វប្បធម៌ ជំនឿ
បារមីទេវរូបស្រីអាយុកាលជាង១ពាន់ឆ្នាំនៅតែអន្ទងចិត្តប្រជាពលរដ្ឋឲ្យមានជំនឿ
ប្រជាពលរដ្ឋដែលរស់ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅតែមានមានជំនឿទៅលើរូបសំណាក បារមីទេរូបស្រីមួយអង្គដែលមានអាយុពាន់ឆ្នាំ។
ជារូបបដិមាស្រី ដែលបានផុសចេញពីដី កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៧ ហើយត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង បានប្រទះឃើញ។
បច្ចុប្បន្ននេះ គណៈកម្មាធិការវត្ត និងប្រជាពលរដ្ឋបានរៀបចំដាក់រូបសំណាកក្នុងខ្ទមអ្នកតាធ្វើពីបេតុង ផ្សារដែកព័ទ្ធជុំវិញយ៉ាងរឹងមាំរក្សាទុកក្នុងវត្តប្រាសាទ ដើម្បីគោរពបូជាទៅតាមជំនឿ ដែលបានល្បីថា ពូកែសក្ដិសិទ្ធិ ដោយមានប្រជាពលរដ្ឋជិតឆ្ងាយទៅបន់ស្រន់រាល់ថ្ងៃមិនដែលដាច់ឡើយ។

លោកតា ណឹប កុក មានអាយុ ៨៣ឆ្នាំជាអ្នករក្សាទេវរូបស្រីនេះ បានប្រាប់ថា ទេវរូបអង្គនេះ ត្រូវបានគណៈកម្មាធិការនិងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទបាននាំគ្នាធ្វើសាឡុំថ្មយ៉ាងរឹងមាំ ដោយបានផ្សារដែក ៣ ជាន់ ព័ទ្ធជុំវិញលើក្រោមការពារកុំឲ្យចោរលួច។
លោកតាបន្តថា ប្រជាពលរដ្ឋ និងគណៈកម្មការវត្ត បានធ្វើទុយយោបង្ហូរទឹកពីលើតួអង្គទេវរូប ដោយពេលចាក់ទឹកទៅទឹកនោះបានហូរចុះមកក្រៅវិញដើម្បី អោយប្រជាពលរដ្ឋ បានត្រងយកទឹកមន្តដ៏ស័ក្ដិសិទ្ធិនេះ យកទៅប្រើប្រាស់តាមជំនឿរៀងៗខ្លួន។

លោកតា ណឹប កុក បានបញ្ជាក់ទៀតថា ដោយទេវរូបស្រីអង្គនេះពិតជាមានឫទ្ធិបារមីណាស់កន្លងមកមានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយដែលបានដឹងរឿងនេះក៏បាននាំគ្នាមកអុជធូបបន់ស្រន់សូម នូវសេចក្ដីសុខ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗ ដែលភាគច្រើន តែងបានជោគជ័យដូចបំណង ហើយក៏បានយកដង្វាយមកថ្វាយលាមាត់ករស្ទើរតែរៀងរាល់ថ្ងៃ។
លោកតាក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋដែលមានទុកភ័យនឹងមានជំនឿអាចមកបន់ស្រន់សុំសេចក្ដីប្រាថ្នាពិតជាបានដូចបំណង។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោក សុខ ធួក ធ្លាប់ប្រាប់អ្នកយកព័ត៌មានថា ទេវរូបស្រីអង្គនេះមានទម្ងន់ជាង ៤០គីឡូ កសាងពីថ្មភក់ ក្នុងសតវត្សទី១១ តាមរចនាថបាពួនត្រូវបានកុមារី ២នាក់ម្នាក់ឈ្មោះ យ៉ាន់ វ៉ាន់ និងឈ្មោះ សល់ ចិន្តា ទៅឃ្វាលគោក្រោយភូមិគោប្រទះឃើញកាលពីរសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពេលមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋក៏បានយកមកតំកល់ទុកគោរពបូជានៅក្នុងវត្តប្រាសាទមួយនេះ។
លោក សុខ ធួកបានបញ្ជាក់ទៀតថាកន្លងមកមន្ទីរវប្បធម៌ខេត្តក៏ធ្លាប់បានស្នើសុំយកទេវរូបបុរាណមាន តម្លៃមហាសាលមិនអាចកាត់ថ្លៃបានជាសម្បត្តិវប្បធម៌របស់ជាតិមួយនេះមករក្សាទុកក្នុងសារមន្ទីរជាតិផងដែរ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមប្រគល់អោយតាមការស្នើសុំឡើយ។

រឿងនេះដោយពិនិត្យឃើញប្រជាពលរដ្ឋមានជំនឿស៊ុបដូចខាងលើនេះទើបថ្នាក់លើសម្រេចឲ្យប្រជា ពលរដ្ឋរក្សាទុកទេវរូបនេះនៅក្នុងវត្តប្រាសាទមួយរយៈសិន។
ប៉ុន្តែគណៈ កម្មការនិងប្រជាពលរដ្ឋក៏បានចុះកិច្ចសន្យាធានាគ្រប់គ្រងថែរក្សា ការពារទេវរូបអង្គនេះមិនឲ្យបាត់បង់ជាមួយមន្ទីរវប្បធម៌ខេត្តរួច។ ដូចនេះប្រសិនបើមានការបាត់បង់គណៈកម្មាធិការដែលបានចុះកិច្ចសន្យាខាងលើនេះត្រូវតែទទួល ខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


