វប្បធម៌ ជំនឿ
សុបិនឃើញពស់ អត្ថន័យមិនមែនសំដៅដល់គេលួចស្រលាញ់មួយមុខឡើយ តែក៏មានអ្នកស្អប់ដូចគ្នា
ជានិច្ចកាល បើសុបិនឃើញពស់ គឺតែងសំដៅដល់រឿងស្នេហា ប៉ុន្តែក្នុងន័យនេះ សុបិនឃើញពស់ គឺបញ្ជាក់ពីប្រផ្នូលតាមហេតុការណ៍ ដែលយើងបានឃើញក្នុងសុបិន។
សុបិនឃើញចង់ហូបពស់ទាំងរស់ ចំពោះអ្នកនៅលីវ នឹងឆាប់ស្វែងរកមិត្តរួមជីវិតស្នេហាឆាប់ៗខាងមុននេះ ឬទទួលបានសំណាងពីចម្ងាយ ដែលអាចជាមនុស្សម្នាក់ដែលរស់នៅបរទេសក៏ថាបាន។
សុបិនឃើញពស់ធំបកស្រាយថា ក្នុងអំឡុងពេលនេះ អ្នកអាចទទួលបានការស្រលាញ់ពីមនុស្សភេទផ្ទុយ ឬមានមុខដំណែងធំជាងអ្នក។ ប៉ុន្តែមិនមែននៅក្នុងទំនាក់ទំនងស្នេហាទេ។ វាអាចមកក្នុងទម្រង់ជាប្រធាន ឬអ្នកដែលមានមុខតំណែងខ្ពស់ជាងអ្នកនៅក្នុងការងារ ហើយអាចមានសំណាងផ្នែកហិរញ្ញវត្ថុផងដែរ។
សុបិនឃើញពស់តូចបានន័យថា អ្នកកំពុងតែមានទំនាស់ជាមួយមិត្តរួមការងារជាខ្លាំង។ បើមិនចេះអត់អោន នោះទំនាស់ខ្លាំងអាចកើតឡើងមិនខាន។
សុបិនឃើញពស់ ប្រសិនបើមនុស្សនៅលីវអាចជួបស្នេហាភ្លាមៗ និងមិននឹកស្មានដល់។ ចំពោះគូស្នេហ៍ ឬគ្រួសារ ប្រសិនបើនៅក្នុងសុបិនអ្នកធ្លាប់កាន់ពស់ អ្នកប្រហែលជាមានសំណាងពីការប្រថុយអ្វីមួយ។
សុបិនចង់សម្លាប់ពស់បានន័យថា បើមានបញ្ហាឬរឿងរ៉ាវអ្វីមួយនោះ អ្នកនឹងរួចផុតពីរឿងអាក្រក់ដែលកើតឡើងចំពោះអ្នកឬអាចនឹងរលាយបាត់ ឬនរណាម្នាក់ដែលមានបណ្តឹងទៅតុលាការ អាចមានសិទ្ធិធំ ដែលអ្នកនឹងក្លាយជាអ្នកឈ្នះនៃសំណុំរឿងនេះមិនខាន។
យល់សប្ដិឃើញពស់ចូលក្នុងផ្ទះបានន័យថា នឹងមានអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ ថប់បារម្ភ។ នេះប្រហែលជាបញ្ហាដែលកើតឡើងនៅក្នុងផ្ទះ ឬគ្រួសាររបស់អ្នក។
សុបិន្តឃើញពស់ចឹក សម្រាប់មនុស្សនៅលីវមានន័យថា នឹងជួបជីវិតរបស់ពួកគេ ហើយថែមទាំងទទួលបានលាភសំណាងពីការងារ ដែលកំពុងធ្វើបច្ចុប្បន្ននេះ។
សុបិនឃើញចាប់ពស់បានន័យថា ក្នុងជីវិតពិតអ្នកអាចនឹងមានរឿងជាមួយមិត្តឬមិត្តជិតស្និត គេអាចបង្កើតបក្សពួកមកស្អប់យើងឬម្យ៉ាងទៀតហៅថា ក្បត់យើងពីក្រោយខ្នង។ ដូច្នេះត្រូវតែរស់នៅដោយប្រយ័ត្នប្រយែង កុំទុកចិត្តអ្នកណាខ្លាំងពេក ប្រយ័ត្នខកខ្លួនស្ដាយក្រោយ។ ត្រូវពឹងផ្អែកលើខ្លួនឯង តាមដែលអាចធ្វើទៅបាន មុនពេលគិតពីការពឹងពាក់អ្នកដទៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញស្បែកជើង បញ្ជាក់ពីបញ្ហាជីវិត សម្រាប់អ្នកនៅលីវនឹងជួបគូជីវិត
ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់
ចុចអាន៖យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក
-
កីឡា៤ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
បទអត្ថាធិប្បាយ៖ ច្រកចូលប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃ គួរបិទជារៀងរហូត!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ជើងឯកកីឡាកាស John Cena ស្រាតលើឆាកអូស្ការ ផ្អើលអស់អ្នកចូលរួម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ