ព័ត៌មានអន្ដរជាតិ
JD Vance៖ គ្មានការផ្ទេរឬដោះលែងទ្រព្យបង្កកឲ្យអ៊ីរ៉ង់ ជាថ្នូរនឹងការចុះហត្ថលេខាទេ
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានប្រកាសជំហរច្បាស់លាស់នៅថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ថា គ្មានការផ្ទេរ ឬដោះលែងសាច់ប្រាក់បង្កកណាមួយទៅឲ្យភាគីអ៊ីរ៉ង់ ជាថ្នូរនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះឡើយ ហើយអត្ថបទនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ នឹងត្រូវលាតត្រដាងជាសាធារណៈនៅក្នុងសប្តាហ៍នេះតែម្ដង។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «Good Morning America» របស់ទូរទស្សន៍ ABC អនុប្រធានាធិបតី អាមេរិក លោក JD Vance បានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅប្រទេសស្វីសនាថ្ងៃសុក្រខាងមុខនេះ នឹងមិនជំរុញឲ្យមានការដោះលែងទ្រព្យសម្បត្តិបង្កកភ្លាមៗនោះទេ។
លោក ក៏បានទម្លាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធឌីជីថលរួចរាល់ហើយ កាលពីថ្ងៃអាទិត្យ ហើយក៏គ្មានសាច់ប្រាក់ណាមួយត្រូវបានផ្ទេរចេញដែរ។ លោកក៏បានបញ្ជាក់យ៉ាងច្បាសថា «គ្មានលុយណាមួយត្រូវបានដោះលែងឡើយ ហើយរឿងនេះនឹងមិនផ្លាស់ប្តូរនោះទេ»។
អនុប្រធានាធិបតី ថែមទាំងបានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងទទួលបានលុយ លុះត្រាតែមានការចុះទៅផ្ទៀងផ្ទាត់ជាក់ស្តែង ថា ទីក្រុងតេហេរ៉ង់បានចាត់វិធានការកម្ទេចស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ខ្លួន។ ជាក់ស្ដែង ប្រសិនបើយើងឃើញប្រជាជនអ៊ីរ៉ង់ចាត់សកម្មភាពកម្ទេចស្តុកសារធាតុចម្រាញ់របស់ពួកគេ នោះមែនហើយ ការបន្ធូរបន្ថយទណ្ឌកម្មនឹងកើតមានឡើង។ ជាពិសេស បើយើងឃើញពួកគេបើកផ្លូវឲ្យមានរបបផ្ទៀងផ្ទាត់ត្រឹមត្រូវ ដែលយើងចង់ឃើញដើម្បីដឹងថាពួកគេមិនបង្កើតអាវុធនុយក្លេអ៊ែរ នោះការបន្ធូរបន្ថយទណ្ឌកម្មនឹងធ្វើឡើងតាមក្រោយ។
នៅក្នុងនោះផងដែរ លោកក៏បានព្រមានទៀតថា «បើពួកគេមិនធ្វើរឿងត្រឹមត្រូវ ហើយមិនព្រមឲ្យមានការចុះត្រួតពិនិត្យ នោះពួកគេនឹងគ្មានថ្ងៃទទួលបានលុយយកទៅស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញឡើយ»។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃច័ន្ទ លោក Vance ក៏បានលើកឡើងផងដែរថា ការរំពឹងទុករបស់អាមេរិកគឺ ច្រកសមុទ្រនឹងត្រូវបើកដោយមិនយកកម្រៃ សម្រាប់រយៈពេលវែង។ នោះជាចំណុចដែលយើងនឹងត្រូវដោះស្រាយនៅក្នុងការចរចាបច្ចេកទេសទាំងនេះ។ យើងដឹងថាមានព័ត៌មានលម្អិតសំខាន់ៗជាច្រើនដែលត្រូវដោះស្រាយ ដែលយើងនឹងត្រូវអង្គុយនៅតុចរចាជាមួយគ្នា ដើម្បីស្វែងរកផ្លូវដើរទៅមុខ។
សូមរម្លឹកឡើងវិញថា សង្គ្រាមបានផ្ទុះឡើងយ៉ាងខ្លាំងក្លាចាប់តាំងពី ខែកុម្ភៈ តាមរយៈការបើកការវាយប្រហាររួមគ្នារវាង អាមេរិក និងអ៊ីស្រាអែល ទៅលើទឹកដីអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យកក្រើកទីផ្សារប្រេងពិភពលោក។ យ៉ាងណា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ដែលបានដើរតួជាអ្នកកណ្តាលសម្ងាត់រហូតមក ព្រមទាំងឈានដល់ការប្រកាសថា អាមេរិក-អ៊ីរ៉ង់ បានសម្រេចកិច្ចព្រមព្រៀងសន្តិភាព និងចុះហត្ថលេខាតាមប្រព័ន្ធឌីជីថល រួចរាល់ កាលពីថ្ងៃអាទិត្យ ទី១៤ មិថុនា កន្លងទៅនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
JD Vance ត្រៀមចេញទៅស្វីស ដើម្បីចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ខណៈ វត្តមាន ត្រាំ នៅស្រពេចស្រពិល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


