វប្បធម៌ ជំនឿ
៣ យ៉ាងនៅមុខផ្ទះត្រូវកែខៃភ្លាមៗ ទើបអាចបញ្ចៀសអពមង្គលក្នុងគ្រួសារ
មុខផ្ទះជាទីតាំងសិរីសួស្ដីដ៏សំខាន់ ត្រូវរៀបចំឱ្យមានហុងស៊ុយ ទើបផ្ដល់សេចក្ដីសុខសប្បាយ ព្រមទាំងហៅមាសប្រាក់ឱ្យហូរចូល។
ស្ថានភាពមុខផ្ទះ បើមាន ៣ ចំណុចនេះ គួរតែកែប្រែឡើងវិញ ដើម្បីនាំលាភសំណាង!
១. ទូរស្បែកជើង

ទូរដាក់ស្បែកជើងមិនគួរដាក់នៅមុខផ្ទះឡើយ ជាពិសេសមុខទ្វារខាងក្រៅ។ ដាក់ទូរត្រង់ណេះ អាចបំផ្លាញហុងស៊ុយផ្ទះយ៉ាងងាយ ព្រមទាំងទាក់ទាញបានតែឧបទ្រពចង្រៃប៉ុណ្ណោះ។ ជាការល្អ គួរដាក់វាមុខទ្វារខាងក្នុងផ្ទះវិញ។
២. គំនរឈើ

ឈើឈប់ប្រើឬបាក់បែក ត្រូវរើចោល មិនគួរគរទុកមុខផ្ទះនោះទេ។ វានឹងធ្វើឲ្យផ្ទះរកប្រាក់មិនសល់ នាំតែសំណាងអាក្រក់ចូលគ្រួសារ។ បើគរកំណាត់ឈើទុកចោលយូរប៉ុនណា ហុងស៊ុយក៏បាត់បង់តាមហ្នឹងដែរ។
៣. រុក្ខជាតិងាប់

រុក្ខជាតិស្វិតស្រពោនឬងាប់ មិនបានកែខៃនិងគ្រវាត់ចោលទេ ជាប្រផ្នូលនៃជំងឺតម្កាត់ និងភាពទ្រុឌទ្រោមនៃសុខភាពផ្លូវចិត្ត។ មុខផ្ទះគួរតែមានរុក្ខជាតិរស់រវើក ផ្ការីកស្គុះស្គាយ ទើបមានសិរីសួស្ដីពេញផ្ទះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the spurce
ចុចអាន៖ វត្ថុស័ក្ដិសិទ្ធិ ៣ យ៉ាង ជួយបញ្ចៀសអំពើអាក្រក់គ្រប់ច្រកល្ហក
ចុចអាន៖ រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


