វប្បធម៌ ជំនឿ
ធាតុហុងស៊ុយ ៤ ប្រភេទ ជួយអាជីពរលូនទៅមុខឥតឧបសគ្គ និងមានសំណាងល្អក្នុងជីវិត
តើអ្នកធ្លាប់មានអារម្មណ៍មិនល្អក្នុងវិជ្ជាជីវៈទេ? មិនថាធ្វើការខ្លាំងប៉ុណ្ណា ប៉ុន្តែនៅតែពុំទទួលបានប្រសិទ្ធភាពពេញលេញ ឬមិនឃើញលទ្ធផលអ្វីជាដុំកំភួនសោះ។
ដូច្នេះវាប្រហែលជាដល់ពេលមួយ ដែលត្រូវរកដំណោះស្រាយមកជួយកែខៃបញ្ហាទាំងនេះ ដូចជាដាក់លម្អវត្ថុហុងស៊ុយ សម្រាប់ជួយអាជីពឲ្យកាន់តែល្អប្រសើរជាងមុន ស្របពេលការប៉ះតិចតួចនៃជំនឿហុងស៊ុយ នឹងជួយផ្លាស់ប្តូរអ្វីៗជុំវិញយ៉ាងរលូន និងរហ័សជាងមុន។
១ រូបនាគ

នាគជានិមិត្តសញ្ញានៃភាពរុងរឿង និងសំណាងល្អមានដល់អាជីព។ នាគក៏តំណាងឲ្យអំណាច និងជោគជ័យ ហើយអាចជាការបន្ថែមដ៏អស្ចារ្យដល់ការងាររបស់អ្នកនៅផ្ទះ ឬការិយាល័យ។ ការដាក់នាគនៅក្នុងការិយាល័យ អាចជួយអ្នកឲ្យឈានទៅមុខក្នុងអាជីព និងនាំមកនូវភាពសម្បូរបែបផ្នែកហិរញ្ញវត្ថុដល់ជីវិត។ នាគក៏ជានិមិត្តសញ្ញានៃការការពារដ៏មានឥទ្ធិពល ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងសិទ្ធិអំណាច ហើយត្រូវបានគេជឿថាមានអំណាចអាថ៌កំបាំងដែលនាំមកនូវសំណាងល្អដល់ផ្ទះរបស់អ្នក។
២ ត្រីមាស

ផ្អែកតាមរឿងព្រេងចិនបុរាណបាននិយាយថា ត្រីមាសជានិមិត្តរូបនៃការជម្នះឧបសគ្គ វាអាចហែលឡើងលើ ទ្រទ្រង់ទឹកជ្រោះខ្ពស់ៗ និងប្រែក្លាយទៅជានាគបាន។ សូមដាក់ត្រីមាសនៅក្នុងការិយាល័យ ឬកន្លែងធ្វើការរបស់អ្នក ព្រោះវាទាក់ទាញភាពជោគជ័យ និងការទទួលស្គាល់នានា។ ប្រសិនបើអ្នកជ្រើសរើសកែវចិញ្ចឹមត្រីតូចមួយនោះវាជួយឲ្យការងារដំណើរការល្អ ប៉ុន្តែប្រសិនបើអ្នកមានផែនការល្អិតល្អន់សម្រាប់កែវចិញ្ចឹមត្រី នោះត្រូវមានត្រីមាស៨ក្បាលជាមួយនឹងត្រីខ្មៅ១នៅក្នុងកែវ ដើម្បីជួយទាក់ទាញទ្រព្យសម្បត្តិ ចូលមកក្នុងជីវិត។ ប្រសិនបើការមានត្រីសម្រាប់សត្វចិញ្ចឹមមិនមែនជាអ្វីដែលអ្នកចង់បាន ឬខ្ជិលថែទាំ អ្នកក៏អាចជ្រើសរើសគំនូររូបត្រីមាសជំនួសដូចគ្នា។
៣ សំពៅនាគ

សំពៅនាគជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ជាជាមេដែកប្រាក់ដ៏សំខាន់ និងជាអ្នកនាំសំណាងក្នុងផ្នែកហុងស៊ុយ។ អាជីពរបស់អ្នកក៏នឹងឃើញការផ្លាស់ប្ដូរជាវិជ្ជមាន ប្រសិនបើដាក់សំពៅនាគនៅលើតុធ្វើការ។ នេះមានប្រយោជន៍ខ្លាំងសម្រាប់អ្នកដែលចង់ពង្រីកអាជីវកម្មឲ្យកាន់តែរលូនទៅមុខ។ នៅពេលដាក់សំពៅ សូមចងចាំថា ទិសដៅរបស់សំពៅគួរតែបែរមុខទៅខាងក្នុង ដោយបង្ហាញថា សំពៅកំពុងនាំមកនូវទ្រព្យសម្បត្តិ និងលុយកាក់ពីការធ្វើដំណើរទៅកាន់លំហរបស់អ្នក។
៤ រូបគំនូទឹកឬតំណាងឲ្យធាតុទឹក

ទឹកហូរតែងតែផ្លាស់ប្តូរថាមពល និងជាប្រភពដ៏អស្ចារ្យដែលនាំមកនូវទ្រព្យសម្បត្តិ។ តាមក្បួនហុងស៊ុយបានណែនាំឲ្យមានទឹកដែលកំពុងរត់ ឬផ្លាស់ទីក្នុងកន្លែងធ្វើការរបស់អ្នក។ អ្នកអាចជ្រើសរើសដាក់ប្រភពទឹកហុងស៊ុយនៅផ្នែកខាងជើងនៃការិយាល័យ ឬព្យួរផ្ទាំងគំនូរនៃទន្លេហូរចូលមក ឬទឹកជ្រោះក៏បាន។
ដូចគ្នានឹងសំពៅនាគដែរ សូមចងចាំថា ទិសដៅនៃទឹកដែលហូរចូល មិនគួរមានការស្ទះនៅតាមផ្លូវណាមួយឡើយ។ រឿងមួយទៀតដែលត្រូវចងចាំនោះគឺថា ទឹកនៅក្នុងផ្ទាំងគំនូរ ឬសិល្បៈជញ្ជាំងមិនគួរនៅស្ងៀម ឬមិនគួរមានសញ្ញានៃព្យុះ ឬភាពចលាចលណាមួយឡើយ។ ប្រសិនបើអ្នកជ្រើសរើសប្រភពទឹកឬជាអាងមួយតាំងលើតុ ត្រូវប្រាកដថាអ្នកផ្លាស់ប្តូរទឹកញឹកញាប់ ហើយរក្សាវាឲ្យស្អាតជានិច្ច។ ក្នុងករណីដែលប្រភពទឹកកខ្វក់ សូមដកវាចេញពីការិយាល័យភ្លាមៗ ហើយនាំវត្ថុថ្មីមកជំនួសវិញ៕
គ្រូ ណុប
ចុចអាន៖វត្ថុហុងស៊ុយ ៩ ប្រភេទ គេជឿថាជួយទាក់ទាញសំណាងល្អ និងទ្រព្យសម្បត្តិចូលមក
ចុចអាន៖ចិញ្ចៀន ៦ ប្រភេទ គួរពាក់ជាប់ខ្លួន ដើម្បីបញ្ចៀសគ្រោះអាក្រក់ និងនាំសំណាងល្អ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល