Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ចោទអាមេរិក​ថា «គ្មានការតាំងចិត្តពិតប្រាកដ ក្នុងកិច្ច​ចរចា»

បានផុស

នៅ

ស្ថានការណ៍ បានឈានដល់ដំណាក់កាលកាន់តែតានតឹងខ្លាំង បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា កងទ័ពជើងទឹករបស់ខ្លួន បានបើកការវាយប្រហារបកវិញទៅលើទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការដែលអាមេរិក បានទម្លាក់គ្រាប់បែកលើភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦។ នេះ​បើយោងតាមការ​ចុះផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន Anadolu។

លោក Ibrahim Azizi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃសៅរ៍នេះ មន្ត្រីជាន់ខ្ពស់ និងជាប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក Ibrahim Azizi បានចេញមុខរិះគន់សហរដ្ឋអាមេរិកចំៗថា ទង្វើរបស់វ៉ាស៊ីនតោនបានបង្ហាញឱ្យពិភពលោកឃើញច្បាស់ពីការខ្វះការតាំងចិត្តលើផ្លូវការទូត និងកិច្ចព្រមព្រៀងឈប់បាញ់។ លោកបានសង្កត់ធ្ងន់ថា អាមេរិកបានលួចវាយប្រហារលើអ៊ីរ៉ង់ ទាំងដែលភាគីទាំងពីរកំពុងតែស្ថិតក្នុងជំនួបចរចានៅឡើយ។

លោក Azizi បានថ្លែងវាយប្រហារខ្លាំងៗទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា «ប្រធានាធិបតីអាមេរិក ដែលបរាជ័យរូបនេះ បានបង្ហាញឱ្យឃើញថា គាត់មិនមានការគោរព ឬតាំងចិត្តចំពោះគោលការណ៍ចរចា ឬកិច្ចព្រមព្រៀងឈប់បាញ់ណាមួយឡើយ»។ លោកបានបន្ថែមថា ការរំលោភកិច្ចព្រមព្រៀងទាំងបំពានរបស់អាមេរិកលើកនេះ នឹងធ្វើឱ្យពួកគេត្រូវតែ «ដកថយ និងស្តាយក្រោយ» ដូចរាល់ដងជាមិនខាន ហើយការទម្លាក់កំហុសដាក់គ្នាក៏លែងមានប្រសិទ្ធភាពទៀតដែរ។

ការឆ្លើយតបខាងផ្លូវការទូត និងការវាយបកខាងយោធារបស់អ៊ីរ៉ង់នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពអាមេរិក (CENTCOM) បានប្រកាសពីការវាយប្រហារលើឃ្លាំង​គ្រាប់មីស៊ីល ដ្រូន និងប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់ ដោយចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការបាញ់ប្រហារលើកប៉ាល់ដឹកទំនិញ​មួយ​គ្រឿង​អន្តរជាតិនៅច្រកសមុទ្រ Hormuz៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម