ព័ត៌មានអន្ដរជាតិ
ការវិនិយោគនៅថៃចុះខ្សោយ ដោយរោងចក្របិទទ្វារច្រើនជាងបើក
បរិយាកាសវិនិយោគរបស់ប្រទេសថៃកំពុងបង្ហាញសញ្ញានៃភាពទន់ខ្សោយ ដោយរោងចក្របិទទ្វារច្រើនជាងរោងចក្របើកប្រតិបត្តិការថ្មី ជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំកន្លះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានឱ្យដឹងថា រោងចក្រចំនួន ១៥៦ បានបិទទ្វារនៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២៦ ខណៈរោងចក្រថ្មីដែលបើកប្រតិបត្តិការមានត្រឹមតែ ១៣៩ ប៉ុណ្ណោះ។ ការបើករោងចក្រថ្មីនេះ ក៏បានធ្លាក់ចុះជិត ៦៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃទំនុកចិត្តរបស់វិនិយោគិន។
របាយការណ៍បង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃនៅតែមិនស្មើគ្នា។ ក្រុមហ៊ុនធំៗ និងមធ្យម បានបន្តពង្រីកប្រតិបត្តិការរបស់ពួកគេ ខណៈសហគ្រាសធុនតូច និងមធ្យមជាច្រើន (SMEs) ប្រឈមមុខនឹងការលំបាក ហើយបិទទ្វារកាន់តែច្រើនឡើងៗ។
ឧស្សាហកម្មដូចជា ការកែច្នៃអាហារ ផ្លាស្ទិក គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនីនៅតែទាក់ទាញការវិនិយោគ និងបង្កើតការងារ។ យ៉ាងណាមិញ អត្ថប្រយោជន៍ភាគច្រើនបានទៅដល់រោងចក្រធំៗ ដោយអាជីវកម្មខ្នាតតូចទទួលបានការគាំទ្រតិចតួច។
NESDC បាននិយាយថា ហានិភ័យសកលដែលកំពុងបន្តកើតមាន រួមទាំងភាពតានតឹងនៅមជ្ឈិមបូព៌ា អាចបន្តប៉ះពាល់ដល់វិស័យងាយរងគ្រោះ និងធ្វើឱ្យការវិនិយោគថ្មីនៅក្នុងប្រទេសថៃថយចុះ។
អ្នកសេដ្ឋកិច្ចបានជំរុញឱ្យរដ្ឋាភិបាលតាមដានសេដ្ឋកិច្ចយ៉ាងដិតដល់ ដោយព្រមានថា ការបិទរោងចក្រកើនឡើងអាចក្លាយជាបញ្ហាកាន់តែធំ ប្រសិនបើភាពមិនប្រាកដប្រជាទូទាំងពិភពលោកនៅតែបន្ត។ ពួកគេក៏បានសម្តែងការព្រួយបារម្ភផងដែរថា SMEs ជាច្រើនកំពុងលំបានក្នុងការទទួលបានប្រាក់កម្ចី ដែលធ្វើឱ្យអាជីវកម្មខ្នាតតូចពិបាកនឹងបន្តប្រតិបត្តិការ ហើយពង្រីកខ្លួន។
លើសពីនេះ អ្នកជំនាញនិយាយថា SMEs របស់ថៃ កំពុងស្ថិតនៅក្រោមសម្ពាធពីការប្រកួតប្រជែងពីបរទេស ការផ្លាស់ប្តូរ ក្នុងឧស្សាហកម្ម ដូចជាការផ្លាស់ប្តូរទៅបច្ចេកវិទ្យារថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI) និងកម្សោយក្នុងវិស័យដូចជាកសិកម្ម និងសំណង់ជាដើម។ យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចបានកត់សម្គាល់ថា ស្ថានភាពនេះនៅតែត្រូវបានចាត់ទុកថាជា «សញ្ញាព្រមាន» ជាជាងវិបត្តិ ដោយសារការនាំចេញ និងវិស័យការងារទូទៅនៅតែរឹងមាំ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


