សាង ស្រីល័ក្ខ, Author at Kampuchea Thmey Daily

ទុរេនថៃ លក់មិនដាច់​នៅផ្សា​រកូរ៉េខាងត្បូង ថៅកែ​កូរ៉េ​​ខាតលុយច្រើន បញ្ជាឲ្យប្រមូល បោះចោលក្នុងឡានសំរាម
ថៅកែផ្សារកូរ៉េម្នាក់ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបាននាំចូលផ្លែទុរេនពីប្រទេសថៃមកលក់នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបែរជាលក់មិនដាច់ទាល់តែសោះ រហូតត្រូវបង្ខំចិត្តបញ្ជាឲ្យបុគ្គលិកប្រមូលបោះចោលទៅក្នុងឡានដឹកសំរាមភ្លាមៗ។

តាមរយៈវីដេអូឃ្លីបមួយដែលកំពុង​ផ្ទុះ​​​ល្បី​ និង​ចែកចាយនៅលើបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី១៦ ខែមិថុនា បានបង្ហាញពីទិដ្ឋភាពនៅក្នុងទីផ្សារមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះថៅកែជនជាតិកូរ៉េម្នាក់ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីលោកបានដាក់​​ប្រាក់​វិនិយោគទុននាំចូលផ្លែទុរេនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទឹកដីថៃ ប៉ុន្តែជាលទ្ធផល ស្ដេចផ្លែឈើទាំងនោះលក់មិនដាច់ទាល់តែសោះ។

ដោយសារតែទុរេនជាផ្លែឈើទុំជោរលឿន និងមិនអាចរក្សាទុកបានយូរ ថៅកែរូបនេះគ្មានជម្រើសអ្វីក្រៅតែពីការសម្រេចចិត្តបោះចោលនោះឡើយ។ នៅក្នុងវីដេអូ គេឃើញ លោកបានបញ្ជាឲ្យបុគ្គលិករបស់ខ្លួន លើកប្រមូលផ្លែទុរេនល្អៗទាំងអស់នោះ យកទៅបោះចោលទៅក្នុងធុង និងឡានដឹកសំរាមទាំងគួរឲ្យសោកស្តាយបំផុត។

បន្ទាប់ពីវីដេអូនោះលេចឡើងជាសាធារណៈ នៅក្នុងនោះផងដែរ អ្នកទស្សនាជាច្រើនបានចោទសួរ និងមានចម្ងល់ថា បច្ចុប្បន្នមានប្រជាជនថៃរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅជាង ១៣ម៉ឺននាក់។ ចុះហេតុអ្វីបានជាពួកគេមិនជួយទិញ ឬគាំទ្រទុរេនដែលជាផ្លែឈើតំណាងឲ្យស្រុកកំណើតរបស់ខ្លួនទៅវិញ?

យ៉ាងណាមិញ បើតាមការបញ្ចេញមតិរបស់អ្នកលេងបណ្ដាញសង្គមហ្វេសបុកបានលើកឡើងថា ថៅកែកូរ៉េប្រហែលជាគិតសាមញ្ញថា ឲ្យតែមានជនជាតិថៃរស់នៅច្រើន ពួកគេច្បាស់ជាមកជួយទិញទុរេនស្រុកខ្លួនឯងមិនខាន។ ប៉ុន្តែ លោកភ្លេចគិតពីកម្រិតប្រាក់ចំណូល និងទម្លាប់សន្សំសំចៃរបស់ពលករ ដែលមិនហ៊ានចំណាយលុយជិត ៦០ ដុល្លារ លើទុរេនមួយផ្លែឡើយ។ ជាពិសេស  កូរ៉េខាងត្បូងមានប្រព័ន្ធច្បាប់គ្រប់គ្រងសំរាមតាមទម្ងន់ និងប្រភេទម៉ត់ចត់បំផុត។ សំបកទុរេនមិនត្រូវគេអនុញ្ញាតឲ្យចោលក្នុងសំរាមអាហារឡើយ គឺត្រូវចាត់ចូលជាសំរាមទូទៅ។ ពលករថៃដែលស្នាក់នៅតាមបន្ទប់ជួល ឬអាផាតមិន ពិបាកវេចខ្ចប់សំបកទុរេនដែលមានបន្លា និងទម្ងន់ធ្ងន់ទៅចោលខ្លាំងណាស់ ព្រោះត្រូវទិញថង់សំរាមពិសេសរបស់រដ្ឋអស់លុយច្រើនបន្ថែមទៀត។

ជាការកត់សម្គាល់ដ៏ធំនោះ ជនជាតិកូរ៉េភាគច្រើន  គឺមិនចេះញ៉ាំ និងស្អប់ក្លិនទុរេនខ្លាំងណាស់។ តាមខុនដូ ឬផ្ទះជួលជាច្រើន មានច្បាប់ហាមដាច់ខាតមិនឲ្យយកអាហារមានក្លិនឆួលចូលបន្ទប់ ព្រោះវាទុំជាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងភាយរំខានអ្នកជិតខាង។ កត្តានេះធ្វើឲ្យជនជាតិថៃខ្លួនឯង ក៏មិនហ៊ានទិញទុរេនស្រស់ទាំងមូលយកទៅកាត់ញ៉ាំក្នុងបន្ទប់ដែរ៕

រូបភាព៖ហ្វេសបុក

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ទុរេនថៃ លក់មិនដាច់​នៅផ្សា​រកូរ៉េខាងត្បូង ថៅកែ​កូរ៉េ​​ខាតលុយច្រើន បញ្ជាឲ្យប្រមូល បោះចោលក្នុងឡានសំរាម appeared first on Kampuchea Thmey Daily.

JD Vance៖ គ្មានការផ្ទេរ​ឬ​ដោះលែង​ទ្រព្យ​បង្កក​ឲ្យ​អ៊ីរ៉ង់ ជាថ្នូរនឹងការចុះហត្ថលេខា​ទេ​
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានប្រកាសជំហរ​ច្បាស់​លាស់​នៅ​ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ថា គ្មានការផ្ទេរ ឬដោះលែង​​សាច់​ប្រាក់​បង្កក​ណាមួយទៅឲ្យភាគីអ៊ីរ៉ង់ ជាថ្នូរនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះឡើយ ហើយអត្ថបទនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ នឹងត្រូវលាតត្រដាង​ជាសាធារណៈនៅក្នុងសប្តាហ៍នេះតែម្ដង។

រូបភាព៖Reuters

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «Good Morning America» របស់ទូរទស្សន៍ ABC អនុប្រធានាធិបតី ​អាមេរិក លោក JD Vance បានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅប្រទេសស្វីសនាថ្ងៃសុក្រខាងមុខនេះ នឹងមិនជំរុញឲ្យមានការដោះលែងទ្រព្យសម្បត្តិបង្កកភ្លាមៗនោះទេ។

លោក ក៏បានទម្លាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធឌីជីថលរួចរាល់ហើយ កាលពីថ្ងៃអាទិត្យ ហើយក៏គ្មានសាច់ប្រាក់ណាមួយត្រូវបានផ្ទេរចេញដែរ។ លោកក៏បានបញ្ជាក់យ៉ាងច្បាសថា «គ្មានលុយណាមួយត្រូវបានដោះលែងឡើយ ហើយរឿងនេះនឹងមិនផ្លាស់ប្តូរនោះទេ»។

អនុប្រធានាធិបតី ថែមទាំងបានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងទទួលបានលុយ លុះត្រាតែមានការចុះទៅផ្ទៀងផ្ទាត់ជាក់ស្តែង ថា ទីក្រុងតេហេរ៉ង់បានចាត់វិធានការកម្ទេចស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ខ្លួន។ ជាក់ស្ដែង ប្រសិនបើយើងឃើញប្រជាជនអ៊ីរ៉ង់ចាត់សកម្មភាពកម្ទេចស្តុកសារធាតុចម្រាញ់របស់ពួកគេ នោះមែនហើយ ការបន្ធូរបន្ថយទណ្ឌកម្មនឹងកើតមានឡើង។ ជាពិសេស បើយើងឃើញពួកគេបើកផ្លូវឲ្យមានរបបផ្ទៀងផ្ទាត់ត្រឹមត្រូវ ដែលយើងចង់ឃើញដើម្បីដឹងថាពួកគេមិនបង្កើតអាវុធនុយក្លេអ៊ែរ នោះការបន្ធូរបន្ថយទណ្ឌកម្មនឹងធ្វើឡើងតាមក្រោយ។

នៅក្នុងនោះផងដែរ លោកក៏បានព្រមានទៀតថា «បើពួកគេមិនធ្វើរឿងត្រឹមត្រូវ ហើយមិនព្រមឲ្យមានការចុះត្រួតពិនិត្យ នោះពួកគេនឹងគ្មានថ្ងៃទទួលបានលុយយកទៅស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញឡើយ»។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃច័ន្ទ លោក Vance ក៏បានលើកឡើងផងដែរថា ការរំពឹងទុករបស់អាមេរិកគឺ ច្រកសមុទ្រនឹងត្រូវបើកដោយមិនយកកម្រៃ សម្រាប់រយៈពេលវែង។ នោះជាចំណុចដែលយើងនឹងត្រូវដោះស្រាយនៅក្នុងការចរចាបច្ចេកទេសទាំងនេះ។ យើងដឹងថាមានព័ត៌មានលម្អិតសំខាន់ៗជាច្រើនដែលត្រូវដោះស្រាយ ដែលយើងនឹងត្រូវអង្គុយនៅតុចរចាជាមួយគ្នា ដើម្បីស្វែងរកផ្លូវដើរទៅមុខ។

សូមរម្លឹកឡើងវិញថា សង្គ្រាមបានផ្ទុះឡើងយ៉ាងខ្លាំងក្លាចាប់តាំងពី ខែកុម្ភៈ តាមរយៈការបើកការវាយប្រហាររួមគ្នារវាង អាមេរិក និងអ៊ីស្រាអែល ទៅលើទឹកដីអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យកក្រើកទីផ្សារប្រេងពិភពលោក។ យ៉ាងណា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ដែលបានដើរតួជាអ្នកកណ្តាលសម្ងាត់រហូតមក ព្រមទាំងឈានដល់ការប្រកាសថា អាមេរិក-អ៊ីរ៉ង់ បានសម្រេចកិច្ចព្រមព្រៀងសន្តិភាព និងចុះហត្ថលេខាតាមប្រព័ន្ធឌីជីថល រួចរាល់ កាលពីថ្ងៃអាទិត្យ ទី១៤ មិថុនា កន្លងទៅនេះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

JD Vance ត្រៀមចេញ​ទៅស្វីស ដើម្បី​ចុះ​ហត្ថលេខា​ជាមួយអ៊ីរ៉ង់ ខណៈ វត្តមាន ត្រាំ នៅ​ស្រពេច​ស្រពិល​

The post JD Vance៖ គ្មានការផ្ទេរ​ឬ​ដោះលែង​ទ្រព្យ​បង្កក​ឲ្យ​អ៊ីរ៉ង់ ជាថ្នូរនឹងការចុះហត្ថលេខា​ទេ​ appeared first on Kampuchea Thmey Daily.

មេដឹកនាំប៉ាឡេស្ទីន ប្រកាសរៀបចំការបោះឆ្នោតប្រធានាធិបតី ក្រោយ​​ដឹកនាំ​ជាង​២០ឆ្នាំ​ដោយ​មិនបោះឆ្នោត​
ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាក់មូដ អាបាស (Mahmoud Abbas) បានចេញក្រឹត្យមួយ ប្រកាសឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅដើមឆ្នាំ ២០២៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភា (នីតិប្បញ្ញត្តិ) នៅខែវិច្ឆិកា ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន Wafa ដោយមិនបានបញ្ជាក់ថា លោកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដែរឬទេ។

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (រូបថត៖REUTERS)

លោក ម៉ាក់មូដ អាបាស ដែលបច្ចុប្បន្នមានវ័យ ៩០ ឆ្នាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីប៉ាឡេស្ទីនចុងក្រោយបង្អស់កាលពីឆ្នាំ ២០០៥ ជាមួយនឹងអាណត្តិរយៈពេល ៤ ឆ្នាំ ដែលមានន័យថា អាណត្តិផ្លូវការរបស់លោកត្រូវផុតកំណត់តាំងពីឆ្នាំ ២០០៩ មកម៉្លេះ។

ទោះជាយ៉ាងណា អាណត្តិរបស់លោកត្រូវបានពង្រីកជាបន្តបន្ទាប់ ហើយមិនដែលមានការបោះឆ្នោតប្រធានាធិបតីណាមួយត្រូវបានរៀបចំឡើងឡើយចាប់តាំងពីពេលនោះមក ដោយ លោក អាបាស បានប្រើប្រាស់អំណាចដឹកនាំប្រទេសតាមរយៈការចេញព្រះរាជក្រឹត្យប្រធានាធិបតី ដែលទង្វើនេះបានរងការរិះគន់យ៉ាងខ្លាំងទាំងនៅក្នុងស្រុក និងពីឆាកអន្តរជាតិ។

សារព័ត៌មាន Wafa បានស្រង់សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីមកចុះផ្សាយថា «ប្រធានាធិបតី​ ម៉ាក់មូដ អាបាស បានប្រកាសថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងត្រូវរៀបចំឡើងនៅដើមឆ្នាំ ២០២៧»។ ព្រះរាជក្រឹត្យរបស់មេដឹកនាំវ័យចំណាស់រូបនេះ ក៏បានបង្គាប់ឲ្យមានការបោះឆ្នោតសភាជាតិកើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំនេះផងដែរ។

នៅក្នុងព្រះរាជក្រឹត្យនោះ លោក អាបាស បានសង្កត់ធ្ងន់ថា លោកបានត្រៀមខ្លួនរួចរាល់ទាំងស្រុងក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ដែលនៅក្នុងនោះរួមបញ្ចូលទាំងការបោះឆ្នោតសភាជាតិទូទៅនៅក្នុងស្រុក និងការបោះឆ្នោតសម្រាប់ពលរដ្ឋនៅក្រៅប្រទេសផងដែរ។

សូមជម្រាបជូនថា ការបោះឆ្នោតសភាចុងក្រោយបង្អស់នៅដែនដីប៉ាឡេស្ទីន ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០០៦ ដែលកាលណោះ ក្រុមហាម៉ាសបានទទួលជ័យជម្នះ ដោយបានយកឈ្នះលើគណបក្សហ្វាតា (Fatah) របស់លោក អាបាស ដែលធ្លាប់តែគ្រប់គ្រងឆាកនយោបាយប៉ាឡេស្ទីនកាលពីមុន។ ជាលទ្ធផល ក្រុមប្រឹក្សានីតិប្បញ្ញត្តិប៉ាឡេស្ទីន ដែលជាសភារបស់អាជ្ញាធរប៉ាឡេស្ទីន (PA) របស់លោក អាបាស មិនដែលបានបើកប្រជុំសភាឡើងវិញឡើយចាប់តាំងពីឆ្នាំ ២០០៧ មក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post មេដឹកនាំប៉ាឡេស្ទីន ប្រកាសរៀបចំការបោះឆ្នោតប្រធានាធិបតី ក្រោយ​​ដឹកនាំ​ជាង​២០ឆ្នាំ​ដោយ​មិនបោះឆ្នោត​ appeared first on Kampuchea Thmey Daily.

នាយក IAEA ព្រមលូកដៃចូលរួមចំណែក ក្រោយ ត្រាំ ថា កិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់ ជិតរួចរាល់
អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅថ្ងៃទី១៤ ខែមិថុនា បានប្រកាសថា ស្ថាប័នរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះទៅផ្ទៀងផ្ទាត់ និងត្រួតពិនិត្យរាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលកិច្ចព្រមព្រៀងរបស់​ពួកគេ​កំពុងឈានចូលដល់ដំណាក់កាលចុងក្រោយ។

អគ្គនាយកទីភ្នាក់ងារ IAEA  លោក Rafael Grossi (រូបភាពReuters)

យោងតាមការចេញផ្សាយរបស់​សារព័ត៌មាន KJD ការប្រកាសរបស់ទីភ្នាក់ងារ IAEA បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ថា កិច្ចព្រមព្រៀង​សន្តិភាពជាមួយអ៊ីរ៉ង់គឺមាន «ទម្រង់ជិតរួចរាល់ជាស្ថាពរហើយ» ហើយអាចនឹងត្រូវចុះហត្ថលេខានៅក្នុង​តំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ ដោយលោក បានឲ្យ​ដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ក៏បានអនុម័តលើកិច្ចព្រមព្រៀងនេះដែរ។

លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារ IAEA បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា «អ្វីដែលសំខាន់បំផុតសម្រាប់ទីភ្នាក់ងារយើង គឺការផ្ទៀងផ្ទាត់ ហើយការដែលយើងនឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយ គឺជាទម្រង់ផ្លូវការដ៏សំខាន់បំផុតមួយដែលត្រូវតែមាន។ ជាពិសេសនោះ នៅពេលដែលពួកគេព្រមព្រៀងគ្នាលើចំណុចណាមួយ ហើយស្នើឲ្យយើងធ្វើការផ្ទៀងផ្ទាត់ ខ្ញុំត្រូវតែដាក់រឿងនេះទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ខ្ញុំ  ដើម្បីស្នើសុំការអនុញ្ញាតក្នុងការបំពេញភារកិច្ចនោះ»។

លោក Grossi ក៏បានបង្ហើបទៀតថា កិច្ចព្រមព្រៀងណាមួយដែលនឹងលេចចេញរូបរាងឡើង ពោលគឺទាមទារឲ្យមានវិធានការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ហើយយើងនឹងត្រូវពិនិត្យមើលអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ។

យ៉ាងណាមិញ នៅក្នុងឱកាសនោះផងដែរ លោក Grossi ក៏បានលើកឡើងពីនិន្នាការដែលបណ្តាប្រទេសជាច្រើនកំពុងពិចារណាឡើងវិញលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីទទួលបានប្រភពថាមពលដែលអាចទុកចិត្តបាន និងមានកាបូនទាប ដោយលោកបានស្រង់សម្តីរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានចាត់ទុកការដើរចេញពីថាមពលនុយក្លេអ៊ែររបស់អឺរ៉ុបកាលពីពេលមុនថាជា «កំហុសយុទ្ធសាស្ត្រ»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post នាយក IAEA ព្រមលូកដៃចូលរួមចំណែក ក្រោយ ត្រាំ ថា កិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់ ជិតរួចរាល់ appeared first on Kampuchea Thmey Daily.

JD Vance ត្រៀមចេញ​ទៅស្វីស ដើម្បី​ចុះ​ហត្ថលេខា​ជាមួយអ៊ីរ៉ង់ ខណៈ វត្តមាន ត្រាំ នៅ​ស្រពេច​ស្រពិល​
អនុប្រធានាធិបតីសហរដ្ឋអាមេរិក  JD Vance បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ថា លោកមានគម្រោងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ នៅប្រទេសស្វីស នាប៉ុន្មានថ្ងៃខាងមុខនេះ ហើយប្រធានាធិបតី ដូណាល់ ត្រាំ ក៏អាចនឹងមានវត្តមានផ្ទាល់ផងដែរ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance (រូបភាព៖Reuters)

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍ Fox News ឆ្លើយតបទៅនឹងសំណួរថាតើ លោកនឹងមានវត្តមាននៅក្នុងពិធីនោះដែរឬទេ? លោក JD Vance បានបញ្ជាក់ថា «ខ្ញុំពិតជាមានគម្រោងនឹងទៅទីនោះ ប៉ុន្តែ វាក៏អាចទៅរួចដែរដែលលោកប្រធានាធិបតីត្រាំ ផ្ទាល់ នឹងអញ្ជើញទៅទីនោះដែរ។ យើងកំពុងរៀបចំផែនការថា តើនរណាខ្លះនឹងត្រូវចូលរួមក្នុងពិធីចុះហត្ថលេខានោះ»។ យ៉ាងណា លោកបានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នេះថាជា សមិទ្ធផលដ៏ធំធេងមួយសម្រាប់សហរដ្ឋអាមេរិក។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកសម្របសម្រួល បានប្រកាសកាលពីព្រឹកព្រលឹមថ្ងៃច័ន្ទថា អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ ក្រោយការចរចាយ៉ាងស្វិតស្វាញ ដោយភាគីទាំងសងខាងបានប្រកាសបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅលើគ្រប់សមរភូមិ ក្នុងនោះរួមទាំងនៅលីបង់ផងដែរ។ លោក Sharif បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា ពិធីចុះហត្ថលេខាជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នៅក្នុងប្រទេសស្វីស។

លោក Vance បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះមានការចែងពីយន្តការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាថា អ៊ីរ៉ង់មិនអាចបង្កើតអាវុធនុយក្លេអ៊ែរបានឡើយ។ លោកបានថ្លែងដោយទំនុកចិត្តថា «យើងអាចនិយាយបានដោយភាពជឿជាក់ថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ»។  ប្រសិនបើភាគីអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនេះ វានឹងផ្លាស់ប្តូរមុខមាត់តំបន់មជ្ឈិមបូព៌ាយ៉ាងពិតប្រាកដសម្រាប់រយៈពេល ៥០ ឆ្នាំខាងមុខ តាមរយៈការបញ្ចប់ជម្លោះក្នុងតំបន់ ការទាក់ទាញការវិនិយោគ និងការធ្វើឲ្យតម្លៃថាមពលធ្លាក់ចុះ។

គួរបញ្ជាក់ថា  លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ថា «កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឥឡូវនេះត្រូវបានសម្រេចជាស្ថាពរហើយ។ សូមអបអរសាទរទាំងអស់គ្នា!»។ ជាមួយគ្នានោះ លោកបានបញ្ជាឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញដោយមិនមានការយកកម្រៃ និងបង្គាប់ឲ្យដកការឡោមព័ទ្ធផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិកជាបន្ទាន់។ លោកក៏បានផ្ញើសារសញ្ញាទៅកាន់ការធ្វើចរាចរណ៍ដែនសមុទ្រ និងការដឹកជញ្ជូនថាមពលឡើងវិញដោយសរសេរថា «នាវាទាំងអស់នៅលើពិភពលោក ចូរចាប់ផ្តើមបញ្ឆេះម៉ាស៊ីន។ ទុកឲ្យប្រេងហូរចុះ!»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ រម្លឹក លោក ណេតាន់យ៉ាហ៊ូ ថា​ «បើគ្មានអាមេរិកទេ​ អ៊ីស្រាអែលមិនអាចរស់ សូម្បីតែ​២ម៉ោង»

The post JD Vance ត្រៀមចេញ​ទៅស្វីស ដើម្បី​ចុះ​ហត្ថលេខា​ជាមួយអ៊ីរ៉ង់ ខណៈ វត្តមាន ត្រាំ នៅ​ស្រពេច​ស្រពិល​ appeared first on Kampuchea Thmey Daily.

ក្នុងថ្ងៃខួប៨០ឆ្នាំ​របស់លោក ត្រាំ លោក ពូទីន សរសើរ លោក ត្រាំ ថា ជា​ «អ្នកនយោបាយដ៏ឆ្នើម»
ប្រធានាធិបតីរុស្ស៊ី  វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា បានផ្ញើសារអបអរសាទរថ្ងៃខួបកំណើតដល់ប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ ដោយបានលើកសរសើរថា លោក ត្រាំ គឺជា «បុគ្គល និងជាអ្នកនយោបាយដ៏ឆ្នើម និងគួរឲ្យកត់សម្គាល់ម្នាក់» ព្រមទាំងបានបង្ហើបទៀតថា មេដឹកនាំទាំងពីរអាចនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត។

លោក ត្រាំ និងលោក ប្រធានាធិបតីរុស្ស៊ី  វ៉្លាឌីមៀ ពូទីន (រូបភាព៖Reuters)

យោងតាមសារព័ត៌មានរុស្ស៊ីដែលបានស្រង់សម្តីចេញពីគេហទំព័រផ្លូវការរបស់វិមានក្រឹមឡាំង និងចុះផ្សាយដោយទីភ្នាក់ងារ Reuters, លោក ពូទីន បានសរសេរក្នុងសារជូនពរនោះថា «គោរពជូនលោកប្រធានាធិបតី ដូណាល់  ត្រាំ ជាទីរាប់អាន ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះរូបលោក ដែលជាបុគ្គល និងជាអ្នកនយោបាយដ៏ឆ្នើម និងគួរឲ្យកត់សម្គាល់ម្នាក់ នៅក្នុងឱកាសខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក!»។

យោងតាមជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yuri Ushakov) បានឲ្យដឹងថា មេដឹកនាំរុស្ស៊ីរូបនេះក៏បានជជែកតាមទូរស័ព្ទផ្ទាល់ជាមួយលោក ត្រាំ រយៈពេល ៥៥ នាទីផងដែរ ដោយនៅក្នុងនោះ លោក ពូទីន បានផ្តល់ការអបអរសាទរក្នុងលក្ខណៈ មិនផ្លូវការ និងស្និទ្ធស្នាលបំផុត។

នៅក្នុងសារលិខិតនោះ លោក ពូទីន បានគូសបញ្ជាក់ថា លោក «វាយតម្លៃខ្ពស់ចំពោះការយោគយល់គ្នារវាងយើងទាំងពីរ ដែលអនុញ្ញាតឲ្យយើងអាចពិភាក្សាគ្នា សូម្បីតែលើបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត ទាំងនៅក្នុងរបៀបវារៈទ្វេរភាគី និងអន្តរជាតិ ដោយភាពបើកចំហ និងស្មោះត្រង់»។

ប្រមុខមេដឹកនាំរុស្ស៊ី បានសរសេរបន្ថែមទៀតថា «ខ្ញុំមានភាពប្រាកដប្រជាថា យើងទាំងពីរពិតជាអាចរួមគ្នាជំរុញទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក ឲ្យមានគុណភាពថ្មីមួយកម្រិតទៀត ហើយក៏អាចធ្វើការងារបានជាច្រើន ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពនៅលើឆាកអន្តរជាតិ»។

គួររំលឹកផងដែរថា មេដឹកនាំកំពូលទាំងពីររូបនេះ បានជួបគ្នាផ្ទាល់ចុងក្រោយបង្អស់នៅក្នុងរដ្ឋអាឡាស្កា កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចំថ្ងៃខួប​៨០ឆ្នាំ លោក ត្រាំ និយាយ​ទូរសព្ទ​ជាមួយ​ ពូទីន និង ហ្សេលេនស្គី ស្ដី​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន

The post ក្នុងថ្ងៃខួប៨០ឆ្នាំ​របស់លោក ត្រាំ លោក ពូទីន សរសើរ លោក ត្រាំ ថា ជា​ «អ្នកនយោបាយដ៏ឆ្នើម» appeared first on Kampuchea Thmey Daily.

ប្រជាជន​វ៉េណេស៊ុយអេឡា ខកចិត្តនឹង លោក ត្រាំ ដែល​សន្យា​ធើ្វឲ្យ​សេដ្ឋកិច្ចងើប ប៉ុន្តែ​ផ្ទុយ​ស្រឡះ​
ការខកចិត្តចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែកើនឡើងយ៉ាងខ្លាំងក្នុងចំណោមប្រជាជន​​វ៉េណេស៊ុយអេឡា ដោយសារតែ​ ការផ្លាស់ប្តូរមានសភាពយឺតយ៉ាវជាងការរំពឹងទុក បន្ទាប់ពី​ប្រើ​កម្លាំង​យោធា​​ចាប់​ខ្លួន​អតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមឆ្នាំនេះ​។

រូបភាព៖Reuters

សារព័ត៌មាន Financial Times (FT) បានរាយការណ៍ កាលពីថ្ងៃទី១៤ ថា ក្តីសង្ឃឹម និងភាពរីករាយដែលធ្លាប់មានភ្លាមៗក្រោយការដួលរលំនៃរបបលោក ម៉ាឌូរ៉ូ កាលពីខែមករា បានប្រែប្តូរទៅជាការខកចិត្តវិញ ដោយសារប្រជាពលរដ្ឋមិនទាន់មានអារម្មណ៍ថា ជីវភាពប្រចាំថ្ងៃរបស់ពួកគេបានធូរស្រាលនោះឡើយ។

ជាក់ស្ដែង អត្រាគាំទ្ររបស់ លោក ត្រាំ បានធ្លាក់ចុះជិត ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ។ តាមការស្ទង់មតិរបស់ក្រុមហ៊ុន Meganalisis ការគាំទ្របានធ្លាក់ចុះពី ៧៥ភាគរយ ក្នុងខែមីនា មកត្រឹម ៤៧ភាគរយ ក្នុងខែមេសា ហើយការស្ទង់មតិរបស់ Atlas Intel និង Bloomberg ក៏បង្ហាញថា ធ្លាក់ពី ៥៣ភាគរយ ក្នុងខែកុម្ភៈ មកត្រឹម ៤៥ភាគរយ ក្នុងខែឧសភា។

កាលពីថ្ងៃទី១ ខែមករា ប្រតិបត្តិការយោធាដឹកនាំដោយអាមេរិក បានឈានទៅដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដែលបង្កើតឲ្យមានការរំពឹងទុកយ៉ាងខ្ពស់។ អាមេរិកបានសម្រាលទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួន និងអនុញ្ញាតឲ្យវ៉េណេស៊ុយអេឡានាំចេញប្រេងឆៅឡើងវិញ ព្រមទាំងមានការដោះលែងអ្នកទោសនយោបាយរាប់រយនាក់។ ទោះបីជា ត្រាំ បានអះអាងថ្មីៗនេះថា វ៉េណេស៊ុយអេឡាបានក្លាយជាប្រទេសដែលមានសេចក្តីសុខក៏ដោយ ប៉ុន្តែពលរដ្ឋក្នុងស្រុកជាច្រើនមិនយល់ស្របឡើយ។

យោងតាមធនាគារកណ្តាលវ៉េណេស៊ុយអេឡា អត្រាអតិផរណាប្រចាំឆ្នាំកាលពីខែមុនបានហក់ឡើងហួស ៥០០%។ ប្រាក់ឈ្នួលអប្បបរមាកំណត់ដោយច្បាប់មានចំនួនត្រឹមតែ ១៣០ បូលីវ៉ា (Bolivars) ក្នុងមួយខែ ដែលមិនដល់ ១ ដុល្លារអាមេរិកផង។ បើទោះបីជាបូកបញ្ចូលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ក៏ប្រាក់ចំណូលសរុបប្រចាំខែរបស់ប្រជាពលរដ្ឋម្នាក់មានត្រឹមតែប្រហែល ២៤០ ដុល្លារ ខណៈដែលសហជីពក្នុងស្រុកប៉ាន់ប្រមាណថា ការចំណាយលើម្ហូបអាហារសម្រាប់គ្រួសារដែលមានសមាជិក ៥ នាក់ ត្រូវការរហូតដល់ទៅជាង ៧៣០ ដុល្លារក្នុងមួយខែ។ កត្តានេះបានបណ្តាលឲ្យមានបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកើតឡើងជាបន្តបន្ទាប់។

ក្រៅពីបញ្ហាសេដ្ឋកិច្ច ភាពយឺតយ៉ាវនៃកំណែទម្រង់នយោបាយក៏ជាប្រភពនៃជម្លោះផងដែរ។ អាមេរិកបានសន្យាថានឹងរៀបចំការបោះឆ្នោតដោយសេរី ប៉ុន្តែមិនទាន់បានបង្ហាញកាលវិភាគច្បាស់លាស់ណាមួយឡើយ។ យោងតាមក្រុមសិទ្ធិមនុស្ស Foro Penal អ្នកទោសនយោបាយប្រមាណ ៤០០ នាក់នៅតែបន្តត្រូវគេឃុំខ្លួន ហើយរចនាសម្ព័ន្ធអំណាចចាស់ៗរបស់លោក ម៉ាឌូរ៉ូ ភាគច្រើននៅតែមានឥទ្ធិពលដដែល។

ស្ថានការណ៍កាន់តែអាក្រក់ទៅៗ បន្ទាប់ពីលោកត្រាំ បានបង្ហើបជាគំនិតថា វ៉េណេស៊ុយអេឡាអាចនឹងត្រូវបញ្ចូលជា «រដ្ឋទី៥១ របស់សហរដ្ឋអាមេរិក»។ ការលើកឡើងនេះបានធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង ហើយសូម្បីតែរដ្ឋបាលលោកស្រី Rodríguez ដែលមាននិន្នាការគាំទ្រអាមេរិក ក៏បានចេញមុខតវ៉ាជាសាធារណៈ ដោយបញ្ជាក់ថា «វ៉េណេស៊ុយអេឡាមិនមែនជាអាណានិគមនោះទេ ប៉ុន្តែជាប្រទេសដែលមានអធិបតេយ្យភាព»។

សារព័ត៌មាន FT បានសន្និដ្ឋានបន្ថែមទៀតថា ភ្លាមៗបន្ទាប់ពីលោក ម៉ាឌូរ៉ូ ត្រូវបានទម្លាក់ ប្រជាជនវ៉េណេស៊ុយអេឡាបានចាត់ទុកលោក ត្រាំ ដូចជាព្រះមកសង្គ្រោះ ប៉ុន្តែប៉ុន្មានខែក្រោយមក ការលំបាកផ្នែកសេដ្ឋកិច្ច និងភាពយឺតយ៉ាវនៃកំណែទម្រង់ បានបង្វែរការរំពឹងទុកទាំងនោះឲ្យទៅជាការខកចិត្តយ៉ាងខ្លាំងវិញ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ប្រជាជន​វ៉េណេស៊ុយអេឡា ខកចិត្តនឹង លោក ត្រាំ ដែល​សន្យា​ធើ្វឲ្យ​សេដ្ឋកិច្ចងើប ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ appeared first on Kampuchea Thmey Daily.

លោក ត្រាំ រម្លឹក លោក ណេតាន់យ៉ាហ៊ូ ថា​ «បើគ្មានអាមេរិកទេ​ អ៊ីស្រាអែលមិនអាចរស់ សូម្បីតែ​២ម៉ោង»
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងធ្ងន់ៗលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយលើកឡើងថា មេដឹកនាំអ៊ីស្រាអែលរូបនេះ «គួរតែដឹងគុណឲ្យ​ជ្រាល​ជ្រៅ​​» ចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងបានអះអាងថា រដ្ឋបាល​របស់​លោក បានជួយសង្គ្រោះអ៊ីស្រាអែលពីការបំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរ។

រូបភាព៖

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The New York Times នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា លោក ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះ លោក ណេតាន់យ៉ាហ៊ូ  ដោយថា «ណេតាន់យ៉ាហ៊ូ គឺជាមនុស្សម្នាក់ដែលពិបាកនិយាយគ្នាណាស់ ហើយនិយាយតាមត្រង់ទៅ គាត់គួរតែដឹងគុណយើងយ៉ាងខ្លាំងចំពោះការធ្វើរឿងនេះ (កិច្ចព្រមព្រៀង) ពីព្រោះប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ អ៊ីស្រាអែលនឹងមិនអាចរស់រានមានជីវិតបានសូម្បីតែពីរម៉ោងឡើយ»។

ការអត្ថាធិប្បាយទាំងនេះបានកើតឡើង បន្ទាប់ពី លោក ត្រាំ បានស្តីបន្ទោស លោក ណេតាន់យ៉ាហ៊ូ  រួចមកហើយ ជុំវិញការដែលអ៊ីស្រាអែល បានបើកការវាយប្រហារលើស្រុកដាហ៊ីយ៉េ (Dahieh) ក្នុងទីក្រុងបេរូត ដែលការវាយប្រហារនេះបានគំរាមកំហែងដល់ការរំខានដល់កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានគោលបំណងបញ្ចប់សង្គ្រាម បើកច្រកសមុទ្រ Hormuz ឡើងវិញ និងចាប់ផ្តើមការចរចានុយក្លេអ៊ែរបន្ថែមទៀត។

ដោយឡែក នៅក្នុងបទសម្ភាសន៍មុននេះបន្តិចជាមួយទូរទស្សន៍ Fox News លោក ត្រាំ បានទម្លាយបន្ថែមថា លោកបាននិយាយទៅកាន់លោក ណេតាន់យ៉ាហ៊ូ  ភ្លាមៗបន្ទាប់ពីការវាយប្រហារនៅបេរូតថា «តើឯងកំពុងធ្វើឆ្កួតអីហ្នឹង?»។ សារព័ត៌មាន Axios បានរាយការណ៍បន្ថែមដោយដកស្រង់សម្ដី ត្រាំដែលគូសបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឲ្យមានការពន្យារពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ អស់រយៈពេលជាច្រើនម៉ោង បើទោះបីជាកិច្ចព្រមព្រៀងនោះនៅតែបន្តដំណើរការទៅមុខក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយ The New York Times ដដែលនោះ លោក ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យច្រកសមុទ្រ Hormuz  «មិនមានការយកកម្រៃជាអចិន្ត្រៃយ៍» បើទោះបីជាអត្ថបទនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានផ្សព្វផ្សាយ ហើយកាសែតនេះបានរាយការណ៍ថា អនុស្សរណៈនោះគ្រាន់តែព្យួរការយកកម្រៃត្រឹមរយៈពេល ៦០ ថ្ងៃក៏ដោយ។

គួរបញ្ជាកដែរថា នៅមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះតែមួយម៉ោងប៉ុណ្ណោះ លោក ណេតាន់យ៉ាហ៊ូ  បែរជាបញ្ជាឲ្យកងទ័ពអាកាសបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើស្រុកដាហ៊ីយ៉េ (Dahieh) ក្នុងទីក្រុងបេរូត (មូលដ្ឋានរបស់ហេសបូឡា) ដោយមិនបានប្រាប់អាមេរិកជាមុន។ ទង្វើនេះធ្វើឲ្យ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង ព្រោះវាស្ទើរតែធ្វើឲ្យភាគីអ៊ីរ៉ង់ដើរចេញពីតុចរចា និងធ្វើឲ្យការចុះហត្ថលេខាត្រូវពន្យារពេលជាច្រើនម៉ោងផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​

The post លោក ត្រាំ រម្លឹក លោក ណេតាន់យ៉ាហ៊ូ ថា​ «បើគ្មានអាមេរិកទេ​ អ៊ីស្រាអែលមិនអាចរស់ សូម្បីតែ​២ម៉ោង» appeared first on Kampuchea Thmey Daily.