើចង់បានសុខ ត្រូវឈប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ហើយឈប់ជួយអ៊ុយក្រែន!»
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០២៦ ក្រសួងការបរទេសរុស្ស៊ី បានចេញមុខ​ការពារកូរ៉េខាងជើងយ៉ាងពេញទំហឹង ដោយបានប្រាប់ទៅកូរ៉េខាងត្បូងចំៗថា ឱ្យឈប់ដាក់សម្ពាធ និងដកទណ្ឌកម្មទាំងឡាយចេញពីកូរ៉េខាងជើងភ្លាមទៅ។

តាម​ការ​ផ្សាយ​របស់​កាសែត​កូរ៉េ​ខាង​ត្បូង ChoSun នា​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ អ្នកវិភាគជាច្រើន បាន​ឱ្យដឹង​ថា ការដែលរុស្ស៊ីចេញមុខមកការពារកូរ៉េខាងជើង​បែបនេះ គឺដោយសារតែរុស្ស៊ី និងកូរ៉េខាងជើង កំពុងតែរឹតចំណងមិត្តភាព ក្លាយជា «បងប្អូនរួមសុខរួមទុក្ខ» នឹងគ្នា កាន់តែស៊ីជម្រៅ ស្របពេលដែលមានដំណឹងថា កូរ៉េខាងត្បូង បានលួចបញ្ជូនទ័ពទៅជួយអ៊ុយក្រែន។ អ្វីដែល​គួរ​ឱ្យចាប់អារម្មណ៍ និងចៃដន្យខ្លាំងនោះ គឺរុស្ស៊ីជ្រើសរើសថ្ងៃនិយាយរឿងនេះ ចំថ្ងៃខួបលើកទី៧៦ នៃសង្គ្រាមកូរ៉េតែម្ដង។ សង្គ្រាមកាលពីមុននោះ គឺលោក គីម អ៊ីលស៊ុង មេដឹកនាំកូរ៉េខាងជើង បានលើកទ័ពទៅវាយកូរ៉េខាងត្បូង ដោយមានមេដឹកនាំសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) លោក Joseph Stalin ជាអ្នកជួយជ្រោមជ្រែងពីក្រោយខ្នង។

រឿងរ៉ាវក្ដៅគគុកនេះ បានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានជួបមុខគ្នាផ្ទាល់ជាមួយលោក Lee Seok-bae ដែលជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅរុស្ស៊ី។ នៅក្នុងជំនួបនោះ ខាងរុស្ស៊ី បាននិយាយត្រង់ៗទៅកូរ៉េខាងត្បូងថា ខ្លួនបារម្ភខ្លាំងណាស់ ចំពោះសកម្មភាពធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក នៅជិតព្រំដែនកូរ៉េខាងជើង ព្រោះវាដូចជាការចាក់សាំងលើភ្លើង ធ្វើឱ្យស្ថានការណ៍នៅតំបន់នោះរឹត​តែឡើងកម្ដៅ និងប្រឈមមុខដាក់គ្នាខ្លាំងឡើងៗ។ រុស្ស៊ីបានដាស់តឿនកូរ៉េខាងត្បូងថា បើចង់បានសន្តិភាពមែន ត្រូវបង្ហាញសកម្មភាពពិតប្រាកដមក ជាជាងការនិយាយតែមាត់ ហើយដើរដាក់សម្ពាធគេឯងបែបនេះ។

ក្រៅពីការពារកូរ៉េខាងជើងហើយ រុស្ស៊ីក៏បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បែរជាទៅ​ចូលរួម​គាំទ្រ​ពួកលោកខាងលិច និងសហភាពអឺរ៉ុប ក្នុងការរិះគន់ និងវាយប្រហារមកលើរុស្ស៊ីទៅវិញ។ ទង្វើនេះ គឺផ្ទុយស្រឡះពីអ្វីដែលកូរ៉េខាងត្បូងតែងតែនិយាយប្រាប់រុស្ស៊ីថា ខ្លួនចង់រក្សាទំនាក់ទំនងល្អ និងចង់ឱ្យអ្វីៗវិលមក រកភាពប្រក្រតីវិញ។ លោក Rudenko បានរំលឹកកាលពីសម្ភាសន៍មុនថា ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) ឡើងកាន់តំណែងមក សម្ដីនិងជំហររបស់កូរ៉េខាងត្បូងចំពោះរុស្ស៊ី បានប្រែប្រួលខុសពីមេដឹកនាំមុនៗដាច់ស្រឡះ។ លោកបានសង្កត់ធ្ងន់ថា ពាក្យសម្តីផ្អែមល្ហែមមានន័យ លុះត្រាតែមានសកម្មភាពពិតប្រាកដមកជាមួយ ប៉ុន្តែរហូតមកដល់ពេលនេះ កូរ៉េខាងត្បូង មិនទាន់មានសញ្ញាណាមួយបង្ហាញថា ចង់ស្តារទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយរុស្ស៊ីឡើងវិញនោះទេ។

រឿងដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺរុស្ស៊ីបានដាក់ពាក្យព្រមានទុកជាមុនចំៗថា ខ្លួននឹងចាត់វិធានការសងសឹកវិញជាមិនខាន ប្រសិនបើកូរ៉េខាងត្បូងនៅតែហ៊ានផ្ដល់អាវុធសម្លាប់មនុស្សទៅឱ្យប្រទេសអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍នោះ លោក Rudenko បានបញ្ជាក់ច្បាស់ៗថា រុស្ស៊ីបានប្រាប់កូរ៉េខាងត្បូង តាមវិធី​ផ្លូវការជាច្រើនដងមកហើយថា រុស្ស៊ីមិនអាចទ្រាំមើលកូរ៉េខាងត្បូង លូកដៃចូលរួមជួយផ្ដល់អាវុធឱ្យអ៊ុយក្រែន ទោះដោយ​ផ្ទាល់​ ឬប្រយោល​ក៏ដោយ។ បើកូរ៉េខាងត្បូងនៅតែធ្វើថ្លង់ មិនដឹងមិនឮ ហើយមើលរំលងការព្រមាននេះ ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូង មុខជាត្រូវខ្ទេចខ្ទាំមើលមុខគ្នាមិនចំឡើយ ហើយដល់ពេលនោះ រុស្ស៊ីក៏គ្មានជម្រើសអ្វីក្រៅពីការសងសឹកវិញឡើយ៕

ប្រែសម្រួល៖ ឈាង

The post រុស្ស៊ីព្រមានកូរ៉េខាងត្បូង៖ «បើចង់បានសុខ ត្រូវឈប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ហើយឈប់ជួយអ៊ុយក្រែន!» appeared first on Kampuchea Thmey Daily.

អ្នកស្លាប់កើន​ដល់ ២៣៥នាក់ និង​របួសជាង ៤ ៣០០នាក់ ក្នុង​ហេតុការណ៍រញ្ជួយដី​នៅ​វ៉េណេស៊ុយអេឡា
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវ៉េណេស៊ុយអេឡា លោក Carlos Alvarado បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីពីរដងជាប់​គ្នា ដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស កាលពីថ្ងៃពុធនោះ បានកើនឡើងដល់ ២៣៥នាក់ហើយ ខណៈអ្នករងរបួស មានរហូតដល់ទៅជាង ៤ ៣០០នាក់​ឯណោះ។

(រូបថត៖ REUTERS)

តាម​ការ​ផ្សាយចុះផ្សាយ​របស់​សារព័ត៌មាន Anadolu នាថ្ងៃ​សុក្រ​ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ នេះ ​លោក Alvarado បានឱ្យដឹង​ថា ក្នុងចំណោមអ្នករងគ្រោះទាំងអស់ មានមនុស្សជាច្រើនបានបាត់បង់ជីវិត តាំងពីមុនពេលបញ្ជូនទៅ​ដល់មន្ទីរពេទ្យ ហើយខ្លះទៀតបានស្លាប់ភ្លាមៗ ក្រោយពេលទៅ​ដល់ ដោយសារតែរបួសធ្ងន់ធ្ងរពេក។

ជនរងគ្រោះ និងការខូចខាតភាគច្រើន គឺកើតឡើងនៅក្នុងរដ្ឋ La Guaira ដែលជាតំបន់ឆ្នេរភាគខាងជើង និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ធ្វើដំណើរទៅកាន់រាជធានី Caracas។ គ្រោះថ្នាក់នេះ ក៏បានបង្ខំឱ្យព្រលានយន្តហោះអន្តរជាតិ Simon Bolivar នៅក្នុងតំបន់ Maiquetia ត្រូវបិទរហូតមកដល់ពេលនេះ ដោយសារតែអគារព្រលានយន្តហោះរងការខូចខាតរចនាសម្ព័ន្ធយ៉ាងដំណំ។ ដើម្បីដោះស្រាយបញ្ហាចំនួនអ្នករងរបួសច្រើនលើសលប់ អាជ្ញាធរបានចាប់ផ្តើមសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ននៅលើវាលស្រឡះជាច្រើនកន្លែង នៅតាមបណ្តោយឆ្នេរនោះ។

ការបំផ្លិចបំផ្លាញដ៏ធំធេងបែបនេះ គឺបណ្តាលមកពីបាតុភូតរញ្ជួយដីដ៏កម្រម្យ៉ាង ដែលគេហៅថា «រញ្ជួយដីភ្លោះ (seismic doublet)» ពោលគឺមានការរញ្ជួយដីកម្រិតខ្លាំងពីរដង ក្នុងពេលស្ទើរតែដំណាលគ្នានៅកន្លែងតែមួយ។ ព្រឹត្តិការណ៍គួរ​ឱ្យ​រន្ធត់នេះ បានចាប់ផ្តើមឡើងដោយការរញ្ជួយដីលើកដំបូងកម្រិត ៧.២រ៉ិចទ័រ នៅជិតតំបន់ San Felipe រួចហើយគ្រាន់តែ ៣៩វិនាទីក្រោយមក ក៏មានការរញ្ជួយដីម្តងទៀតដែលខ្លាំងជាងមុន ក្នុងកម្រិត ៧.៥រ៉ិចទ័រ នៅភាគអាគ្នេយ៍នៃតំបន់ Yumare។

ប្រធានសភាជាតិ លោក Jorge Rodriguez បានគូសបញ្ជាក់ថា អាជ្ញាធរក៏បានកត់ត្រានូវការញ័ររញ្ជួយដីតូចៗបន្ទាប់បន្សំជាង ១៣៨ដងទៀត ដែលធ្វើឱ្យបាក់ស្រុតអគារស្នាក់នៅ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរាប់រយកន្លែង រួមទាំងប៉ះពាល់ដល់មន្ទីរពេទ្យក្នុងតំបន់ចំនួនប្រាំបី រហូតត្រូវជម្លៀសអ្នកជំងឺចេញជាបន្ទាន់។

សូម​ជម្រាប​ថា បើយោងតាម​​ការ​ប៉ាន់ស្មាន​របស់​ទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក តួ​លេខ​អ្នកស្លាប់ អាចមានដល់​រាប់ពាន់នាក់ និងអាច​លើសពី ១០ ០០​នាក់ថែម​ទៀត​ផង៕

ប្រែសម្រួល៖ ឈាង

វិនាសកម្មរញ្ជួយដី នៅវ៉េណេស៊ុយអេឡា! ស្លាប់កើនដល់ ១៨៨នាក់, របួស ១ ៥២០នាក់ និងបាត់ខ្លួន ៤៥ ០០០នាក់

The post អ្នកស្លាប់កើន​ដល់ ២៣៥នាក់ និង​របួសជាង ៤ ៣០០នាក់ ក្នុង​ហេតុការណ៍រញ្ជួយដី​នៅ​វ៉េណេស៊ុយអេឡា appeared first on Kampuchea Thmey Daily.

អ៊ុយក្រែន អនុម័ត​យុទ្ធនាការពិសេស ៤០ថ្ងៃ បង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម
លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ ថា លោកបានអនុម័តជាផ្លូវការលើផែនការប្រតិបត្តិការពិសេសរយៈពេល ៤០ថ្ងៃ របស់ទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន ក្នុង​សង្គ្រាម​តទល់​នឹង​រុស្ស៊ី។ នេះ​បើយោងតាម​ការ​ចុះផ្សាយរបស់​សារព័ត៌មាន Kyiv Post។

លោក ហ្សេលេនស្គី (រូបថត៖ REUTERS)

យុទ្ធនាការទ្រង់ទ្រាយធំនេះ ធ្វើឡើង ក្នុងគោលបំណងបង្កើនសម្ពាធកាន់តែខ្លាំងលើប្រទេសរុស្ស៊ី និងបង្ខំឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ យល់ព្រមបញ្ចប់សង្រ្គាមលុកលុយប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

ការសម្រេចចិត្តដ៏សំខាន់នេះ ត្រូវបានធ្វើ ក្រោយពេលដែលលោកប្រធានាធិបតី ហ្សេលេនស្គី ទទួលរបាយការណ៍លម្អិតពីលោកឧត្តមសេនីយ៍ទោ Yevhenii Khmara ស្តីពីផែនការវាយប្រហាររយៈចម្ងាយឆ្ងាយ និងមធ្យម ដើម្បីកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី ព្រមទាំងលទ្ធផលគួរឱ្យកត់សម្គាល់​នៅ​លើ​សមរភូមិ​របស់​កងកម្លាំងពិសេស «Alpha»។

ការប្រកាសនេះ បានកើតឡើងចំពេលដែលកងទ័ពអ៊ុយក្រែន កំពុងតែពង្រីកវិសាលភាពនៃការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើគោលដៅយុទ្ធសាស្ត្រនានា ទាំងនៅក្នុងទឹកដីរុស្ស៊ីផ្ទាល់ និងនៅក្នុងតំបន់ដែលរុស្ស៊ីកំពុងកាន់កាប់។ ប្រតិបត្តិការភាគច្រើន សំដៅ​លើ​ឧស្សាហកម្មប្រេងកាតរបស់រុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់ និងជាបេះដូងភស្តុភារ សម្រាប់ផ្គត់ផ្គង់កងទ័ពរបស់ទីក្រុងមូស្គូនៅក្នុងសង្រ្គាមនេះ។

សូម​ជម្រាប​ថា កន្លង​មក រុស្ស៊ី​តែងតែ​​លើក​ឡើង​ថា ការ​ប្រឹង​បង្កើន​ល្បឿន​វាយ​​ប្រហារ​របស់​អ៊ុយក្រែន គឺ​គ្រាន់តែ​ជា​ការ​ចង់បង្កើតប្រៀប និងស្វែងរកលក្ខខណ្ឌចំណេញសម្រាប់ខ្លួនឯង មុនពេលការចរចាដែលកំពុងជាប់គាំង អាចនឹងត្រូវចាប់ផ្តើមឡើងវិញតែប៉ុណ្ណោះ។ ពាក់ព័ន្ធ​នឹង​រឿង​ចរចា​បញ្ចប់​សង្គ្រាម មេដឹកនាំ​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ធ្លាប់​បាន​អះអាង​​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថា ក្រុង​មូស្គូបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឡើងវិញ តែ​ត្រូវតែផ្អែកលើកិច្ចព្រមព្រៀង ដែលធ្លាប់ជជែកគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងការពិភាក្សានៅ​សហរដ្ឋអាមេរិក រួមទាំងត្រូវមើលលើស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ នាពេលបច្ចុប្បន្នផងដែរ៕

ប្រែសម្រួល៖ ឈាង

ហ្សេលេនស្គី៖ បេឡារុស បិទប្រព័ន្ធបញ្ជាដ្រូនរបស់រុស្ស៊ីហើយ ក្រោយត្រូវ​អ៊ុយក្រែនព្រមានវាយប្រហារ

The post អ៊ុយក្រែន អនុម័ត​យុទ្ធនាការពិសេស ៤០ថ្ងៃ បង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម appeared first on Kampuchea Thmey Daily.

លោក ត្រាំ ចង់យកលុយបង្កកអ៊ីរ៉ង់ ទៅ​ទិញពោត ស្រូវសាលី និង​សណ្ដែកសៀង​​នៅ​អាមេរិក ផ្ញើ​ទៅ​ឱ្យអ៊ីរ៉ង់
ថ្លែងចេញ​ពី​សេតវិមាន​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយគំនិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកមានគម្រោងចង់យកលុយរបស់ប្រទេសអ៊ីរ៉ង់ ដែលអាមេរិក​បានបង្កកទុកមិនឱ្យដកនោះ ទៅ​ទិញកសិផលពីកសិករអាមេរិក រួចផ្ញើត្រឡប់ទៅឱ្យប្រជាជនអ៊ីរ៉ង់វិញ។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Anadolu នាថ្ងៃ​សុក្រ នេះ។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)

លោក ត្រាំ បានចាត់ទុកគម្រោងនេះថា ជាការបើក «ទីផ្សារថ្មី» ដ៏អស្ចារ្យមួយ ដើម្បីជួយរកចំណូលឱ្យកសិករអាមេរិកាំង។ លោកបានរៀបរាប់ថា បច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់កំពុងតែជួបវិបត្តិខ្វះខាតម្ហូបអាហារ និងស្បៀងអាហារយ៉ាងខ្លាំង។ ដូច្នេះហើយ ទើបលោកយល់ថា ដំណោះស្រាយដ៏ល្អបំផុត គឺអាមេរិកត្រូវដកលុយខ្លះរបស់អ៊ីរ៉ង់ដែលជាប់គាំងនោះ ទៅ​ទិញទំនិញកសិកម្មល្បីៗរបស់អាមេរិក មានដូចជា ស្រូវសាលី សណ្តែកសៀង និងពោត ដើម្បីផ្ដល់ទៅឱ្យពួកគេ។

លោក ត្រាំ បាននិយាយទាំងលេងសើច និងកោតសរសើរថា អ៊ីរ៉ង់គឺជាប្រទេសដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់មួយ។ លោកបានបន្ថែមថា នៅពេលដែលពួកគេកំពុងតែពិបាករឿងអត់បាយអត់ទឹកបែបនេះ អាមេរិកនឹងចាប់ផ្ដើមដកលុយរបស់ពួកគេ​ទៅ​ទិញកសិផល ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ នា​ពេលឆាប់ៗខាងមុខនេះហើយ។ លោកជឿជាក់យ៉ាងមុតមាំថា ដំណើរការទិញដូរដ៏ប្លែកមួយនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយមិនធ្លាប់មានពី​មុន​មក៕

ប្រែសម្រួល៖ ឈាង

The post លោក ត្រាំ ចង់យកលុយបង្កកអ៊ីរ៉ង់ ទៅ​ទិញពោត ស្រូវសាលី និង​សណ្ដែកសៀង​​នៅ​អាមេរិក ផ្ញើ​ទៅ​ឱ្យអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.