វប្បធម៌ ជំនឿ
លម្អិតពីការយល់សប្ដិ តាមម៉ោងនិងពេល តើជាការពិត ឬយ៉ាងណា?
បើនិយាយពីយល់សុបិនពេលគេង អ្នកណាៗក៏ធ្លាប់ជួប ហើយវាអាស្រ័យលើហេតុការណ៍ក្នុងសប្តិផងដែរ។ ដូច្នេះថ្ងៃនេះ គ្រូ ណុប នឹងលម្អិតពីការយល់សប្ដិ តាមម៉ោងនិងពេលវេលាមកបង្ហាញជូនមិត្តអ្នកអាន ដែលចាស់ៗពីដើមលោកមានជំនឿណាស់ថា វាអាចជាប្រផ្នូលជាមុន ទៅនឹងបញ្ហាជាច្រើន ដែលយើងស្មានមិនដឹងមុន។

សុបិនពេលថ្ងៃ
ប្រសិនបើសុបិនក្នុងអំឡុងពេលនេះ យោងតាមជំនឿគេជឿថា ជាសុបិនដែលកើតចេញពីអ្វីមួយដែលយើងទើបតែបានជួបប្រទះ ឬអ្វីដែលយើងផ្តោតខ្លាំងលើវា រហូតដល់ដេកយល់សប្តិទាំងថ្ងៃ ទន្ទឹមនោះ វាមិនអាចក្លាយជាជាប្រផ្នូលបានទេ។
សុបិនពេលល្ងាច មិនលើសពីម៉ោង ៨:០០ យប់
ប្រសិនបើអ្នកសុបិនក្នុងអំឡុងម៉ោងនេះ គេជឿថា សុបិនអាចក្លាយជាការពិត ឬមិនពិតខ្លះដែរ ក៏អាស្រ័យលើស្ថានការណ៍ និងហេតុការណ៍ដែលអ្នកបានជួបកន្លងមកដែរ។
សុបិនក្នុងអំឡុងម៉ោង ២២.០០ – ០២.០០ យប់
ប្រសិនបើសុបិនក្នុងអំឡុងពេលនេះ គេជឿថា សុបិននឹងក្លាយជាការពិត យោងទៅតាមជំនឿ វានឹងកើតឡើងក្នុងរយៈពេល ១-៣ខែខាងមុខ។

សុបិនក្នុងអំឡុងពេល ០២.០០យប់ – រហូតដល់ព្រឹកព្រលឹម
ប្រសិនបើសុបិនក្នុងអំឡុងពេលនេះ គេជឿថា សុបិននឹងក្លាយជាការពិតក្នុងរយៈពេល ៣ថ្ងៃ ឬមិនលើសពី ១៥ ថ្ងៃឡើយ៕
គ្រូ ណុប
ចុចអាន៖ឃើញប្រាសាទ ឬវត្តអារាមក្នុងក្ដីសុបិន ជាសារតឿនឲ្យតស៊ូ ទើបឃើញលទ្ធផល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


