Connect with us

វប្បធម៌ ជំនឿ

ហាមទុកវត្ថុ ៤ នេះក្នុងផ្ទះជាដាច់ខាត ព្រោះអាចនាំអពមង្គលពេញមួយគ្រួសារ

បានផុស

នៅ

សកម្មភាពខ្លះ និងវត្ថុខ្លះ ឱ្យតែធ្វេសប្រហែសបន្តិច នឹងអាចនាំរឿងចង្រៃកើតបានគ្រប់ពេល។ ហើយនេះជាជំនឿហុងស៊ុយ ៤ យ៉ាងដែលប្រជាជនអាស៊ី ជឿថាអាចនាំគ្រោះមិនល្អ ប្រសិននៅតែបំពានទុកក្នុងផ្ទះ។

១. កញ្ចក់ប្រេះ

Broken Mirror Superstition - How to Avoid 7 Years of Bad Luck!
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនឿបុរាណនេះ មានសឹងគ្រប់ប្រទេសនៅអាស៊ីយើង។ ពីដើមមកកញ្ចក់ជាវត្ថុផ្សារភ្ជាប់ជាមួយមន្តអាគមដែលគេជឿថាមានផ្ទុកនូវវិញ្ញាណអសោច។ ប៉ុន្តែវាក៏ជាវត្ថុមួយដែលគេចាត់ទុកជាយ័ន្តការពារសុភមង្គលគ្រួសារផងដែរ។ បើកញ្ចក់ប្រេះហើយនៅតែបន្តប្រើ គេជឿថា សេចក្ដីសុខរបស់គ្រួសារក៏នឹងប្រេះឆាទៅតាមហ្នឹង។

២. គ្រឿងអលង្ការចាស់ៗ

Is It Wrong to Sell Old Jewelry After a Death? | Samuelson's Diamonds

ខ្សែកឬខ្សែដៃដែលច្នៃពីថ្មមានការពេញនិយមនៅតំបន់អាស៊ីខ្លាំងណាស់ ជាពិសេសវៀតណាមនិងជប៉ុន។ នៅវៀតណាមគេជឿថា ពេលបានពាក់អលង្ការច្នៃពីថ្មអាចជួយលើករាសី ព្រមទាំងការពារការយាយីពីវិញ្ញាណអាក្រក់ទាំងឡាយទាំងពួងបាន។ ទន្ទឹមគ្នានេះ វត្ថុដែលប្រើប្រាស់រយៈពេលយូរក៏អាចរក្សាជាប់នូវជោគជតារបស់ម្ចាស់ ឬភាពចង្រៃដែលម្ចាស់នោះធ្លាប់ជួប។ ហេតុនេះទើបជនជាតិវៀតណាម មិនឱ្យទិញវត្ថុចាស់មកប្រើទេ ​ព្រោះអាចជាប់ភាពអពមង្គលមកជាមួយ។

៣. រូបថតមនុស្សស្លាប់ដែលគ្មានសាច់ញាតិ

How to Make Pictures Look Old With Vintage Effect | Fotor's Blog

ក្រោយមានគ្រួសារឬសាច់ញាតិបានមរណកាលទៅ​ ការរក្សារូបថតទុកគឺជារឿងធម្មតានោះទេ។ ប៉ុន្តែករណីអ្នកស្លាប់មិនជាប់សាច់ឈាម ជាពិសេសជនគ្មានញាតិ ជនអនាថា ការដែលយករូបថតពួកគេចូលផ្ទះ ជារឿងឧបទ្រុបចង្រៃខ្លាំងណាស់។

គេជឿថា ម្ចាស់រូបថតនឹងតាមអ្នកគ្រប់ទីកន្លែង ព្រោះតែគេគ្មានសាច់ញាតិនឹងត្រូវទៅរក។ ជួនកាលព្រលឹងរបស់គេ អាចធ្វើឱ្យអ្នកឬសមាជិក្នុងផ្ទះឈឺថ្កាត់ មើលពេទ្យមិនជាទៀតផង។ នេះហើយដែលជនជាតិអាស៊ីជាច្រើនតែងតែចៀសវាង ដោយសារពួកគេជឿថា គ្រប់វត្ថុសុទ្ធតែមានវិញ្ញាណសណ្ឋិតជានិច្ច។

៤. ថ្មទន្លេ

679,694 River Rocks Stock Photos, Pictures & Royalty-Free Images - iStock

ថ្មដែលគប់ចូលទន្លេ ឬទឹកសមុទ្រ អាចមានអ្នកខ្លះចង់រើសមកប្រើតាំងលម្អ ឬច្នៃជាអលង្ការប្រើប្រាស់ជាដើម។ ជនជាតិជប៉ុនមិនឱ្យរើសមកជាដាច់ខាត លើកលែងតែជាថ្មធម្មជាតិ។

ត្រណមនេះមានពាក់ព័ន្ធនឹងការពិធីបុណ្យសពពីបុរាណកាល ព្រោះតែជំនាន់មុនពេលមានមនុស្សស្លាប់គេយកសពទៅចោលក្នុងទឹក រួចយកថ្មសង្កត់សព។ ដូច្នេះហើយទើបជប៉ុនជឿថា ថ្មដែលរើសមកអាចជាប់នូវព្រលឹងចងអាឃាតរបស់អ្នកស្លាប់នោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ tsunagu Japan

ចុចអាន៖ យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ ប្រសិនបើចង់រកស៊ីមាន​បាន

ចុចអាន៖ មកចេះវិធីរំដោះគ្រោះដោយខ្លួនឯង បានផលពិតៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៤ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម