វប្បធម៌ ជំនឿ
ប្រាសាទទន្លេស្ងួត គឺជាអតីតមន្ទីរពេទ្យបុរាណ ក្លាយជាមរតកវប្បធម៌ដ៏អស្ចារ្យ
ប្រាសាទទន្លេស្ងួត មិនមែនគ្រាន់តែជាសំណង់ថ្មភក់ដែលឈរជម្នះនឹងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ «សេចក្តីមេត្តាករុណា» របស់មហាវីរក្សត្រខ្មែរ ព្រះបាទជ័យវម៌ទី៧។ ជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមទី១៣ (រចនាបថបាយ័ន) ប្រាសាទ នេះ ធ្លាប់ជាទីសក្ការៈផង និងជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រនៅតំបន់ខាងជើងអង្គរផង។

ប្រាសាទទន្លេស្ងួត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងអង្គរធំ (ភូមិនគរក្រៅ សង្កាត់គោកចក)។ ប្រាសាទ នេះត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកសំណង់រក្សាទឹកដ៏ធំល្វឹងល្វើយ ដែលមានបណ្តោយ ៨០០ ម៉ែត្រ និងទទឹង ៤០០ ម៉ែត្រ ហៅសព្វថ្ងៃថា «ទន្លេស្ងួត»។
ក្រោយពីបានឆ្លងកាត់ការខូចខាតស្ទើរតែបាត់បង់រូបរាងដោយសារធម្មជាតិ ប្រាសាទទន្លេស្ងួត ត្រូវបានចាប់ផ្តើមស្តារឡើងវិញយ៉ាងយកចិត្តទុកដាក់។ ការជួសជុលមាន ២ដំណាកើកាល ដោយដំណាក់កាលទី១ នៅឆ្នាំ ២០១៩-២០២០ ប្រាសាទនេះត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងរចនាសម្ព័ន្ធថ្មដែលទ្រុឌទ្រោមឱ្យមានភាពរឹងមាំឡើងវិញ។ ចំណែកដំណាក់កាលទី២ គឺនៅឆ្នាំ ២០២៥ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលហ្សេឡង់ «Angkor Water Resilience» ផ្នែកមួយចំនួននៃទំនប់បុរាណ និងថ្នល់បុរាណនៅក្បែរប្រាសាទបានជួសជុលកែលម្អ។ លើសពីនេះ រានទស្សនាត្រូវបានសាងសង់ឡើង ដើម្បីបម្រើដល់ប្រយោជន៍សហគមន៍ និងការទស្សនារបស់ភ្ញៀវទេសចរថែមទៀតផង។
បច្ចុប្បន្ន «ទន្លេស្ងួត» លែងស្ងួតដូចឈ្មោះទៀតហើយ។ តាមរយៈការស្តារជួសជុលទំនប់ និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណឱ្យមានជីវិតឡើងវិញ បច្ចុប្បន្នទន្លេស្ងួតអាចស្តុកទឹកបានអតិបរមារហូតដល់ ៧៧០.០០០ ម៉ែត្រត្រីគុណ។ ការបញ្ជូលទឹកបានឡើងវិញនេះផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ដូចជាថែរក្សាលំនឹងគ្រឹះប្រាសាទ៖ តាមរយៈការរក្សាសំណើមដីដែលជាបច្ចេកទេសដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ។ ផ្តល់ប្រយោជន៍ដល់សហគមន៍ ដោយជួយបង្កើនសោភណភាព បរិស្ថានបៃតង និងជាប្រភពទឹកដ៏សំខាន់សម្រាប់កសិកម្ម និងការរស់នៅរបស់ពលរដ្ឋជុំវិញ៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


