ព័ត៌មានអន្ដរជាតិ
ក្នុងថ្ងៃខួប៨០ឆ្នាំរបស់លោក ត្រាំ លោក ពូទីន សរសើរ លោក ត្រាំ ថា ជា «អ្នកនយោបាយដ៏ឆ្នើម»
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា បានផ្ញើសារអបអរសាទរថ្ងៃខួបកំណើតដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយបានលើកសរសើរថា លោក ត្រាំ គឺជា «បុគ្គល និងជាអ្នកនយោបាយដ៏ឆ្នើម និងគួរឲ្យកត់សម្គាល់ម្នាក់» ព្រមទាំងបានបង្ហើបទៀតថា មេដឹកនាំទាំងពីរអាចនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត។

យោងតាមសារព័ត៌មានរុស្ស៊ីដែលបានស្រង់សម្តីចេញពីគេហទំព័រផ្លូវការរបស់វិមានក្រឹមឡាំង និងចុះផ្សាយដោយទីភ្នាក់ងារ Reuters, លោក ពូទីន បានសរសេរក្នុងសារជូនពរនោះថា «គោរពជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាទីរាប់អាន ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះរូបលោក ដែលជាបុគ្គល និងជាអ្នកនយោបាយដ៏ឆ្នើម និងគួរឲ្យកត់សម្គាល់ម្នាក់ នៅក្នុងឱកាសខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក!»។
យោងតាមជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yuri Ushakov) បានឲ្យដឹងថា មេដឹកនាំរុស្ស៊ីរូបនេះក៏បានជជែកតាមទូរស័ព្ទផ្ទាល់ជាមួយលោក ត្រាំ រយៈពេល ៥៥ នាទីផងដែរ ដោយនៅក្នុងនោះ លោក ពូទីន បានផ្តល់ការអបអរសាទរក្នុងលក្ខណៈ មិនផ្លូវការ និងស្និទ្ធស្នាលបំផុត។
នៅក្នុងសារលិខិតនោះ លោក ពូទីន បានគូសបញ្ជាក់ថា លោក «វាយតម្លៃខ្ពស់ចំពោះការយោគយល់គ្នារវាងយើងទាំងពីរ ដែលអនុញ្ញាតឲ្យយើងអាចពិភាក្សាគ្នា សូម្បីតែលើបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត ទាំងនៅក្នុងរបៀបវារៈទ្វេរភាគី និងអន្តរជាតិ ដោយភាពបើកចំហ និងស្មោះត្រង់»។
ប្រមុខមេដឹកនាំរុស្ស៊ី បានសរសេរបន្ថែមទៀតថា «ខ្ញុំមានភាពប្រាកដប្រជាថា យើងទាំងពីរពិតជាអាចរួមគ្នាជំរុញទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក ឲ្យមានគុណភាពថ្មីមួយកម្រិតទៀត ហើយក៏អាចធ្វើការងារបានជាច្រើន ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពនៅលើឆាកអន្តរជាតិ»។
គួររំលឹកផងដែរថា មេដឹកនាំកំពូលទាំងពីររូបនេះ បានជួបគ្នាផ្ទាល់ចុងក្រោយបង្អស់នៅក្នុងរដ្ឋអាឡាស្កា កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចំថ្ងៃខួប៨០ឆ្នាំ លោក ត្រាំ និយាយទូរសព្ទជាមួយ ពូទីន និង ហ្សេលេនស្គី ស្ដីពីសង្គ្រាមនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


