វប្បធម៌ ជំនឿ
សុបិនឃើញមនុស្សចម្លែកមុខ និងឈប់ទាក់ទងគ្នា ឆ្លុះបញ្ចាំងពីស្ថានភាពអ្នកក្នុងពិភពពិត
សុបិនដែលមនុស្សទូទៅធ្លាប់ឆ្លងកាត់ អាចមកពីឥទ្ធិពលអារម្មណ៍ និងអាកប្បកិរិយា អំឡុងពេលបំពេញសកម្មភាព ក្នុងជីវិតប្រចាំថ្ងៃ។ ដោយឡែក ការសុបិនឃើញមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ឬមនុស្សដែលឈប់រាប់អានគ្នា ឆ្លុះបញ្ចាំងពីការគិត និងបុគ្គលិកលក្ខណៈ ក៏ដូចជាការងឿយឆ្ងល់ ទៅកាន់ពិភពលោក អំឡុងពេលដែលអ្នកទទួលទានដំណេក។

កត្តាសំខាន់ សុបិនឃើញមនុស្សទាំងនោះ មិនមែនកើតឡើង ដើម្បីបង្ហាញពីការទាយទុកមុន ឬពីអនាគតឡើយ។ ថ្ងៃនេះ កម្ពុជាថ្មី នឹងលម្អិតអត្ថន័យបន្ថែមនៅពីក្រោយសុបិនទាំងពីរប្រភេទ។
សុបិនឃើញមនុស្សមិនធ្លាប់ស្គាល់
បើសិនជាមនុស្សចម្លែកមុខលេចឡើងក្នុងសុបិនរបស់អ្នក ដំបូងអ្នកត្រូវព្យាយាមចងចាំមនុស្សម្នាក់នោះ ពីព្រោះសកលលោកចង់ប្រាប់អ្នកអំពីចំណុចដែលអ្នកមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់។ ជាពិសេស នៅពេលអ្នកជួបប្រទះហេតុការណ៍ ថ្មី ឬប្លែកនៅក្នុងជីវិត ពេលនោះការគិតរបស់អ្នកនឹងចាប់ផ្ដើមមានប្រតិកម្មដោយសភាវគតិ។ សុបិនប្រភេទនេះ អាចកើតឡើង បន្ទាប់ពីអ្នកមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះ ពាក្យសម្ដី ការគិត និង អ្វីដែលអ្នកបានធ្វើដោយមិនបានគិតទុកមុន។ ការពិត មនុស្សដែលអ្នកមិនធ្លាប់ស្គាល់សោះ ដែលលេចឡើងក្នុងសុបិន គឺបង្ហាញពីស្ថានភាពរបស់អ្នកនាពេលបច្ចុប្បន្ន។

សុបិនឃើញមនុស្សដែលឈប់រាប់អានគ្នា
ពេលអ្នកភ្ញាក់ពីគេង បន្ទាប់ពីសុបិនឃើញមនុស្សដែលឈប់រាប់អានគ្នាយូរមកហើយ ចិត្តរបស់អ្នកនឹងប្រាប់ថា តើពួកគេគិតដល់អ្នក ឬអ្នកកំពុងនឹកដល់ពួកគេ។ ប៉ុន្តែទាំងនេះមិនមែនជាការពិតទេ អ្នកត្រូវចងចាំថាសុបិនកើតឡើងដោយសារកត្តាខ្លួនឯងផ្ទាល់ និងមនសិការរបស់អ្នក ដែលវាមិនពាក់ព័ន្ធនឹងអ្នកដទៃនោះទេ។ អតីតមិត្តភក្តិ ឬមនុស្សដែលអ្នកឈប់ទាក់ទងមានក្នុងសុបិននោះ តំណាងឱ្យបុគ្គលិកលក្ខណៈមួយផ្នែករបស់អ្នក។ ជាក់ស្ដែង បើសិនជាអ្នកមានភាពអៀនខ្មាសក្នុងស្ថានភាពណាមួយ អ្នកអាចនឹងយល់សប្ដិឃើញមនុស្សដែលមានអត្តចរិកពូកែអៀនខ្មាសពិតប្រាកដដែលអ្នកធ្លាប់ស្គាល់៕
អត្ថបទ៖ លីលី
ចុចអាន៖គេងយល់សប្ដិឃើញមនុស្សប្រុសគ្មានក្បាល ឬខ្លួនឯង ហេតុភេទបញ្ជាក់យ៉ាងនេះឯង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


