Connect with us

វប្បធម៌ ជំនឿ

បុណ្យ Halloween ល្បីមែន តែមនុស្ស ៣ក្រុមនេះ មិនចូលរួមប្រារព្ធដាច់ខាត

បានផុស

នៅ

ទោះបីជាបុណ្យ Halloween ជាពិធីដែលមានមនុស្សនិយមប្រារព្ធសឹងមួយពិភពលោកក៏ដោយ នៅមានជាតិសាសន៍មួយចំនួន ប្រកាន់ជំនឿខ្ជាប់ខ្ជួន មិនទទួលយកបុណ្យនេះចូលទៅក្នុងប្រពៃណីរបស់ខ្លួននោះឡើយ។ ជាពិសេសបរិស័ទនៃសាសនាទាំង ៣ ខាងក្រោម មិនត្រឹមតែមិនព្រមប្រារព្ធនោះទេ ពួកគេថែមទាំងចៀសវាងដាច់ខាត មិនចូលក្បែរទៀតផង។

យូដាសាសនិក

Halloween spooky creepy scary holiday october dark wallpaper | 1920x1106 |  1141156 | WallpaperUP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកនិពន្ធលោក Alfred J. Kolatch ដែលបានសរសេរសៀវភៅ Second Jewish Book of Why នៅក្នុងសាសនាយូដា ពិធីបុណ្យ Halloween មិនត្រូវបានអនុញ្ញាតដោយពួកយូដាអម្បូរ Halakha ​​ឡើយ ព្រោះវាបំពានទៅលើព្រះគម្ពីរលេវីវិន័យជំពូក ១៨ ខ៣ ដែលបានហាមប្រាមជនជាតិយូដាមិនឱ្យទទួលទំនៀមទម្លាប់របស់សាសន៍ដទៃ។

យ៉ាង​ណា​មិញ ជន​ជាតិ​យូដាដែលរស់នៅ​អាមេរិក ​ភាគ​ច្រើនបានចូលរួម​ប្រារព្ធ​ពិធី​បុណ្យ Halloween ដោយ​ផ្តាច់​ចេញ​ពី​ទំនៀមទម្លាប់ដើម​នៃ​សាសនា​របស់​ខ្លួន។ ពួកគេនិយាយថា គ្មានហេតុផលសាសនាណាដែលជនជាតិយូដាសហសម័យមិនគួរប្រារព្ធពិធីបុណ្យ Halloween នោះទេ ខណៈគ្រិស្តបរិស័ទនិកាយផ្សេងទៀត ប្រឆាំងដាច់ខាតនឹងការប្រារព្ធពិធីបុណ្យនេះ។

អ៊ីស្លាមសាសនិក

When Halloween became America's most dangerous holiday

លោក Sheikh Idris Palmer អ្នកនិពន្ធសៀវភៅ A Brief Illustrated Guide to Understanding Islam សរសេរថា ប្រជាជនម៉ូស្លីមមិនគួរចូលរួមក្នុងពិធីបុណ្យ Halloween ឡើយ ដោយលោកបញ្ជាក់ថា “ការចូលរួមក្នុងពិធីបុណ្យ Halloween វាជារឿងខុសឆ្គងជាងការចូលរួមក្នុងបុណ្យណូអែល ឬបុណ្យអ៊ីស្ទឺរ របស់គ្រិស្តបរិស័ទទៅទៀត។

ចំណែកក្រុមប្រឹក្សាជាតិ Fatwa នៃប្រទេសម៉ាឡេស៊ី ក៏បានចែងច្បាប់ប្រឆាំងនឹងពិធីបុណ្យ Halloween ផងដែរ ដោយស្ថាប័ននេះលើកឡើងថា ការប្រារព្ធបុណ្យនេះ ធ្វើឡើងក្នុងន័យកំប្លុកកំប្លែង បង្កប់ភាពភ័យរន្ធត់សម្រាប់តែកម្សាន្តប៉ុណ្ណោះ ខណៈប្រពៃណីតតាំងនឹងវិញ្ញាណនៃសេចក្ដីស្លាប់ វាមិនមានឥទ្ធិពលលើមនុស្សនៅរស់ឡើយ។ ជាមួយគ្នាដែរស្ថាប័នសាសនាអ៊ីស្លាម Dar Al-Ifta Al-Missriyyah នៅប្រទេសអេហ្សីព ក៏មិនយល់ស្របនឹងការប្រារព្ធពិធី Halloween ដូចគ្នា ព្រោះវាខុសទៅនឹងគោលការណ៍ជំនឿរបស់អ៊ីស្លាមបរិស័ទ។

ព្រហ្មញ្ញសាសនិក

5 Halloween party games to play at home

ក្នុងសាសនាហិណ្ឌូមានពិធីបុណ្យមួយឈ្មោះ Pitru Paksha ដែលរំលឹកដល់អ្នកស្លាប់។ ហិណ្ឌូសាសនិក គោរពនិងជឿថា ពិធីបុណ្យនេះអាចរក្សាព្រលឹងនៃបុព្វបុរសរបស់ពួកគេឱ្យសម្រាកពេញលេញ។ ឯការទទួលយកបុណ្យ Halloween ចូលក្នុងប្រពៃណីពួកគេ នាំឱ្យរំខានដល់បុព្វការីជន ជាពិសេសជំនឿនៃព្រលឹងអ្នកស្លាប់​ ហាក់ផ្ទុយស្រឡះពីគ្នា។

ចំណែកពិធីបុណ្យ Diwali ដែលគេតែងធ្វើឡើងកំលុងពាក់កណ្ដាលខែកញ្ញា ត្រូវបានអ្នកខ្លះយកមកធ្វើជាចំណុចប្រឆាំងគ្នាជាមួយនឹងពិធីបុណ្យ Halloween ព្រោះជឿថា ប៉ះពាល់ដល់ថ្ងៃឈប់សម្រាករបស់ជនជាតិដើម។

ទោះជាយ៉ាងណា អ្នកកាន់សាសនាហិណ្ឌូខ្លះជ្រើសរើសចូលរួមក្នុងទំនៀមទម្លាប់ដ៏ពេញនិយមនៃពិធីបុណ្យ Halloween។ ប៉ុន្តែនៅតែមានអ្នកកាន់សាសនាហិណ្ឌូផ្សេងទៀតដូចជាក្រុម Soumya Dasgupta បានប្រឆាំងនឹងការប្រារព្ធពិធីនេះ ដោយហេតុផលថា ថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Halloween របស់លោកខាងលិច ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិធីបុណ្យជនជាតិដើមហិណ្ឌូ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ដើមកំណើតនៃពិធីបុណ្យ Halloween​ ដែលល្បីល្បាញពាសពេញពិភពលោក

ចុចអាន៖ ទាំងនេះជាប្រភេទខ្មោច-បិសាច ល្បីៗដែលគេនិយមក្នុងពិធីបុណ្យ Halloween

ចុចអាន៖ ប្រវត្តិនៃល្ពៅមុខខ្មោច ក្នុងពិធីបុណ្យ Halloween ដែលមនុស្សជំនាន់មុនខ្លាចរអា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

អាវុធហត្ថខេត្តស្ទឹងត្រែង ស្ទាក់ចាប់រថយន្ដដឹកជនជាតិចិន៩នាក់សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ នាទីutes មុន

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់អាហារូបករណ៍វគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ ១៥កន្លែង

ព័ត៌មានជាតិ១៣ នាទីutes មុន

បទវិភាគ៖ លោក សម រង្ស៊ី កំពុងមានមោទនភាពចូលដៃចូលជើងជាមួយថៃ វាយប្រហារខ្មែរ ក្នុងជម្លោះព្រំដែន

ព័ត៌មានជាតិ១៤ នាទីutes មុន

នាវាច​ម្បាំង​បារាំង​នឹង​ចូលចតកំពង់ផែសមុទ្ររាម​នៅ​ឆ្នាំ​ក្រោយ

សេចក្ដីជូនដំណឹង២១ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ សម្ភារការិយាល័យ សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា មិនមែនព័ត៌មានវិទ្យា និងគ្រឿងសង្ហារឹម និងអាវភ្លៀងមានសារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២៥ ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

Sokha Hotels

ព័ត៌មានពេញនិយម