ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅវ៉េណេស៊ុយអេឡា៖ ចំនួនអ្នកស្លាប់ឡើងដល់ ៩២០នាក់ និងរបួសជាង ៣ ៣៦០នាក់
គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ចំនួនអ្នកស្លាប់ផ្លូវការ បានកើនឡើងដល់ ៩២០នាក់ និងអ្នករងរបួសឡើងដល់ ៣ ៣៦០នាក់ហើយ ក្រោយកើតមានគ្រោះរញ្ជួយដីធំៗពីរលើកបន្តបន្ទាប់គ្នា នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ។

យោងតាមការផ្សាយរបស់ Anadolu ទិន្នន័យចុងក្រោយ បានបង្ហាញថា អគារធំៗចំនួន ៣៨៣ខ្នងបានរងការខូចខាតកម្រិតធ្ងន់ ដែលធ្វើឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ត្រូវជាប់គាំងទាំងស្រុង។ គ្រោះមហន្តរាយនេះ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ៣ ០០៧នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយបច្ចុប្បន្នពួកគេ កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និងវាលមន្ទីរពេទ្យថ្មី ដែលទើបបង្កើតឡើង។ ក្រុមសង្គ្រោះបន្ទាន់ក្នុងស្រុក ដោយមានការគាំទ្រពីក្រុមស្វែងរក និងសង្គ្រោះអន្តរជាតិ កំពុងតែបន្តប្រណាំងប្រជែងនឹងពេលវេលា ដើម្បីកាយស្វែងរកអ្នករស់រានមានជីវិត ដែលនៅជាប់គាំងនៅឡើយ។
ស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីទាំងពីរលើកនេះ មានកម្លាំងខ្លាំងរហូតដល់ ៧.២រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ ដោយបានវាយប្រហារបន្តបន្ទាប់គ្នា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ។ ចំណុចកណ្តាលនៃការរញ្ជួយដីកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈដែលការរញ្ជួយដីកម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


