ព័ត៌មានអន្ដរជាតិ
ជម្លោះមជ្ឈិមបូព៌ាបង្កការរំខានខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឧស្សាហកម្មគីមីឥន្ធនៈថៃ
ឧស្សាហកម្មថៃកំពុងប្រឈមមុខនឹងផលរំខានខ្លាំងពីជម្លោះនៅមជ្ឈិមបូព៌ា ដែលនាំឱ្យមានកង្វះខាតវត្ថុធាតុដើមសម្រាប់ផលិតកម្មគីមីឥន្ធនៈ ដូចជាប្រេងឆៅ និងឧស្ម័នធម្មជាតិជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃពុធ (១១ មីនា) នេះ។

ជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននាំឱ្យមានការបិទច្រកសមុទ្រហ័រមូហ្ស ដែលរំខានដល់ការដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិពង្រាវ។ ផលប៉ះពាល់លើខ្សែច្រវ៉ាក់ផលិតកម្មក្នុងឧស្សាហកម្មគីមីឥន្ធនៈថៃ បណ្តាលឱ្យរោងចក្រក្នុងវិស័យនេះផ្អាកការផលិត ខណៈប្រតិបត្តិករជាច្រើនមានការព្រួយបារម្ភអំពីកង្វះវត្ថុធាតុដើម។
ក្រុមហ៊ុនថ្នាំលាប TOA បាននិយាយថា វត្ថុធាតុដើមមានការខ្វះខាត ដោយស្ដុករបស់ក្រុមហ៊ុនអាចប្រើប្រាស់បានតែ ២០ ថ្ងៃប៉ុណ្ណោះ ហើយរំពឹងថា ប្រតិបត្តិការរបស់ក្រុមហ៊ុននឹងធ្លាក់ចុះនៅត្រីមាសទី១ ឆ្នាំនេះ។
ដោយឡែក ក្រុមហ៊ុន មី MAMA បានឲ្យដឹងថា ជ័រប្លាស្ទិកដែលប្រើប្រាស់សម្រាប់ការវេចខ្ចប់ នឹងខ្វះខាត ដែលបណ្តាលឱ្យផលិតកម្មវេចខ្ចប់របស់ក្រុមហ៊ុនមានការរអាក់រអួល។ ជម្លោះនៅជម្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងកើនឡើង និងបង្កើតសញ្ញាដំបូងនៃកង្វះសម្ភារៈវេចខ្ចប់។
លើសពីនោះទៀតសោត ការបញ្ជាទិញទៅអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន MAMA ត្រូវបានបដិសេធ ដោយបង្កើនការព្រួយបារម្ភថា តម្លៃវេចខ្ចប់អាចឡើងខ្ពស់ ហើយកង្វះសម្ភារៈអាចរំខានដល់ផលិតកម្ម។ ខណៈតម្លៃខ្ពស់អាចទប់ស្កាត់បានបណ្តោះអាសន្ន បញ្ហាធំជាងគឺ ប្រសិនបើមិនអាចវេចខ្ចប់បាន នោះក្រុមហ៊ុនមិនអាចផលិតមីដើម្បីលក់បានទេ។
ចំណែកឯក្រុមហ៊ុនឧស្សាហកម្ម Siam Cement Group (SCC) វិញ បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅរោងចក្រគីមីឥន្ធនៈរបស់ខ្លួននៅក្រុង Map Ta Phut នៃខេត្តរ៉ាយ៉ង។ ក្រុមហ៊ុនមិនអាចទទួលបានវត្ថុធាតុដើមគ្រប់គ្រាន់ ដោយសារតែផ្លូវដឹកជញ្ជូនពីមជ្ឈិមបូព៌ារងការរំខាន៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


