វប្បធម៌ ជំនឿ
ដូចម្ដេចដែលហៅថា ជំនឿ?
ជំនឿ (Belief) គឺជាអ្វីដែលគេជឿទុកចិត្ត ឬ ការទទួលស្គាល់ថាអ្វីមួយពិតដោយចិត្តរបស់មនុស្សម្នាក់ៗ។ ជារឿយៗ វាត្រូវបានគាំទ្រ ឬ បញ្ជាក់ដោយអារម្មណ៍ ឬ ស្មារតីអំពីភាពប្រាកដប្រជាណាមួយ។ មានដំណើរវែងឆ្ងាយពាក់ព័ន្ធនឹងជំនឿនេះ។ ក្នុងបរិបទទស្សនវិជ្ជាចាប់តាំងពីប្លាតុង បានកំណត់និយមន័យពុទ្ធិថា ជាជំនឿត្រឹមត្រូវបូកផ្សំនឹងនិមិត្តសញ្ញាជំនឿសំខាន់មួយនៅក្នុងពុទ្ធិវិជ្ជា។ ការពិភាក្សាជាច្រើននៅក្នុងទ្រឹស្ដីស្ដីអំពីពុទ្ធិ គេបានជ្រើសរើសយកជំនឿជាជាងពុទ្ធិ ធ្វើជាចំណុចចាប់ផ្តើមរបស់ពួកគេ។ ជាទូទៅ គេគិតថាជំនឿទាក់ទងគ្នាពីកំណើត ដូច្នេះហើយវាត្រូវការកម្មវត្ថុណាមួយ។

ជារឿយៗ ជំនឿត្រូវបានបង្ហាញថាជាសភាពដែលមានចំពោះស្វ័យត្រួតពិនិត្យ (ការសញ្ជឹងគិត) នូវទំនាក់ទំនងជាក់លាក់មួយទៅនឹងរូបភាពបច្ចុប្បន្ន ឬ រូបភាពស្មុគស្មាញ។ កម្មវត្ថុនៃជំនឿ ត្រូវបានគេយល់ផ្សេងៗគ្នាថា ជាសភាពពិតជាក់ស្តែង ឬ សភាពខាងវិញ្ញាណ ដែលអាចធ្វើទៅបាន ពោល គឺជាសភាពនៃកិច្ចការឬសំណើណាមួយ។
«ខ្ញុំជឿ អ្វីមួយ» មានន័យថា ខ្ញុំមានជំនឿលើអាកប្បកិរិយានៃការទទួលយកចំពោះអ្វីនោះ ជាមួយនឹងហេតុផលមួយចំនួន (អាចមិនប្រាកប្រជា)។ ប៉ុន្តែ មុខងារនិយម ជំទាស់នឹង ទស្សនៈដែលថាជំនឿត្រូវតែមានកម្មវត្ថុមួយ។
ជាធម្មតា ជំនឿ ត្រូវបានចាត់ទុកថាជាសភាពនៃចិត្តដែលបំពេញតួនាទីជាកត្តាមូលដ្ឋានក្នុងឥរិយាបថ ប៉ុន្តែ រ៉ាយអិល (Ryle) បានអះអាងថា ជំនឿ គឺជាទំនោរក្នុងការនិយាយ ឬ ការធ្វើអ្វីមួយជាជាងសភាពនៃចិត្ត។ ការវិភាគអំពីជំនឿភាគច្រើនបំផុត ចាត់ទុកថាជំនឿថា អាចពិត ឬ មិនពិត ទោះបីជាយ៉ាងនេះក៏ដោយ ក៏ពួកអព្ភន្តរញាណនិយម ចាត់ទុកថា ជំនឿមួយចំនួនថា មិនស្ថិតក្នុងជំហរទាំងពីរនេះទេ។

លើសពីនេះ ភវននិយម ឬ ទ្រឹស្ដីភវនីយភាព (Probabilism or theory of probability) ជឿថា ជំនឿទទួលបានក្នុងកម្រិតផ្សេងៗគ្នា។ ក្រៅពីនេះ ក៏មានផងដែរនូវអ្នករូបធាតុនិយម បដិសេធ (Eliminativist or Eliminative materialist) ដែលបានច្រានចោលនូវជំនឿដែលជាអង្គសន្មតនៅ ក្នុងចិត្តវិទ្យាបុរាណហួសសម័យ។ បញ្ហាទស្សនវិជ្ជាសំខាន់ៗស្ដីអំពីជំនឿ រួមមាន លទ្ធភាពនៃជំនឿត្រឹមត្រូវ ដាច់ខាតដែលជាយុត្តិកម្មខ្ពស់បំផុតនៃជំនឿផ្សេងទៀត ទំនាក់ទំនងនៃជំនឿជាមួយនឹងការទទួលយកហេតុផល សមត្ថភាពខាងគំនិតនិងភាសា ទំនាក់ទំនងរវាងជំនឿពិតសមហេតុផលនិងពុទ្ធិ និងភាពខុសគ្នារវាងជំនឿអំពីវត្ថុនិងជំនឿ ដែលគេនិយាយ (Belief de re and belief de dicto)។

ជារួម ជំនឿដែលមនុស្សម្នាក់ៗប្រកាន់យក អាចត្រូវ ឬ ខុស អាចពិត ឬ មិនពិត អាច សមហេតុផល ឬ មិនសមហេតុផល ហើយវាក៏អាចធ្វើឱ្យអ្នកជឿទទួលបានសេចក្ដីសុខ ឬ សេចក្ដីទុក្ខ ជោគជ័យឬបរាជ័យ សុភមង្គលឬអពមង្គល និងមានសុខដុមភាពឬភាពបែកបាក់ផងដែរ។
ហេតុនេះ មុននឹងប្រកាន់យកជំនឿណាមួយមកធ្វើជាមគ្គុទ្ទេសក៍ជីវិតរបស់ខ្លួន មនុស្សម្នាក់ៗ ត្រូវតែប្រាកដថាជំនឿនោះ គឺជាអ្វីមួយដែលមានភាពត្រឹមត្រូវ សមហេតុផល ស្របនឹងសច្ចភាព និងអាចនាំឱ្យខ្លួនទទួលបានផលប្រយោជន៍ពីជំនឿទាំងនោះ។ លើសពីនេះទៀត វានឹងមិននាំឱ្យយើងនិងសង្គមរបស់យើងទទួលរងគ្រោះតាមរូបភាពផ្សេងៗដោយសារជំនឿរបស់យើង៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


