សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មបន្តណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយ លក់ប្រេងទៅតាមតម្លៃដែលបានកំណត់
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៦ បានណែនាំឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវលក់ប្រេងទៅតាមតម្លៃដែលបានដាក់បង្ហាញជាសាធារណៈ ដើម្បីធានានូវតម្លាភាព។

ការណែនាំរបស់ក្រសួងពាណិជ្ជកម្មធ្វើឡើង បន្ទាប់ពីមានស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយមួយចំនួន បានឆ្លៀតឱកាសដំឡើងថ្លៃប្រេងហួសហេតុ អំឡុងពេលនៃបញ្ហាសង្គ្រាមឈូងសមុទ្រ។
ក្រសួងពាណិជ្ជកម្ម ណែនាំឱ្យស្ថានីយលក់ប្រេងឥន្ធនៈ និងដេប៉ូចែកចាយ ត្រូវធានាសុក្រឹតភាព នៃគុណភាព និងបរិមាណប្រេងដែលត្រូវលក់ជូនអតិថិជន និងត្រូវជូនដំណឹងមុនយ៉ាងតិចមួយថ្ងៃមកមន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរពាក់ពាក់ព័ន្ធ ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណងផ្អាកលក់ប្រេងជាបណ្ដោះអាសន្ន។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយអនុវត្តចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី១០ ខែមីនា ត្រូវបានកំណត់ស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
តម្លៃប្រេងសាំងធម្មតា លក់រាយ ៤៤០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ៥១៥០ រៀល ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦។
បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយដែលទាបជាងតម្លៃដែលបានកំណត់ខាងលើ ដោយអាស្រ័យលើស្ថានភាពប្រកួតប្រជែងជាក់ស្តែងនៅលើទីផ្សារ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


