Connect with us

សេដ្ឋកិច្ច

ផ្ដើមចេញពីអាជីវករ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពងដ៏លេច​ធ្លោប្រចាំទឹកដីស្រុកខ្សាច់កណ្ដាល

បានផុស

នៅ

ស្ថិតនៅក្នុងវ័យ ៤៥ឆ្នាំ លោក សៀវ វិសុទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកពងរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី លោក សៀវ វិសុទ្ធ បានបញ្ជាក់ដែរថា ដំបូងឡើយលោកគ្រាន់ត្រឹមតែជាអាជីវករលក់ពងទាស្ថិតនៅតំបន់សង្កែ រាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថា កសិករចិញ្ចឹមទាយកពងពីមួយឆ្នាំទៅមួយឆ្នាំតែងតែជួប​បញ្ហាប្រឈមរឿងតម្លៃ ​និងកខ្វះខាតក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារ ទើបលោកសម្រេចចិត្តថានឹងសាកល្បងបើកដំណើរកសិដ្ឋានចិញ្ចឹមទាយកពងចំនួន២ទីតាំងនេះឡើងមកកាលពីជាង២០ឆ្នាំមុន។

យ៉ាងណាមិញ ចំពោះការចិញ្ចឹមទាយកពងនេះ លោក សៀវ វិសុទ្ធ បានអះអាងថា កសិដ្ឋានរបស់លោកបច្ចុប្បន្ន អាច​មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មកកាន់ទីផ្សាររាជធានីភ្នំពេញ ​និងបណ្ដាខេត្តមួយចំនួនទៀត ដោយក្នុង១ថ្ងៃ កសិដ្ឋានអាចផលិតពងទាបានជិត ១០ម៉ឺនគ្រាប់។

ក្រៅពីចិញ្ចឹមទាយកពង លោក សៀវ វិសុទ្ធ ក៏បានជួយទិញពងទាពីកសិករដទៃទៀត ដែលពួកគាត់មានមុខរបរចិញ្ចឹមទាយកពង ជុំវិញស្រុកខ្សាច់កណ្ដាល ​និងតំបន់មួយចំនួនទៀតដែលស្ថិតនៅខេត្តព្រៃវែង ផងដែរ។

ទោះជាយ៉ាងណា លោក សៀវ វិសុទ្ធ ក៏នៅតែទទូចស្នើសុំចិត្តប្រជាពលរដ្ឋខ្មែរ សូមបន្តគាំទ្រផលិតផលដែលផលិតបានក្នុងស្រុកឱ្យបានកាន់តែច្រើន និងសុំស្នើកាត់បន្ថយការនាំចូលពងទាពីប្រទេសជិតខាង ដើម្បីឱ្យកសិដ្ឋាន ពិសេសកសិករចិញ្ចឹមទាយកពង អាចមានស្ថេរភាព និងរក្សាបាននឹងលំនឹងទីផ្សារ នៃដំណើរការចិញ្ចឹមទាយកពងនេះ ផងដែរ។

គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ របស់លោក សៀវ វិសុទ្ធ ជាកសិដ្ឋានធំមួយដែលបានបើកដំណើរការតាំងពីឆ្នាំ ២០០៣មក។ បច្ចុប្បន្នមានទីតាំងស្ថិតនៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម