វប្បធម៌ ជំនឿ
ពីនេះដល់ថ្ងៃទី១២ ខែធ្នូ មនុស្សកើតឆ្នាំ «ជូត ឆ្លូវ ខាល រោង វក ច» រាសីមិនសូវសមប្រកប
អំឡុងជាង២សប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំចំនួន ៦ នឹងមិនទទួលបានសំណាងល្អប៉ុន្មានឡើយ មិនថាខាងផ្នែកលុយកាក់ ទ្រព្យសម្បត្តិ និងស្នេហាជាដើម។ ឆ្នាំទាំង ៦ នោះរួមមាន៖
ឆ្នាំជូត (កណ្ដុរ)

រាសីរបស់កណ្តុរប្រសើរជាងពេលមុនបន្តិច ប៉ុន្តែអ្នកនៅតែត្រូវយកចិត្តទុកដាក់លើសុខភាព ជាពិសេសចំពោះមនុស្សវ័យចំណាស់។ ចូរតែយកចិត្តទុកដាក់លើភាពទៀងទាត់នៃការហូបចុក និងសម្រាកឱ្យបានគ្រប់គ្រាន់ បើមិនដូច្នេះទេនឹងងាយកើតជំងឺក្រពះពោះវៀន ដែលនឹងបង្កជាបន្ទុកធ្ងន់ធ្ងរដល់រាងកាយ។ ចងចាំថាមិនត្រូវញ៉ាំច្រើនពេកទេ ហើយចូរញ៉ាំអាហារក្តៅៗ និងងាយរំលាយ។
ឆ្នាំឆ្លូវ (គោ)

រាសីគោមានការឡើងចុះមិនទៀង ប៉ុន្តែរឿងចម្បងដែលត្រូវផ្ដោតលើគឺសុខភាព ជាពិសេសគឺរបបអាហារ។ មិនគួរពិសាគ្រឿងស្រវឹងច្រើនពេកទេ ដើម្បីកុំឱ្យមានបន្ទុកដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាអាចបង្កឱ្យមានជំងឺរ៉ាំរ៉ៃជាច្រើន ហើយបើមានអារម្មណ៍មិនស្រួល គួរទៅពេទ្យពិនិត្យព្យាបាល កុំបង្អង់យូរ។
ចំពោះការងារ មិនគួរបន្ថែមម៉ោងក្នុងពេលអំឡុងពេលនេះទេ វានឹងធ្វើឱ្យសុខទ្រុឌទ្រោម។
ឆ្នាំខាល (ខ្លា)

រាសីរបស់លោកអ្នកនឹងធ្លាក់ចុះក្នុងរយៈពេលដ៏ខ្លីនេះ ជាចម្បងវាងទាក់ទងនឹងលាភសំណាង ។ មិនថាជីវិតនៅការងារ ឬជីវិតនៅផ្ទះ ខ្លាត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួននៅពេលអ្នកចេញទៅក្រៅ។ កុំមើលទូរសព្ទដៃពេលដើរលេង ហើយត្រូវចាំថាកុំផឹកស្រា ហើយបើកបរ បើមិនដូច្នេះទេ វាអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។
ឆ្នាំរោង (នាគ)

សុខភាពរបស់នាគមានភាពយ៉ាប់យ៉ឺន ដោយសារងាយនឹងកើតជំងឺតូចតាច ឬការឈឺចាប់ផ្លូវចិត្ត។ ជាចម្បងដើម្បីចៀសវាងបញ្ហាសុខភាពផ្លូវចិត្ត ចូរនាគចៀសវាងការផ្តោតទៅលើរឿងតូចតាចក្នុងអំឡុងពេលនេះ ហើយផ្តោតលើអនាគត។ ចូររក្សាអារម្មណ៍ល្អៗ ហើយបន្ទាប់ពីអារម្មណ៍បានប្រសើរឡើង រាងកាយក៏ប្រសើរឡើងបន្តិចម្តងៗផងដែរ ដោយហេតុនេះការពង្រឹងសុខភាពចជារឿងសំខាន់ទី១។
ឆ្នាំវក (ស្វា)

ស្វានឹងនៅតែមានបញ្ហាប្រឈមមួយចំនួន ប៉ុន្តែមិនមែនជារឿងធំដុំអ្វីទេ។ ការងារផ្លូវការដែលមមាញឹកនឹងធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់។ ចូររកកន្លែងស្ងប់ស្ងាត់ ហើយគិតមួយជំហានម្ដងៗ ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស។
មិនតែប៉ុណ្ណោះត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិ ព្រោះនឹងមានហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុ។ គួរតែប្រយ័ត្នចំពោះការវិនិយោគថ្មី ឬយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីចៀសវាងការផុងខ្លួន។
ឆ្នាំច (ឆ្កែ)

ជោគជតារាសីក្នុងការងាររបស់មនុស្សឆ្នាំចនឹងងធ្លាក់ចុះបន្តិច ហើយនឹងជួបប្រទះបញ្ហាខ្លះនៅកន្លែងធ្វើការ។ ទាំងនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ នៅពេលនេះ កុំបោះបង់ខ្លួនឯង។ ត្រូវតែលើកទឹកចិត្តខ្លួនឯងឱ្យខ្លាំង។ ពេលខ្លះនៅពេលគិតអំពីជ្រុងផ្សេង អ្នកនឹងរកឃើញគន្លឹះថ្មីៗ។
រាសីស្នេហារបស់អ្នកនឹងនៅតែកើនឡើង ជាពិសេសចំពោះបុរសនៅលីវ។ អ្នកនឹងមានឱកាសជួយស្នេហាត្រឹមត្រូវមួយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឆ្នាំ៣ ទាំងអាជីពនិងជីវិតនឹងផ្លាស់ប្ដូរនៅដើមឆ្នាំ ២០២៤

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន