ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អនុម័តយុទ្ធនាការពិសេស ៤០ថ្ងៃ បង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម
លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា លោកបានអនុម័តជាផ្លូវការលើផែនការប្រតិបត្តិការពិសេសរយៈពេល ៤០ថ្ងៃ របស់ទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន ក្នុងសង្គ្រាមតទល់នឹងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Post។

យុទ្ធនាការទ្រង់ទ្រាយធំនេះ ធ្វើឡើង ក្នុងគោលបំណងបង្កើនសម្ពាធកាន់តែខ្លាំងលើប្រទេសរុស្ស៊ី និងបង្ខំឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ យល់ព្រមបញ្ចប់សង្រ្គាមលុកលុយប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
ការសម្រេចចិត្តដ៏សំខាន់នេះ ត្រូវបានធ្វើ ក្រោយពេលដែលលោកប្រធានាធិបតី ហ្សេលេនស្គី ទទួលរបាយការណ៍លម្អិតពីលោកឧត្តមសេនីយ៍ទោ Yevhenii Khmara ស្តីពីផែនការវាយប្រហាររយៈចម្ងាយឆ្ងាយ និងមធ្យម ដើម្បីកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី ព្រមទាំងលទ្ធផលគួរឱ្យកត់សម្គាល់នៅលើសមរភូមិរបស់កងកម្លាំងពិសេស «Alpha»។
ការប្រកាសនេះ បានកើតឡើងចំពេលដែលកងទ័ពអ៊ុយក្រែន កំពុងតែពង្រីកវិសាលភាពនៃការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើគោលដៅយុទ្ធសាស្ត្រនានា ទាំងនៅក្នុងទឹកដីរុស្ស៊ីផ្ទាល់ និងនៅក្នុងតំបន់ដែលរុស្ស៊ីកំពុងកាន់កាប់។ ប្រតិបត្តិការភាគច្រើន សំដៅលើឧស្សាហកម្មប្រេងកាតរបស់រុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់ និងជាបេះដូងភស្តុភារ សម្រាប់ផ្គត់ផ្គង់កងទ័ពរបស់ទីក្រុងមូស្គូនៅក្នុងសង្រ្គាមនេះ។
សូមជម្រាបថា កន្លងមក រុស្ស៊ីតែងតែលើកឡើងថា ការប្រឹងបង្កើនល្បឿនវាយប្រហាររបស់អ៊ុយក្រែន គឺគ្រាន់តែជាការចង់បង្កើតប្រៀប និងស្វែងរកលក្ខខណ្ឌចំណេញសម្រាប់ខ្លួនឯង មុនពេលការចរចាដែលកំពុងជាប់គាំង អាចនឹងត្រូវចាប់ផ្តើមឡើងវិញតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងរឿងចរចាបញ្ចប់សង្គ្រាម មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ធ្លាប់បានអះអាងកាលពីថ្ងៃពុធកន្លងទៅថា ក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឡើងវិញ តែត្រូវតែផ្អែកលើកិច្ចព្រមព្រៀង ដែលធ្លាប់ជជែកគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងការពិភាក្សានៅសហរដ្ឋអាមេរិក រួមទាំងត្រូវមើលលើស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ នាពេលបច្ចុប្បន្នផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


