ព័ត៌មានអន្ដរជាតិ
ត្រាំ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការជាមួយកម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មបដិការ ក៏ដូចជារ៉ែសំខាន់ៗជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ កាលពីថ្ងៃអាទិត្យ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម និងធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ចំពេលចិនរឹតបន្តឹងការនាំចេញរ៉ែកម្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៅខាងក្រៅកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយប្រទេសម៉ាឡេស៊ី កម្ពុជា ថៃ និងវៀតណាម ដោយប្រទេសដៃគូពាណិជ្ជកម្មអាមេរិកសំខាន់ៗក្នុងតំបន់ទាំងនេះ នឹងដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយសម្រាប់ទំនិញអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹងរក្សាអត្រាពន្ធគយ ១៩ ភាគរយ លើទំនិញនាំចូលអាមេរិករបស់កម្ពុជា ម៉ាឡេស៊ី និងថៃ ខណៈប្រទេសទាំង៣ នឹងទម្លាក់ពន្ធដល់់សូន្យភាគរយលើទំនិញនាំចូលពីអាមេរិកមួយចំនួន។ សេចក្ដីថ្លែងការណ៍ក៏បានប្រកាសពីកិច្ចព្រមព្រៀងក្របខ័ណ្ឌស្រដៀងគ្នានេះផងដែរ ជាមួយវៀតណាម ដែលរងពន្ធអាមេរិក ២០ ភាគរយ។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដដែល ប្រទេសអាស៊ានទាំង៤ បានសន្យាថានឹងលុបបំបាត់របាំងពាណិជ្ជកម្ម និងផ្តល់អនុគ្រោះទីផ្សារដល់ទំនិញផ្សេងៗរបស់អាមេរិក។ ក្រៅពីនេះ ក៏មានការប្តេជ្ញាចិត្តលើពាណិជ្ជកម្មឌីជីថល សេវាកម្ម និងការវិនិយោគ រួមជាមួយនឹងការសន្យាការពារសិទ្ធិការងារ និងពង្រឹងស្តង់ដារបរិស្ថាន។

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះរូបថតស្ដីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយលោក ត្រាំ ដោយលើកឡើងថា វានឹង «ពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគី»។
ក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមាន កម្ពុជាបានប្តេជ្ញាលុបបំបាត់ពន្ធគយលើគ្រប់មុខទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិកដែលនាំចូលមកកម្ពុជា។
ថៃ ម៉ាឡេស៊ី និងវៀតណាមឯណោះវិញ បានយល់ព្រមនាំចូលយានយន្តអាមេរិកដែលបំពេញតាមស្តង់ដារសុវត្ថិភាព និងការបំភាយឧស្ម័នរបស់អាមេរិក។
ម៉ាឡេស៊ីនឹងជំរុញតម្រូវការការនាំចូលគ្រឿងសម្អាង និងឱសថរបស់សហរដ្ឋអាមេរិក ខណៈធានាបានការលើកលែងពន្ធពីអាមេរិកសម្រាប់បច្ចេកវិទ្យាអាកាសចរណ៍ ឱសថ និងទំនិញដូចជាប្រេងដូង កាកាវ និងកៅស៊ូ។

ថៃឯណោះវិញ នឹងលុបចោលពន្ធលើ ៩៩% នៃទំនិញអាមេរិក បន្ធូរបន្ថយការកំណត់ការកាន់កាប់ភាគហ៊ុនបរទេសក្នុងវិស័យទូរគមនាគមន៍ ខណៈប្ដេជ្ញាទិញទំនិញកសិកម្មអាមេរិក ២,៦ ប៊ីលានដុល្លារ យន្តហោះអាមេរិក ១៨,៨ ប៊ីលានដុល្លារ និងទំនិញថាមពលរួមមានប្រេង និងឧស្ម័នធម្មជាតិប្រចាំឆ្នាំ ៥,៤ ប៊ីលានដុល្លារ។
ក្រៅពីពាណិជ្ជកម្មបដិការ សហរដ្ឋអាមេរិកបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងជាមួយថៃ និងម៉ាឡេស៊ី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងពង្រីកខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ។ MOU លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរ៉ែកម្រលើការរុករក ការទាញយក ការកែច្នៃ ការចម្រាញ់ ការផលិត និងការកែច្នៃឡើងវិញ។
ការចុះ MOU ដដែល ធ្វើឡើងខណៈអាមេរិក និងចិន បន្តភាពតានតឹងពាណិជ្ជកម្ម រួមទាំងពាក់ព័ន្ធនឹងការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន ដែលរួមចំំំណែកពី ៧០-៩០ ភាគរយ នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់់សកល៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


