Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ចង់យកលុយបង្កកអ៊ីរ៉ង់ ទៅ​ទិញពោត ស្រូវសាលី និង​សណ្ដែកសៀង​​នៅ​អាមេរិក ផ្ញើ​ទៅ​ឱ្យអ៊ីរ៉ង់

បានផុស

នៅ

ថ្លែងចេញ​ពី​សេតវិមាន​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយគំនិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកមានគម្រោងចង់យកលុយរបស់ប្រទេសអ៊ីរ៉ង់ ដែលអាមេរិក​បានបង្កកទុកមិនឱ្យដកនោះ ទៅ​ទិញកសិផលពីកសិករអាមេរិក រួចផ្ញើត្រឡប់ទៅឱ្យប្រជាជនអ៊ីរ៉ង់វិញ។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Anadolu នាថ្ងៃ​សុក្រ នេះ។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានចាត់ទុកគម្រោងនេះថា ជាការបើក «ទីផ្សារថ្មី» ដ៏អស្ចារ្យមួយ ដើម្បីជួយរកចំណូលឱ្យកសិករអាមេរិកាំង។ លោកបានរៀបរាប់ថា បច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់កំពុងតែជួបវិបត្តិខ្វះខាតម្ហូបអាហារ និងស្បៀងអាហារយ៉ាងខ្លាំង។ ដូច្នេះហើយ ទើបលោកយល់ថា ដំណោះស្រាយដ៏ល្អបំផុត គឺអាមេរិកត្រូវដកលុយខ្លះរបស់អ៊ីរ៉ង់ដែលជាប់គាំងនោះ ទៅ​ទិញទំនិញកសិកម្មល្បីៗរបស់អាមេរិក មានដូចជា ស្រូវសាលី សណ្តែកសៀង និងពោត ដើម្បីផ្ដល់ទៅឱ្យពួកគេ។

លោក ត្រាំ បាននិយាយទាំងលេងសើច និងកោតសរសើរថា អ៊ីរ៉ង់គឺជាប្រទេសដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់មួយ។ លោកបានបន្ថែមថា នៅពេលដែលពួកគេកំពុងតែពិបាករឿងអត់បាយអត់ទឹកបែបនេះ អាមេរិកនឹងចាប់ផ្ដើមដកលុយរបស់ពួកគេ​ទៅ​ទិញកសិផល ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ នា​ពេលឆាប់ៗខាងមុខនេះហើយ។ លោកជឿជាក់យ៉ាងមុតមាំថា ដំណើរការទិញដូរដ៏ប្លែកមួយនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយមិនធ្លាប់មានពី​មុន​មក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម