ព័ត៌មានអន្ដរជាតិ
នាយក IAEA ព្រមលូកដៃចូលរួមចំណែក ក្រោយ ត្រាំ ថា កិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់ ជិតរួចរាល់
អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅថ្ងៃទី១៤ ខែមិថុនា បានប្រកាសថា ស្ថាប័នរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះទៅផ្ទៀងផ្ទាត់ និងត្រួតពិនិត្យរាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលកិច្ចព្រមព្រៀងរបស់ពួកគេកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន KJD ការប្រកាសរបស់ទីភ្នាក់ងារ IAEA បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់គឺមាន «ទម្រង់ជិតរួចរាល់ជាស្ថាពរហើយ» ហើយអាចនឹងត្រូវចុះហត្ថលេខានៅក្នុងតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ ដោយលោក បានឲ្យដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ក៏បានអនុម័តលើកិច្ចព្រមព្រៀងនេះដែរ។
លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារ IAEA បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា «អ្វីដែលសំខាន់បំផុតសម្រាប់ទីភ្នាក់ងារយើង គឺការផ្ទៀងផ្ទាត់ ហើយការដែលយើងនឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយ គឺជាទម្រង់ផ្លូវការដ៏សំខាន់បំផុតមួយដែលត្រូវតែមាន។ ជាពិសេសនោះ នៅពេលដែលពួកគេព្រមព្រៀងគ្នាលើចំណុចណាមួយ ហើយស្នើឲ្យយើងធ្វើការផ្ទៀងផ្ទាត់ ខ្ញុំត្រូវតែដាក់រឿងនេះទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ខ្ញុំ ដើម្បីស្នើសុំការអនុញ្ញាតក្នុងការបំពេញភារកិច្ចនោះ»។
លោក Grossi ក៏បានបង្ហើបទៀតថា កិច្ចព្រមព្រៀងណាមួយដែលនឹងលេចចេញរូបរាងឡើង ពោលគឺទាមទារឲ្យមានវិធានការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ហើយយើងនឹងត្រូវពិនិត្យមើលអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ។
យ៉ាងណាមិញ នៅក្នុងឱកាសនោះផងដែរ លោក Grossi ក៏បានលើកឡើងពីនិន្នាការដែលបណ្តាប្រទេសជាច្រើនកំពុងពិចារណាឡើងវិញលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីទទួលបានប្រភពថាមពលដែលអាចទុកចិត្តបាន និងមានកាបូនទាប ដោយលោកបានស្រង់សម្តីរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានចាត់ទុកការដើរចេញពីថាមពលនុយក្លេអ៊ែររបស់អឺរ៉ុបកាលពីពេលមុនថាជា «កំហុសយុទ្ធសាស្ត្រ»៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


