វប្បធម៌ ជំនឿ
អត្ថន័យសុបិនជិះទូកទាំង ៦ប្រភេទ មនុស្សជាច្រើនមិនធ្លាប់ដឹង
ជំនឿបុរាណមិនចាត់សុបិនជិះទូកជាសុបិនឡើយ ត្បិតគេជឿថា វាប្រផ្នូលនៃរឿងចង្រៃក្នុងជីវិត ពាក់ព័ន្ធដល់របររកស៊ី បូករួមទាំងស្ថានភាពសុខភាពមិនគាប់ប្រសើរ។ ត្បិតថាមិនអាចប្រកែកបានពីជំនឿបុរាណ ប៉ុន្តែការពិតទៅ សុបិនជិះទូកមិនអាក្រក់ទាំងអស់ឡើយ ដោយវាមានអត្ថន័យផ្សេងៗគ្នាតាមប្រភេទទាំង ៦ ដូចខាងក្រោម!

១. សុបិនជិះទូកឆ្លងសមុទ្រ
ជិះទូកលើផ្ទៃសមុទ្រធំធេង មើលមិនឃើញកោះត្រើយ គិតមួយភ្លែតហាក់មិនល្អនោះទេ ប៉ុន្តែផ្ទុយទៅវិញ សៀវភៅបកស្រាយសុបិនលើកឡើងថា ម្ចាស់សុបិនអាចមានឱកាសទទួលបានដំណឹងរីករាយពីញាតិមិត្តដែលរស់នៅឆ្ងាយ។ ចំពោះអ្នកធ្លាប់ឈ្លោះប្រកែកគ្នាពីមុន វាជាសញ្ញាប្រាប់ថា រឿងរ៉ាវគ្រប់យ៉ាងឈានទៅដល់ទីបញ្ចប់ហើយ។
២. សុបិនជិះទូកឆ្លងព្រែក ឬស្ទឹង
វាជាប្រផ្នូលនៃជីវិតសមប្រកប ដែលកំពុងផ្លាស់ប្តូរកាន់តែប្រសើរឡើង។ បើការងារ ឬជីវិតជួបឧបសគ្គ គ្រាន់តែមានភាពអត់ធ្មត់ និងការតាំងចិត្តបន្តិច នោះអ្វីៗនឹងល្អឡើងវិញ ជាពិសេសនឹងមានមនុស្សតាមជួយពីក្រោយ។
៣. សុបិនជិះទូក ២នាក់
បើឃើញខ្លួនឯងជិះទូកពីរនាក់ ជាមួយមនុស្សដែលស្គាល់ឬមិនស្គាល់ក្ដី ទស្សន៍ទាយថាអ្នកនឹងទទួលការគាំទ្រពីមនុស្សពេញវ័យ គ្រប់ភារកិច្ចនឹងត្រូវបានជួយជ្រោមជ្រែង។ បើធ្វើអាជីវកម្មក្នុងអំឡុងពេលនេះ មានឱកាសជោគជ័យ និងរីកចម្រើនខ្លាំង។
៤. សុបិនជិះទូកឆ្លងទន្លេ
កំលុងពេលនេះអាចមានឱកាសផ្ទេរ ឬផ្លាស់ប្តូរតួនាទីការងារទៅកាន់តំណែងធំជាងមុន។
៥. សុបិនចែវទូក
សុបិននេះ ពុំសូវជាប្រផ្នូលល្អប៉ុន្មានទេ វាទាមទារឱ្យមានការអត់ធ្មត់ និងការតាំងចិត្តខ្ពស់តទល់ជាមួយឧបសគ្គចំពោះមុខ។ ការរកស៊ីជួញដូរ តឹងតែងចំណូលបន្តិច។
៦. សុបិនឃើញប្រណាំងទូក
នៅភាគខាងលិចគេជឿថា សុបិនចែវទូកអត្ថន័យគឺ អ្នកនឹងប្រឈមមុខជាមួយបញ្ហា ឬ ការផ្លាស់ប្តូរដ៏ធំ ដែលពិបាកបត់បែបតាម។ សុបិននេះចង់ប្រាប់ថា គ្រប់ទាំងភារកិច្ចនៅក្នុងដៃមិនអាចបន្ធូរបានឡើយ ពុំនោះទេ អ្នកនឹងបាត់បង់ ហើយវាពិតជាពិបាកដើម្បីស្រោចស្រង់ឱ្យល្អឡើងវិញ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


