Connect with us

វប្បធម៌ ជំនឿ

សុបិនរួមភេទ មានអត្ថន័យបែបណា ចំពោះស្ត្រី?

បានផុស

នៅ

តាមអប្បិយជំនឿដ៏យូរលង់ មិនថាជាតិសាសន៍ណាទេ សុបិន ជាប្រផ្នូលប្រាប់ឱ្យដឹងមុន នូវរឿងរ៉ាវដែលនឹងកើតក្នុងជីវិត នាពេលអនាគដ៏ខ្លី។ សុបិន អាចទស្សន៍ទាយពីឆាកជីវិត ឬព្រឹត្តិការណ៍ដែលបម្រុងនឹងកើតឡើង និងមានអត្ថន័យផ្សេងៗគ្នា ​តាមរូបភាពនៃការសុបិនទាំងនោះ។ តួយ៉ាងស្ត្រីសុបិនឃើញរួមភេទ ក៏បញ្ជាក់ពីហេតុភេទមួយចំនួនរបស់ ម្ចាស់សុបិនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរាណទាយថា ស្ត្រីសុបិនឃើញខ្លួនឯងរួមភេទនឹងបុរសណាម្នាក់ នឹងមានរឿងចម្លែកកើតឡើង។ នាងនឹងទទួលបាន​ដំណឹង​ភ្ញាក់ផ្អើលពី​មនុស្សនៅ​ឆ្ងាយ​ដែល​ខកខាន​ជួប ឬ​និយាយ​គ្នាជា​យូរ​មក​ហើយ។

ការរួមដំណេកក្នុងសុបិន ក៏ជាសញ្ញាគួរបម្រុងប្រយ័ត្ន​ ចំពោះការ​បាត់បង់ប្រាក់ផងដែរ។ ទោះបីជាមិនបានបាត់ប្រាក់ទៅស្រស់ៗ ប៉ុន្តែនាងស្រាប់តែក្លាយជាមនុស្សខ្ជះខ្ជាយលុយមួយរំពេច ដោយការចាយវាយភ្លេចខ្លួន ហើយទ្រព្យសម្បត្តិចាប់ផ្ដើមហូរចេញមិនឈប់។

Sex | Dream Interpretation Sex | Meaning of Sex in Dream

ទំនាយ​រឿង​លុយ​កាក់ ​មិនល្អនោះទេសម្រាប់ស្រ្តីម្ចាស់សុបិន ​ហើយពេលនាងកំពុងដុនដាប រឹតតែ​ពិបាករក​មនុស្ស​មក​ជួយ​។ លើសពីនេះ បើនាងធ្វេសប្រហែស ប្រាក់ទាំងប៉ុន្មានដែលខាត ឬបាត់ទៅ មិនអាចយកត្រឡប់មកវិញបានឡើយ។

ចំពោះមនុស្សស្រីមានដៃគូស្នេហាមិនថាជាសង្សារឬប្ដី សុបិនរួមភេទ មានន័យថា នាង​នឹង​មាន​ជម្លោះ ឈានដល់ការវាយតប់គ្នាទៀតផង។ ដូច្នេះ​គួរ​ព្យាយាមអត់ធ្មត់ កុំឆេវឆាវពេក ដើម្បីទប់ស្កាត់រឿងតូច មិនឱ្យទៅជារឿងធំ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ៩ យ៉ាង បកស្រាយអំពីសុបិនរឿងភេទ

ចុចអាន៖ បកស្រាយពីសុបិនឃើញប្រភពទឹក មានអត្ថន័យបែបនេះសោះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម