Connect with us

ព័ត៌មានអន្ដរជាតិ

UNICEF ស្រែកសុំជំនួយ ជួយកុមាររាប់ម៉ឺននាក់ ដែលរងគ្រោះដោយរញ្ជួយដី នៅវ៉េណេស៊ុយអេឡា

បានផុស

នៅ

ប្រទេសវ៉េណេស៊ុយអេឡា កំពុងរងទុក្ខធំដោយសារវិនាសកម្មគ្រោះរញ្ជួយដី កម្រិតធ្ងន់ ២លើក ដែលវាយប្រហារផ្ទួនៗ ហើយឥឡូវ អង្គការ UNICEF បានអំពាវនាវ សុំជំនួយដើម្បីជួយកុមាររាប់ម៉ឺនរាប់សែននាក់ ដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដ៏សាហាវនេះ។

(រូប៖ Reuters)

តាមការផ្សាយរបស់ Relief Web នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា​ ឆ្នាំ២០២៦, ប្រមុខ UNICEF លោកស្រី Catherine Russell ៖ «បានចេញសេចក្តីថ្លែងការណ៍ថា កុមារដែលរងគ្រោះ គួរតែមានអទិភាព។ រូបភាព ដែលយើងកំពុងឃើញពីប្រទេសវ៉េណេស៊ុយអេឡា និងរឿងរ៉ាវ ដែលយើងបានឮ ពីសហការីនៅនឹងកន្លែង គឺជារឿងដ៏គួរឲ្យខ្លោចចិត្ត បំផុត»។

លោកស្រីបន្តថា៖ «នៅពេលទំហំនៃការខូចខាត កាន់តែបង្ហាញច្បាស់ឡើងៗ, សុវត្ថិភាព ការការពារ និងសុខុមាលភាពរបស់កុមារ ត្រូវតែជាអទិភាព នៃកិច្ចឆ្លើយតបគ្រោះមហន្តរាយនេះ»។

(រូប៖ Reuters)

យោងតាម UNICEF, កុមារប្រមាណ ៣.៩ លាននាក់ កំពុងរស់នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី។ រញ្ជួយដីនេះ បានជះឥទ្ធិពលដល់សហគមន៍នានាក្នុងទីក្រុង Caracas, Aragua, Carabobo, Falcón, La Guaira និង Miranda ព្រមទាំងតំបន់ជុំវិញនោះផងដែរ។

នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត គេបានឃើញអគាររាប់សិបខ្នងត្រូវបាក់រលំ ដោយក្នុងនោះ មានរបាយការណ៍ថា កុមារច្រើននាក់ ក៏ស្ថិតក្នុងចំណោមអ្នករងគ្រោះ បាត់បង់ជីវិត និងរបួសផងដែរ។

(រូប៖ Reuters)

គិតត្រឹម វេលាថ្ងៃត្រង់ ថ្ងៃសុក្រ, តួលេខមនុស្សស្លាប់ ក្នុងហេតុការណ៍រញ្ជួយដី ពីរដងជាប់​គ្នា កម្រិត ​៧.២ និង ៧.៥រ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងជើងប្រទេសនេះ កាលពីថ្ងៃពុធ បានកើនដល់ ២៣៥នាក់ហើយ ខណៈអ្នករងរបួស មានរហូតដល់ទៅជាង ៤ ៣០០នាក់​ឯណោះ។

ការបំផ្លិចបំផ្លាញដ៏ធំធេងបែបនេះ គឺបណ្តាលមកពីបាតុភូតរញ្ជួយដីដ៏កម្រម្យ៉ាង ដែលគេហៅថា «រញ្ជួយដីភ្លោះ (seismic doublet)» ពោលគឺមានការរញ្ជួយដីកម្រិតខ្លាំងពីរដង ក្នុងពេលស្ទើរតែដំណាលគ្នានៅកន្លែងតែមួយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម