វប្បធម៌ ជំនឿ
សុបិនឃើញមិត្តប្រុសរួមដំណេកជាមួយស្រីផ្សេង អត្ថន័យល្អឬអាក្រក់?
ប្រសិនបើសុបិនឃើញមិត្តប្រុសរបស់អ្នកបានឬកំពុងរួមភេទជាមួយអ្នកផ្សេង វាមិនមែនជាប្រផ្នូលល្អនោះទេ ពេលអ្នកភ្ញាក់ពីដំណេកមក ព្រោះយោងតាមការបកស្រាយរបស់សៀវភៅតម្រាសុបិន វាមានន័យថា៖

អាជីព
ក្នុងជីវិត មានន័យថា អ្នកកំពុងតែមានការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តជាមួយនឹងការងារដែលអ្នកកំពុងធ្វើ ដោយព្រោះការចរចាជាមួយដៃគូ ឬសហការីមិនទទួលបានជោគជ័យដូចការរំពឹងទុក។ ទោះយ៉ាងណា ចូរមានការអត់ធ្មត់ឱ្យបានខ្លាំង បន្តធ្វើការដោយឧស្សាហ៍ព្យាយាម នោះអ្វីៗនឹងទទួលបានជោគជ័យដោយនឹកស្មានមិនដល់។
ហិរញ្ញវត្ថុ
សុបិននេះ ជាប្រផ្នូលមិនល្អនោះទេ ចំពោះលុយកាក់ និងប្រាក់ចំណូល ព្រោះវាជាសញ្ញាព្រមានពីការខាតបង់។ ចូរកុំចំណាយលើសចំណូល ក្នុងអំឡុងពេលនេះ ប្រយ័ត្នវ័ណ្ឌក! ឬបើចង់ដាក់ទុន ចូរកុំទាន់ធ្វើការវិនិយោគធំឱ្យសោះ។
ស្នេហា
ចំពោះស្នេហាវិញ សុបិននេះ ក៏ជាប្រផ្នូលមិនល្អដែរ។ អ្នកអាចមានជម្លោះទាស់ទែង រហូតក្លាយជារឿងធំ ដោយសារប្រចែប្រចណ្ឌ មិនសមហេតុផលរបស់អ្នកផ្ទាល់។ ដូច្នេះចូរកុំតោងស្អិតគូស្នេហ៍ខ្លាំងពេក ចូរទុកពេលឱ្យគេ ហើយប្រើពាក្យផ្អែមល្ហែមជាមួយគេ នោះស្នេហានឹងពេញដោយសុភមង្គល គ្មាននរណាបំបែកបានឡើយ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


